សេចក្តីជូនដំណឹង៖ ក្រសួងពាណិជ្ជកម្ម មានកិត្តិយសសូមជម្រាបជូន អ្នកដាក់ពាក្យស្នើសុំចុះបញ្ជីម៉ាកឱ្យបានជ្រាបថា ដើម្បីកាត់បន្ថយឯកសារមិនចាំបាច់សម្រាប់ការដាក់ពាក្យស្នើសុំចុះបញ្ជីម៉ាក និងផ្ដល់កិច្ច សម្រួលការចុះបញ្ជីម៉ាក ក្រសួងពាណិជ្ជកម្មស្នើឱ្យអ្នកដាក់ពាក្យត្រូវប្រើប្រាស់ពាក្យស្នើសុំតែមួយគត់សម្រាប់ការស្នើសុំចុះបញ្ជីម៉ាកមួយ ចំពោះទំនិញ ឬសេវាក្នុងចំណាត់ថ្នាក់មួយ ឬច្រើននៃចំណាត់ថ្នាក់អន្តរជាតិ ដែលអនុលោមតាមមាត្រា១០ នៃអនុក្រឹត្យស្ដីពីការអនុវត្តច្បាប់ស្តីពីម៉ាក ពាណិជ្ជនាម និងអំពើនៃការប្រកួតប្រជែងមិនស្មោះត្រង់ ។