សូមគោរពអ្នកអាន,
នាយកដ្ឋានកម្មសិទ្ធិបញ្ញានៃក្រសួងពាណិជ្ជកម្ម បានបោះពុម្ពផ្សាយព្រឹត្តិបត្តិផ្លូវការនេះជារៀងរាល់សប្តាហ៍ ចាប់ពីថ្ងៃទី ២៩ ខែ កញ្ញា ឆ្នាំ ២០១៥ នេះតទៅ។ ព្រឹត្តិបត្តិផ្លូវការនេះចែកចេញជាប្រាំផ្នែក។
ផ្នែកទី I ស្តីពីការចុះបញ្ជីម៉ាកថ្មី
ផ្នែកទី II ស្តីពីការចុះបញ្ជីសាជាថ្មី
ផ្នែកទីIII ស្តីពីការផ្លាស់ប្តូរ ការផ្ទេរសិទ្ធិ ការរួមបញ្ចូល និង ការលុបចោល
ផ្នែកទីIV ស្តីពីការកែតម្រូវ
និងផ្នែកទីV ស្តីពីការចុះបញ្ជីម៉ាកអន្តរជាតិ (Madrid Protocol)
នាយកដ្ឋានកម្មសិទ្ធិបញ្ញា កំពុងសហការយ៉ាងជិតស្និទ្ធជាមួយនឹង ប៉ូលីសសេដ្ឋកិច្ច នៃក្រសួងមហាផ្ទៃ នាយកដ្ឋានគយ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងកាំកុងត្រូល (នាយកដ្ឋានត្រួតពិនិត្យ ទំនិញ នីហរ័ណ-អាហរ័ណ និងបង្រ្កាបការក្លែងបន្លំ) នៃក្រសួងពាណិជ្ជកម្ម ដើម្បីលុបបំបាត់ការរំលោភបំពានម៉ាកនៅក្នុងព្រះរាជាណាចក្រកម្ពុជា។
នាយកដ្ឋានកម្មសិទ្ធិបញ្ញា សូមថ្លែងអំណរគុណដល់គ្រប់ភាគីទាំងអស់ដែលបានចូលរួមចំណែកក្នុងការផ្តល់ជំនួយមក នាយកដ្ឋាននៅក្នុងការធ្វើសេចក្តីព្រាងច្បាប់ថ្មីៗនិងក្នុងការអនុវត្តភារកិច្ចសម្រាប់ជាផលប្រយោជន៍ល្អបំផុតដល់វិនិយោគិន និងម្ចាស់ម៉ាក។
ទស្សនៈ យោបល់ និងសំណូមពរ ពីភាគីដែលពាក់ព័ន្ធទាំងអស់ ត្រូវបានស្វាគមន៍ដើម្បីធ្វើឱ្យកាន់តែប្រសើរថែមទៀតនូវគុណភាពនៃការផ្តល់សេវាជូនសាធារណជន។