ភាសាខ្មែរ English
  • អំពីយើង
    • នាយកដ្ឋានកម្មសិទ្ធិបញ្ញា

    • នាយកដ្ឋានកម្មសិទ្ធិឧស្សាហកម្ម

    • នាយកដ្ឋានសិទ្ធិអ្នកនិពន្ធ និង​ សិទ្ធិប្រហាក់ប្រហែល

    • សហប្រតិបត្តិការណ៍ និង ជំនួយបច្ចេកទេស

  • ការចុះបញ្ជីម៉ាកអន្តរជាតិ
    • ការចុះបញ្ជីម៉ាកជាលក្ខណៈអន្តរជាតិ
  • សេចក្តីផ្តើមពីកម្មសិទ្ធិបញ្ញា
    • តើអ្វីជាកម្មសិទ្ធិបញ្ញា?

      កម្មសិទ្ធិបញ្ញា (IP) សំដៅទៅលើការបង្កើតដោយគំនិតបញ្ញា ដូចជា តក្កកម្ម ស្នាដៃអក្សរសាស្ត្រនិងសិល្បៈ និមិត្តសញ្ញា រូបភាព និងគំនូរ​ដែលត្រូវប្រើប្រាស់នៅក្នុងពាណិជ្ជកម្ម។

    • តើកម្មសិទ្ធិបញ្ញាផ្តល់ផលប្រយោជន៍អ្វីខ្លះ?

      កំណើនសេដ្ឋកិច្ចដែលរួមចំណែកដោយចំណេះដឹង កម្មសិទ្ធិបញ្ញា គឺជាការពិចារណាដ៏សំខាន់ក្នុងការសម្រេចចិត្តផ្នែកពាណិជ្ជកម្ម។

    • តើអ្វីជាកម្មសិទ្ធិបញ្ញាសំរាប់ពាណិជ្ជកម្ម?

      To many, intellectual property (IP) is a rather obscure legal concept that can only be properly understood and applied by those who are specially trained

    • តើអ្វីជាម៉ាក?

      ម៉ាក​ គឺជាសញ្ញាដែលមើលឃើញ ហើយអាចសំគាល់លក្ខណះខុសគ្នានៃទំនិញ ឬសេវានៃសហគ្រាសនីមួយៗ។ ម៉ាកដែលប្រើប្រាស់សំរាប់ទំនិញហៅថាពាណិជ្ជសញ្ញា ហើយម៉ាកដែលប្រើប្រាស់សំរាប់ សេវាហៅថា សេវាសញ្ញា។

    • តើអ្វីជាពាណិជ្ជនាម?

      ពាណិជ្ជនាម គឺជាឈ្មោះ ឬសញ្ញាសំគាល់ ឬជាឈ្មោះ និង​សញ្ញាសំគាល់ សំរាប់បញ្ជាក់ និងសំគាល់លក្ខណះខុសគ្នានៃសហគ្រាសនីមួយៗ។

    • តើអ្វីជាប្រកាសនីយបត្រតក្កកម្ម?

      ប្រកាសនីយបត្រតក្កកម្ម​ គឺជាវិញ្ញាបនបត្រដែលបាន ផ្តល់ដើម្បីការពារតក្កកម្ម។ តក្កកម្ម គឺជាគំនិតរបស់​តក្កករដែល​អាចយកទៅអនុវត្ត បាននៅក្នុងដំណោះស្រាយបញ្ហាជាក់លាក់ណាមួយ​ក្នុងវិស័យបច្ចេកវិទ្យា។ តក្កកម្មអាចជាការរកឃើញផលិតផល ឬដំណើរការផលិតកម្ម ឬអាចជាការរកឃើញអ្វីមួយ ដែលទាក់ទងទៅនឹងផលិតផល ឬដំណើរការផលិតកម្ម។

    • តើអ្វីជាគំនូរឧស្សាហកម្ម?

      គំរូឧស្សាហកម្ម គឺជាការផ្គុំនៃបន្ទាត់​ ឬពណ៌ ឬទម្រង់បីខ្នាត ឬសម្ភាៈណាមួយ ទោះបីជាមានឬពុំមានការផ្គុំរួមជា​មួយបន្ទាត់ ឬពណ៌ក៏ដោយ អោយតែការផ្គុំទំរង់ ឬសម្ភារៈទាំងនោះរំលេចឡើងជារូបរាងពិសេស​របស់ ផលិតផលឧស្សាហកម្ម ឬសិប្បកម្មនិងដែលអាចធ្វើជាគំរូផលិតផល ឧស្សាហកម្ម ឬសិប្បកម្ម និង​អាចសម្គាល់បានដោយចក្ខុ។

    • តើអ្វីជាវិញ្ញាបនបត្រម៉ូដែលមានអត្ថប្រយោជន៍?

      ម៉ូដែលមានអត្ថប្រយោជន៍ គឺជាតក្កកម្មណាមួយ​ដែលថ្មី និងអាចយកទៅអនុវត្តបានក្នុង​វិស័យឧស្សាហកម្ម និងដែលអាចជាផលិតផល ឬដំណើរការផលិតកម្ម​ ឬដែលអាចទាក់ទងទៅនឹងផលិតផល ឬដំណើរការផលិតកម្ម។

    • តើអ្វីជាកិច្ចការពារពូជថ្មីនៃដំណាំ?

      ពូជសំដៅដល់រាល់ប្រភេទពូជដំណាំ ឬ ក្រុមផ្សេងៗ នៃប្រភេទពូជដំណាំណាមួយ ដែលមាន លក្ខណៈដូចគ្នា និងធ្វើឱ្យឃើញថាប្លែកពីរុក្ខជាតិដទៃទៀត ក្នុងប្រភេទពូជដំណាំតែមួយក្នុង លក្ខណៈមួយឬច្រើន ហើយដែលលក្ខណៈទាំងនេះនៅតែអាចរក្សាបាន ដើម្បីយកទៅប្រើប្រាស់ ធ្វើជាពូជដំណាំបាន ឬ ការបង្កាត់ដោយសរីរាង្គដទៃទៀត ។

    • តើអ្វីជាសិទ្ធិអ្នកនិពន្ធ និង សិទ្ធិប្រហាក់ប្រហែល?

      សិទ្ធិអ្នកនិពន្ធនិងសិទ្ធិប្រហាក់ប្រហែល គឺជាសិទ្ធិដែលផ្តល់ឱ្យ ដើម្បីការពារអ្នកនិពន្ធ អ្នកសម្តែង ផលិតករហ្វូណូក្រាម និងអង្គភាពទូរផ្សាយ និង ដើម្បីចូលរួមវិភាគទានក្នុងការ អភិវឌ្ឍន៍សេដ្ឋកិច្ច ក៏ដូចជាវប្បធម៌ជាតិ។

    • តើអ្វីជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ?

      ម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ សំដៅដល់ឈ្មោះ សញ្ញាសម្គាល់ និង/ឬ រូបភាពផ្សេងៗទៀតដែលមាន លក្ខណៈញែកដាច់ ដែលជាឈ្មោះឬតំណាងឱ្យប្រភពដើមនៃតំបន់​ភូមិសាស្រ្ត​មួយ ហើយឈ្មោះ សញ្ញាសម្គាល់ និង/ឬ រូបភាពនោះ សម្រាប់កំណត់អត្តសញ្ញាណទំនិញមានប្រភព ក្នុងភូមិសាស្ត្រនោះ ដែលបានផ្តល់ជាមូលដ្ឋានគ្រឹះដល់គុណភាព កិត្តិសព្ទ ​ឬ ចរិតលក្ខណៈ ផ្សេងទៀតនៃទំនិញដែលកើតចេញពីតំបន់ភូមិសាស្រ្តនោះ។

    • តើអ្វីជាការសម្ងាត់ពាណិជ្ជកម្ម?

      Broadly speaking, any confidential business information which provides an enterprise a competitive edge may be considered a trade secret.

    • តើអ្វីជាព័ត៌មានសម្ងាត់?

      Undisclosed information refers to information which is secret and has commercial value because it is secret. Undisclosed information, or ‘trade secrets’, is protected in the TRIPs Agreement under the framework or discipline of unfair competition

    • តើអ្វីជាគំនូរបង្ហាញនៃសៀគ្វីបង្រួម?

      A layout-design of an integrated circuit refers essentially to the three-dimensional character of the elements and interconnections of an integrated circuit.

    • តើអ្វីជាចំណេះដឹងប្រពៃណី​និងធនធានសេនេទិច?

      Traditional Knowledge: Traditional knowledge (TK) is knowledge, know-how, skills and practices that are developed, sustained and passed on from generation to generation within a community, often forming part of its cultural or spiritual identity.

    • តើអ្វីជាអំពើនៃការប្រកួតប្រជែងមិនស្មោះត្រង់?

      អំពើនៃការប្រកួតប្រជែងណា ដែលផ្ទុយពីគោល​ការណ៍​នៃការអនុវត្តន៍ទៀងទាត់នៅក្នុងវិស័យ​ឧស្សាហកម្ម ពាណិជ្ជកម្ម សេវាកម្ម ត្រូវចាត់ទុកថា ជាការប្រកួតប្រជែងមិនស្មោះត្រង់។

    • តើអ្វីជាអាជ្ញាប័ណ្ណបញ្ជាសម្រាប់ សុខភាពសាធារណៈ?

      A compulsory license is an authorization which is granted by the government without the permission of the patent holder

    • កម្មសិទ្ធិបញ្ញាជាឧបករណ៍ទីផ្សារ

      For most small and medium-sized enterprises (SMEs), marketing products or services is a major challenge

  • ការគ្រប់គ្រងកម្មសិទ្ធិបញ្ញា
    • ម៉ាក

    • ប្រកាសនីយបត្រតក្កកម្ម

    • ម៉ាកសម្គាល់ភូមិសាស្រ្តទំនិញ

    • វិញ្ញាបនបត្រម៉ូដែលមានអត្ថប្រយោជន៍

    • គំនូរឧស្សាហកម្ម

    • សិទ្ធិអ្នកនិពន្ធ

    • ម៉ាកសមូហភាព

    • កន្លែងផ្តល់ប្រឹក្សាសំរាប់សហគ្រាសធុនតូច និងមធ្យម

    • មជ្ឈមណ្ឌលព័ត៌មានកម្មសិទ្ធិបញ្ញា

      មជ្ឈមណ្ឌលព័ត៌មានកម្មសិទ្ធិបញ្ញា

  • វិវាទកម្មសិទ្ធិបញ្ញា
    • អង្គភាពអនុវត្តសិទ្ធិ

    • ម៉ាក

  • ច្បាប់ និង បទប្បញ្ញត្តិ
    • សន្ធិសញ្ញាកម្មសិទ្ធិបញ្ញាអន្តរជាតិ

    • ច្បាប់

    • ព្រះរាជក្រឹត្យ

    • អនុក្រឹត្យ

    • ប្រកាស

    • សារាចរ

    • សេចក្តីសម្រេច

    • សេចក្តីណែនាំ និងសេចក្តីជូនដំណឹង

    • អនុសារណៈ

  • ប្រភពឯកសារ
    • ប្រព័ន្ធទីក្រុងហេច និងពិធីសារទីក្រុងម៉ាឌ្រីដ

    • នីតិវិធីត្រួតពិនិត្យម៉ាកលម្អិត

    • ព្រឹត្តិប័ត្រផ្លូវការ

    • មជ្ឍមណ្ឌលគាំទ្របច្ចេកវិទ្យា និងនវានុវត្តន៏

      មជ្ឍមណ្ឌលគាំទ្របច្ចេកវិទ្យា និងនវានុវត្តន៏

    • បញ្ជីភ្នាក់ងារតំណាងស្របច្បាប់

    • របាយការណ៍ របស់នាយកដ្ឋានកម្មសិទ្ធិបញ្ញា

    • របាយការណ៍ប្រចាំឆ្នាំ របស់នាយកដ្ឋានកម្មសិទ្ធិបញ្ញា

    • បញ្ជីកត់ត្រាទទួលស្គាល់សិទ្ធិនាំចូល និងចែកចាយផ្តាច់មុខ

      បញ្ជីកត់ត្រាទទួលស្គាល់សិទ្ធិនាំចូល និងចែកចាយផ្តាច់មុខ

    • ម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ

    • កម្មសិទ្ធិបញ្ញា ប៉ូរ៉ូរ៉ូ

    • ទំព័រភ្ជាប់ដែលមានប្រយោជន៍

    • ឯកសារពាក់ព័ន្ធនឹងសិក្ខាសាលា

    • ករណីសិក្សា

      IP ដែលយុទ្ធសាស្រ្តរបស់សហគ្រិនមួយឆ្ពោះទៅកាន់ភាពជោគជ័យ

    • ការសិក្សាកម្មសិទ្ធិបញ្ញាពីចម្ងាយ

    • ស្ថិតិកម្មសិទ្ធិបញ្ញា

  • អានទាំងអស់
    DIP
    • អំពីយើង
      • នាយកដ្ឋានកម្មសិទ្ធិបញ្ញា
      • នាយកដ្ឋានកម្មសិទ្ធិឧស្សាហកម្ម
      • នាយកដ្ឋានសិទ្ធិអ្នកនិពន្ធ និង​ សិទ្ធិប្រហាក់ប្រហែល
      • សហប្រតិបត្តិការណ៍ និង ជំនួយបច្ចេកទេស
    • ការចុះបញ្ជីម៉ាកអន្តរជាតិ
    • សេចក្តីផ្តើមពីកម្មសិទ្ធិបញ្ញា
      • តើអ្វីជាកម្មសិទ្ធិបញ្ញា?
      • តើកម្មសិទ្ធិបញ្ញាផ្តល់ផលប្រយោជន៍អ្វីខ្លះ?
      • តើអ្វីជាកម្មសិទ្ធិបញ្ញាសំរាប់ពាណិជ្ជកម្ម?
      • តើអ្វីជាម៉ាក?
      • តើអ្វីជាពាណិជ្ជនាម?
      • តើអ្វីជាប្រកាសនីយបត្រតក្កកម្ម?
      • តើអ្វីជាគំនូរឧស្សាហកម្ម?
      • តើអ្វីជាវិញ្ញាបនបត្រម៉ូដែលមានអត្ថប្រយោជន៍?
      • តើអ្វីជាកិច្ចការពារពូជថ្មីនៃដំណាំ?
      • តើអ្វីជាសិទ្ធិអ្នកនិពន្ធ និង សិទ្ធិប្រហាក់ប្រហែល?
      • តើអ្វីជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ?
      • តើអ្វីជាការសម្ងាត់ពាណិជ្ជកម្ម?
      • តើអ្វីជាព័ត៌មានសម្ងាត់?
      • តើអ្វីជាគំនូរបង្ហាញនៃសៀគ្វីបង្រួម?
      • តើអ្វីជាចំណេះដឹងប្រពៃណី​និងធនធានសេនេទិច?
      • តើអ្វីជាអំពើនៃការប្រកួតប្រជែងមិនស្មោះត្រង់?
      • តើអ្វីជាអាជ្ញាប័ណ្ណបញ្ជាសម្រាប់ សុខភាពសាធារណៈ?
      • កម្មសិទ្ធិបញ្ញាជាឧបករណ៍ទីផ្សារ
    • ការគ្រប់គ្រងកម្មសិទ្ធិបញ្ញា
      • ម៉ាក
      • ប្រកាសនីយបត្រតក្កកម្ម
      • ម៉ាកសម្គាល់ភូមិសាស្រ្តទំនិញ
      • វិញ្ញាបនបត្រម៉ូដែលមានអត្ថប្រយោជន៍
      • គំនូរឧស្សាហកម្ម
      • សិទ្ធិអ្នកនិពន្ធ
      • ម៉ាកសមូហភាព
      • កន្លែងផ្តល់ប្រឹក្សាសំរាប់សហគ្រាសធុនតូច និងមធ្យម
      • មជ្ឈមណ្ឌលព័ត៌មានកម្មសិទ្ធិបញ្ញា
    • វិវាទកម្មសិទ្ធិបញ្ញា
      • អង្គភាពអនុវត្តសិទ្ធិ
      • ម៉ាក
    • ច្បាប់ និង បទប្បញ្ញត្តិ
      • សន្ធិសញ្ញាកម្មសិទ្ធិបញ្ញាអន្តរជាតិ
      • ច្បាប់
      • ព្រះរាជក្រឹត្យ
      • អនុក្រឹត្យ
      • ប្រកាស
      • សារាចរ
      • សេចក្តីសម្រេច
      • សេចក្តីណែនាំ និងសេចក្តីជូនដំណឹង
      • អនុសារណៈ
    • ប្រភពឯកសារ
      • ប្រព័ន្ធទីក្រុងហេច និងពិធីសារទីក្រុងម៉ាឌ្រីដ
      • នីតិវិធីត្រួតពិនិត្យម៉ាកលម្អិត
      • ព្រឹត្តិប័ត្រផ្លូវការ
      • មជ្ឍមណ្ឌលគាំទ្របច្ចេកវិទ្យា និងនវានុវត្តន៏
      • បញ្ជីភ្នាក់ងារតំណាងស្របច្បាប់
      • របាយការណ៍ របស់នាយកដ្ឋានកម្មសិទ្ធិបញ្ញា
      • របាយការណ៍ប្រចាំឆ្នាំ របស់នាយកដ្ឋានកម្មសិទ្ធិបញ្ញា
      • បញ្ជីកត់ត្រាទទួលស្គាល់សិទ្ធិនាំចូល និងចែកចាយផ្តាច់មុខ
      • ម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ
      • កម្មសិទ្ធិបញ្ញា ប៉ូរ៉ូរ៉ូ
      • ទំព័រភ្ជាប់ដែលមានប្រយោជន៍
      • ឯកសារពាក់ព័ន្ធនឹងសិក្ខាសាលា
      • ករណីសិក្សា
      • ការសិក្សាកម្មសិទ្ធិបញ្ញាពីចម្ងាយ
      • ស្ថិតិកម្មសិទ្ធិបញ្ញា
    We can help you...
    eFiling Trade mark Search
    Forms Trade mark Search
    • ចុះឈ្មោះ
    • ចូល
    • ផែនទីគេហទំព័រ
    • តើអ្វីជាកម្មសិទ្ធិបញ្ញា?
    • តើកម្មសិទ្ធិបញ្ញាផ្តល់ផលប្រយោជន៍អ្វីខ្លះ?
    • តើអ្វីជាកម្មសិទ្ធិបញ្ញាសំរាប់ពាណិជ្ជកម្ម?
    • តើអ្វីជាម៉ាក?
    • តើអ្វីជាពាណិជ្ជនាម?
    • តើអ្វីជាប្រកាសនីយបត្រតក្កកម្ម?
    • តើអ្វីជាគំនូរឧស្សាហកម្ម?
    • តើអ្វីជាវិញ្ញាបនបត្រម៉ូដែលមានអត្ថប្រយោជន៍?
    • តើអ្វីជាកិច្ចការពារពូជថ្មីនៃដំណាំ?
    • តើអ្វីជាសិទ្ធិអ្នកនិពន្ធ និង សិទ្ធិប្រហាក់ប្រហែល?
    • តើអ្វីជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ?
    • តើអ្វីជាការសម្ងាត់ពាណិជ្ជកម្ម?
    • តើអ្វីជាព័ត៌មានសម្ងាត់?
    • តើអ្វីជាគំនូរបង្ហាញនៃសៀគ្វីបង្រួម?
    • តើអ្វីជាចំណេះដឹងប្រពៃណី​និងធនធានសេនេទិច?
    • តើអ្វីជាអំពើនៃការប្រកួតប្រជែងមិនស្មោះត្រង់?
    • តើអ្វីជាអាជ្ញាប័ណ្ណបញ្ជាសម្រាប់ សុខភាពសាធារណៈ?
    • កម្មសិទ្ធិបញ្ញាជាឧបករណ៍ទីផ្សារ
    Total visitor
    Today 0000000447
    Yesterday 0000002542
    This Month 0000017469
    Total 0005414479
    Sub banner

    តើអ្វីជាសិទ្ធិអ្នកនិពន្ធ និង សិទ្ធិប្រហាក់ប្រហែល?

    តើអ្វីជាសិទ្ធិអ្នកនិពន្ធ?
            សិទ្ធិអ្នកនិពន្ធជាសិទ្ធិដែលផ្តល់ឱ្យដោយច្បាប់ដល់អ្នកនិពន្ធ សិល្បៈករឬអ្នកបង្កើតស្នាដៃ ផ្សេងៗទៀត ក្នុងការប្រើប្រាស់និងការពារស្នាដៃរបស់ខ្លួន។ ពាក្យកិច្ចការពារមានន័យថា ជាសកម្មភាពស្របច្បាប់ណាមួយក្នុងការបង្ការស្នាដៃពីការចម្លងដោយគ្មានការអនុញ្ញាតឬការយល់ព្រមជាមុនពីផលិតករ។ ច្បាប់ស្តីពីសិទ្ធិអ្នកនិពន្ធនិងសិទ្ធិប្រហាក់ប្រហែលមានគោលបំណងធានាការគោរពសិទ្ធិអ្នកនិពន្ធនិងសិទ្ធិប្រហាក់ប្រហែល និងការពារនូវផលិតផល វប្បធម៌ជាស្នាដៃ អ្នកនិពន្ធ អ្នកសម្តែង ផលិតករហ្វូណូក្រាម និងអង្គភាពទូរផ្សាយ សំដៅធានាការធ្វើអាជីវកម្មមួយត្រឹមត្រូវស្របច្បាប់លើផលិតផលវប្បធម៌ទាំងនេះ ដើម្បីរួមចំណែកក្នុងការអភិវឌ្ឍន៍វិស័យវប្បធម៌។

           ស្នាដៃដែលទទួលបានកិច្ចការពារ

           ១-ស្នាដៃអ្នកនិពន្ធសំដៅៈ
                    ក- ស្នាដៃដែលបង្កើតឡើងដោយជនមានសញ្ជាតិខ្មែរ ឬជនដែលមានលំនៅក្នុងព្រះរាជាណាចក្រកម្ពុជា រួមមាននីតិបុគ្គល
    ហើយត្រូវបានបង្កើតឡើងតាមច្បាប់នៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងមានការិយាល័យនៅក្នុងព្រះរាជាណាចក្រកម្ពុជា។
                    ខ- ស្នាដៃដែលបានបោះពុម្ពផ្សាយលើកដំបូងនៅក្នុងព្រះរាជាណាចក្រកម្ពុជាឬស្នាដៃដែលបានបោះពុម្ពផ្សាយលើកដំបូង នៅបរទេស ហើយដែលត្រូវបានយកមកបោះពុម្ពផ្សាយនៅក្នុងព្រះរាជាណាចក្រកម្ពុជាក្នុងអំឡុង៣០ថ្ងៃ។
                    គ- ស្នាដៃសោតទស្សន៍ដែលផលិតករមានទីស្នាក់ការ ឬមានទីលំនៅនៅក្នុងព្រះរាជាណាចក្រកម្ពុជា។  
                    ឃ- ស្នាដៃស្ថាបត្យកម្មដែលបានសាងសង់នៅក្នុងព្រះរាជាណាចក្រកម្ពុជា និងស្នាដៃសិល្បៈផ្សេងៗទៀត ដែលភ្ជាប់ទៅនឹងអាគារឬរចនាសម្ព័ន្ធផ្សេងទៀត នៅក្នុងព្រះរាជាណាចក្រកម្ពុជា។  
                    ង- ស្នាដៃដែលព្រះរាជាណាចក្រកម្ពុជា មានកាតព្វកិច្ចការពារក្រោមសន្ធិសញ្ញាអន្តរជាតិ។

              ២- ស្នាដៃអ្នកសម្តែងសំដៅៈ
                   ក- ស្នាដៃរបស់អ្នកសម្តែងដែលមានសញ្ជាតិខ្មែរ។
                  ខ- ស្នាដៃរបស់អ្នកសម្តែងដែលពុំមានសញ្ជាតិខ្មែរ តែការសម្តែងនោះ: 
                              • បានប្រព្រឹត្តឡើងនៅលើទឹកដីនៃព្រះរាជាណាចក្រកម្ពុជា
                              • បានថតបញ្ចូលជាហ្វូណូក្រាមដែលស្ថិតក្រោមកិច្ចការពារនៃច្បាប់ ឬ  
                              • ពុំទាន់បានថតបញ្ចូលជាហ្វូណូក្រាម ប៉ុន្តែ បានផ្សព្វផ្សាយតាមទូរផ្សាយដែលស្ថិតក្រោមកិច្ចការពារនៃច្បាប់។

                ៣- ហ្វូណូក្រាមដំដៅៈ
                        ក- ហ្វូណូក្រាមរបស់ផលិតករមានសញ្ជាតិខ្មែរ។
                        ខ- ហ្វូណូក្រាមដែលបានថតបញ្ចូលសូរសម្លេងជាលើកដំបូងនៅក្នុងព្រះរាជាណាចក្រកម្ពុជា។
                        គ- ហ្វូណូក្រាមដែលបានថតបញ្ចូលផ្សាយលើកដំបូងនៅក្នុងព្រះរាជាណាចក្រកម្ពុជា។

               ៤- ការផ្សាយតាមទូរផ្សាយសំដៅៈ
                        ក- ការផ្សាយនៃអង្គភាពទូរផ្សាយដែលមានទីស្នាក់ការនៅក្នុងព្រះរាជាណាចក្រកម្ពុជា។
                        ខ- ការផ្សាយចេញពីឧបករណ៍ផ្សាយដែលមានទីតាំងនៅក្នុងព្រះរាជាណាចក្រកម្ពុជា។

               ស្នាដៃបន្ត
               ស្នាដៃបន្តរួមមាន ការបកប្រែ ការយកលំនាំ តាមការសម្រួល ការកែច្នៃ ឬការកែលំស្នាដៃផ្សេងទៀត ឬការចងក្រងប្រព័ន្ធទិន្នន័យទោះបីជាក្នុងម៉ាស៊ីនដែលអាចអានបាន
    ឬក៏ជាទម្រង់ផ្សេងទៀត ឬក៏ត្រូវទទួលបាននូវកិច្ចការពារពីច្បាប់នេះដែរ។ កិច្ចការពារស្នាដៃណាមួយដែលមានចែងខាងលើ  មិនធ្វើឱ្យបាត់បង់សិទ្ធិចំពោះកិច្ចការពារស្នាដៃដើម  ដែលត្រូវបានបញ្ចូល ឬប្រើប្រាស់សម្រាប់បង្កើតស្នាដៃថ្មី។

                សិទ្ធិអ្នកនិពន្ធស្នាដៃ
                 អ្នកនិពន្ធស្នាដៃដែលទទួលបានកិច្ចការពារ ទទួលបានសិទ្ធិពីរប្រភេទៈ

                   ១- សិទ្ធិបេតិកភ័ណ្ឌ
                   សិទ្ធិបេតិកភណ្ឌ ជាសិទ្ធិប្រកបអាជីវកម្មរបស់អ្នកនិពន្ធលើទ្រព្យជាស្នាដៃរបស់ខ្លួនតាមរយៈការផលិតឡើងវិញ  ការផ្សព្វផ្សាយជាសារធារណៈ  និងការបង្កើតស្នាដៃបន្ត។ អ្នកនិពន្ធមានសិទ្ធិផ្តាច់មុខធ្វើដោយខ្លួនឯង ឬអនុញ្ញាតឱ្យគេធ្វើកិច្ចការដូចតទៅៈ
                    ក- ការបកប្រែជាភាសាបរទេសនូវស្នាដៃរបស់ខ្លួន។
                    ខ- ការយកលំនំាតាម ឬការកែសម្រួលផ្សេងៗទៀតនៃស្នាដៃ។
                    គ- ការជួលស្នាដៃច្បាប់ដើម ឬច្បាប់ចម្លងស្នាដៃ សោតទស្សន៍ ឬស្នាដៃថត បញ្ចូលជាហ្វូណូក្រាម កម្មវិធីកុំព្យូទ័រ  ប្រព័ន្ធទិន្នន័យ  ឬស្នាដៃតូរ្យតន្ត្រីជាអក្សរភ្លេង។
                    ឃ- ការចែកចាយជាសធារណៈតាមការលក់ ការជួល  ឬតាមធ្សោបាយផ្សេងទៀតនូវច្បាប់ដើម  ឬច្បាប់ចម្លងដែលពុំទាន់បានលក់  ឬផ្ទេរកម្មសិទ្ធិ។
                     ង- ការនំាចូលក្នុងប្រទេសនូវស្នាដៃចម្លងចេញពីស្នាដៃ របស់សមីខ្លួនដែលជាអ្នកនិពន្ធ។
                     ច- ការសម្តែងស្នាដៃជាសាធារណៈ។
                     ជ- ការផ្សាយស្នាដៃជាសាធារណៈ។
                     ឈ- ការផ្សាយស្នាដៃតាមទូរផ្សាយ។
                     ញ- ការផ្សាយស្នាដៃជាសាធារណៈតាមវិធីផ្សេងៗទៀត។
                  សិទ្ធិដាក់ជួលក្នុងចំនុច គ  មិនត្រូវអនុវត្តចំពោះការជួលកម្មវិធីកុំព្យូទ័រឡើយ ក្នុងករណីដែលកម្មវិធីកុំព្យូទ័រនោះ មិនមែនជាកម្មវត្ថុដ៏សំខាន់សម្រាប់ការដាក់ជួល។

                  ២- សិទ្ធិសីលធម៌
                 សិទ្ធិសីលធម៌របស់អ្នកនិពន្ធមានបីចំនុចដូចខាងក្រោមៈ
                      ក- អ្នកនិពន្ធមានសិទ្ធិផ្តាច់មុខក្នុងការសំរេចពីរបៀប  និងពេលនៃការផ្សព្វផ្សាយស្នាដៃរបស់ខ្លួនជាសាធារណៈ ព្រមទាំងបែបបទគ្រប់គ្រងការផ្សព្វផ្សាយ។
                      ខ- អ្នកនិពន្ធមានសិទ្ធិកំណត់ឱ្យគេទទួលស្គាល់ឈ្មោះ ឋានៈ និងស្នាដៃរបស់ខ្លួនសំរាប់ទាក់ទងជាមួយសាធារណ ជន។
                      គ- អ្នកនិពន្ធមានសិទ្ធិជំទាស់នូវគ្រប់រូបភាពនៃការបំផ្លើស  ឬការកាត់ចោលខ្លឹមសារ  ឬការកែរប្រែខ្លឹមសារជាហេតុធ្វើឱ្យខូចកិត្តិយស  ឬកេរ្តិ៍ឈ្មោះរបស់ខ្លួន។ សិទ្ធិសីលធម៌របស់អ្នកនិពន្ធគឺជាសិទ្ធិអចិន្រ្តៃយ៍មិនអាចលក់ដូរបាន មិនអាចរឹបអូសបាន និងមិនអាចផុតអាជ្ញាយុកាល។
                 ការកម្រិតសិទ្ធិអ្នកនិពន្ធ
                 អ្នកនិពន្ធមិនអាចធ្វើការហាមឃាត់បានចំពោះ
                 ក- ការសម្តែងស្នាដៃជាឯកជនដោយមិនគិតជាកម្រៃ ជាការសម្តែងក្នុងរង្វង់គ្រួសារ ឬញាតិមិត្ត។
                 ខ- ការរៀបចំទុកក្នុងបណ្ណាល័យនូវសំណៅស្នាដៃណាមួយ ដើម្បីរក្សាទុកឱ្យបានគង់វង្ស ឬដើម្បីទុកសម្រាប់ធ្វើការស្រាវជ្រាវ។
                 គ- ការប្រើប្រាស់ស្នាដៃសម្រាប់ការសិក្សាដោយគ្នានរកប្រាក់កម្រៃ។
                 ឃ- ការបកប្រែស្នាដៃពីភាសាខ្មែរទៅជាភាសាជនជាតិភាគតិច  ឬបកប្រែពីភាសាជនជាតិភាគតិចមកជាភាសាខ្មែរ។
                ប្រសិនបើមានការបញ្ជាក់យ៉ាងច្បាស់លាស់នូវឈ្មោះរបស់អ្នកនិពន្ធ និងប្រភពនៃស្នាដៃ អ្នកនិពន្ធមិនអាចធ្វើការហាមឃាត់ ចំពោះកិច្ចការទាំងឡាយដូចជាៈ
                       -  ការវិភាគ និងអាគតដ្ឋានខ្លីៗនៃស្នាដៃដែលបញ្ជាក់ពីការរិះគន់ សង្រាមប៉ាកកា គរុកោសល្យ វិទ្យាសាស្រ្ត ឬពត៌មានស្តីពីស្នាដៃនោះ
                       -  ការផ្សាយទស្សនៈសារពត៌មាន
                       -  ការផ្សាយទាំងស្រុង ឬភាគខ្លះនៃសន្ទរកថានានា ដែលបានថ្លែងជាសាធារណៈក្នុងសារពត៌មាន ឬទូផ្សាយ
                       -   ការត្រាប់កំប្លែង ការត្រាប់តាមគំរូ ឬគំនូរត្លុក ដោយផ្អែកតាមលំនាំដើមនៃស្នាដៃ។
                       -  ការចម្លងរូបភាពស្នាដៃសិល្បៈក្រាហ្វិក ឬសិល្បៈសូន្យរូប ដែលស្ថិតនៅទីកន្លែងសាធារណៈមួយ លើកលែងតែរូបភាពនោះ ត្រូវបានចាត់ទុកថាជា
    កម្មវត្ថុសំខាន់នៃការចម្លងបន្ត។ ច្បាប់ ក៏អនុញ្ញាតឱ្យស្រង់អាគតដ្ឋានពីស្នាដៃណាមួយជាស្នាដៃដែលបានផ្សព្វផ្សាយត្រឹមត្រូវតាមច្បប់ បញ្ចូលក្នុងស្នាដៃមួយផ្សេងទៀត ដោយពុំចាំបាច់សុំការអនុញ្ញាតពីអ្នកនិពន្ធ និងពុំចាំបាច់បង់ប្រាក់កំម្រៃ។ ការស្រង់អាគតដ្ឋាន ត្រូវបញ្ជាក់អំពីប្រភព និងឈ្មោះអ្នកនិពន្ធ បើនៅក្នុងប្រភពនោះមានឈ្មោះអ្នកនិពន្ធ
    ច្បាស់លាស់។ ការស្រង់អាគតដ្ឋានេះ មិនត្រូវធ្វើឱ្យហួសពីគោលដៅដែលត្រូវបំពេញនោះឡើយ។              សកម្មភាពដូចខាងក្រោមត្រូវបានអនុញ្ញាឱ្យអនុវត្តន៍បានដោយពុំចាំបាច់មានការយល់ព្រមពីសិទ្ធិវ័ន្ត និងពុំចាំបាច់បង់ប្រាក់កម្រៃៈ
                 ក. សេចក្តីរាយការណ៍ស្តីពីបច្ចុប្បន្នភាព ក្នុងលក្ខខណ្ឌដែលសេចក្តីរាយការណ៍នោះ បានដកស្រង់ជាផ្នែកខ្លីៗ ពីការសម្តែង ឬពីខ្លឹមសារហ្វូណូក្រាម ឬពីក្នុងការផ្សព្វផ្សាយ
    តាមទូរផ្សាយ។                
                ខ. ការថតចម្លង ដែលធ្វើឡើងសម្រាប់តែប្រើប្រាស់ ក្នុងផ្នែកស្រាវជា្រវវិទ្យាសាស្រ្ត។
                គ. ការថតចម្លង សម្រាប់បម្រើក្នុងក្របខ័ណ្ឌនៃការសិក្សា លើកលែងតែការសម្តែង ឬហ្វូណូក្រាមដែលផលិតសម្រាប់តែគោលបំណងនៃការសិក្សា។
                ឃ. អាគតដ្ឋានជាសម្រង់ខ្លីៗពីការសម្តែង ឬហ្វូណូក្រាម ឬកម្មវិធីចាក់ផ្សាយតាមទូរផ្សាយសមស្របតាមទម្លាប់ល្អ ដើម្បីប្រើប្រាស់ក្នុងទិសដៅព័ត៌មាន។
                ង. ការប្រើប្រាស់ផ្សេងៗទៀតដែលជាករណីលើកលែង ពិសេសចំពោះស្នាដៃនានា ដែលទទួលបាននូវកិច្ចការពារសិទ្ធិអ្នកនិពន្ធ ដោយអនុលោមតាមច្បាប់នេះ។
               ច. ការចាប់យករូបភាព និងសម្លេង ដើម្បីផ្សព្វផ្សាយបន្តទាំងស្រុង ឬភាគខ្លះដោយអង្គភាពទូរផ្សាយស្តីពីបច្ចុប្បន្នភាពនៃពិធីបុណ្យ អង្គប្រជុំ ឬព្រឹត្តការណ៍នានារបស់ជាតិ
    ពីស្ថានីយដើម ក្នុងពេលតែមួយ។
               រយៈពេលនៃកិច្ចការពារ
               រយៈពេលកិច្ចការពារសិទ្ធិនេះត្រូវប្រព្រឹត្តទៅអស់មួយជីវិត អ្នកនិព្ធព្រមទាំងប្រព្រឹត្តទៅ ៥០ (ហាសិបឆ្នាំ) ក្រោយថ្ងៃទទួលមរណភាពរបស់អ្នកនិពន្ធ។            កិច្ចការពារសិទ្ធិបេតិកភណ្ឌលើស្នាដៃសហការប្រព្រឹត្តទៅអស់មួយជីវិតអ្នកនិព្ធ ដែលរស់នៅចុងក្រោយគេ ព្រមទាំងប្រព្រឹត្តទៅរយៈពេល ៥០ (ហាសិប) ឆ្នាំ ក្រោយថ្ងៃទទួលមរណភាពរប់សអ្នកនិពន្ធចុងក្រោយនេះ។
               រយៈពេលនៃកិច្ចការពារអ្នកសម្តែងគឺ ៥០ (ហាសិប) ឆ្នាំ គិតចាប់ពីដំណាច់ឆ្នាំ ប្រក្រតីទិននៃការថតបញ្ចូលក្នុងហ្វូណូក្រាម ឬក្នុងករណីដែលពុំបានថតការសម្តែង
    បញ្ចូលក្នុងហ្វូណូក្រាម គឺគិតចាប់ពីដំណាច់ឆ្នំាប្រក្រតីទិនដែលការសម្តែងបានប្រព្រឹត្តទៅ។
               រយៈពេលនៃកិច្ចការពារផលិតករហ្វូណូក្រាម គឺ៥០ (ហាសិប) ឆ្នាំ គិតចាប់ពីដំណាច់ឆ្នាំប្រក្រតីទិន ដែលបានបោះផ្សាយហ្វូណូក្រាម ឬក្នុងករណីដែលពុំបានបោះផ្សាយ
    ហ្វូណូក្រាម គឺគិតចាប់ពីដំណាច់ឆ្នំាប្រក្រតីទិន ដែលបានថតសម្លេងបញ្ចូលក្នុងហ្វូណូក្រាម។
               រយៈពេលនៃកិច្ចការពារកម្មវិធីផ្សាយរបស់អង្គភាពទូផ្សាយ គឺ ៥០ (ហាសិប) ឆ្នាំគិតចាប់ពីដំណាច់ឆ្នាំប្រក្រតីទិន ដែលកម្មវិធីបានផ្សាយ។

    • ទំនាក់ទំនង
      • Tel: 012 26 15 36 (Hotline): 012 807 346
      • E-mail: [email protected]
      • Website: www.cambodiaip.gov.kh
      • ក្រសួងពាណិជ្ជកម្ម, ឡូត៌លេខ ១៩-៦១ វិថីក្រសួងពាណិជ្ជកម្ម (១១៣បេ), ភូមិទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
      • Read More
    • OUR INFORMATIONS
      • Events
      • Registration Forms
      • Litigation
      • News
      • Site Map
    • CAMBODIA IP
      • Copyrights
      • Trade Marks
      • Designs
      • Patents
    • FOLLOW US
      • Facebook
    ©2004-2020 Ministry of Commerce, All Rights Reserved.