ម៉ាកសមូហភាព គឺជាសញ្ញាដែលមើលឃើញ សំដៅប្រើក្នុងការដាក់ពាក្យសុំចុះបញ្ជី ហើយអាចសម្គាល់នូវប្រភពដើមនៃទំនិញឬសេវា ឬសម្គាល់នូវចរិត
លក្ខណៈរួមដទៃទៀត គិតទាំងគុណភាពនៃទំនិញឬសេវា របស់សហគ្រាសផ្សេងៗគ្នា ដែលប្រើសញ្ញានោះ ក្រោមការគ្រប់គ្រងរបស់ម្ចាស់ម៉ាកសមូហភាព
ដែលបានចុះបញ្ជី។
បែបបទនៃការចុះបញ្ជីម៉ាកសមូហភាព មានដូចតទៅៈ
- ពាក្យស្នើសុំចុះបញ្ជីម៉ាកសមូហភាព ត្រូវបញ្ជាក់ថា ជាម៉ាកសមូហភាព និង ត្រូវភ្ជាប់មកជាមួយនូវបទបញ្ញារួម ស្តីពីការគ្រប់គ្រង ការប្រើប្រាស់ម៉ាកសមូហភាព
នោះមួយច្បាប់។
- ម្ចាស់ម៉ាកសមូហភាព ដែលបានចុះបញ្ជីហើយ ត្រូវជូនដំណឹងទៅមន្ត្រីកាន់កាប់បញ្ជីអំពីការផ្លាស់ប្តូរទាំងឡាយតាមបទបញ្ជាដែលបានយោងក្នុងចំណុចខាងលើ។
មន្ត្រីកាន់កាប់បញ្ជី ត្រូវចាត់ទុកការចុះបញ្ជីម៉ាកសមូហភាពជាមោឃៈ ប្រសិនបើ ជនដែលទាមទារនូវមោឃភាពនោះបង្ហាញថា មានតែម្ចាស់ដែលបានចុះបញ្ជី
ម្នាក់ឯងប៉ុណ្ណោះ ដែលប្រើប្រាស់ម៉ាកឬបង្ហាញថា ម្ចាស់ដែលបានចុះបញ្ជីប្រើប្រាស់ឬអនុញ្ញាតឱ្យប្រើប្រាស់ រំលោភទៅនឹងបទបញ្ជារួម ឬបង្ហាញថា ម្ចាស់ដែលបានចុះបញ្ជី
អនុញ្ញាតឱ្យប្រើប្រាស់តាមរបៀបមួយដែលបំភាន់មជ្ឈដ្ឋានពាណិជ្ជកម្មឬសាធារណជន អំពីប្រភពដើម ឬលក្ខណៈរួមផ្សេងទៀតនៃទំនិញឬសេវាដែលពាក់ព័ន្ធ។
|