កម្មសិទ្ធិបញ្ញា (IP) សំដៅទៅលើការបង្កើតដោយគំនិតបញ្ញា ដូចជា តក្កកម្ម ស្នាដៃអក្សរសាស្រ្តនិងសិល្បៈ និមិត្តិសញ្ញា រូបភាព និង គំនូរ ដែលត្រូវបានប្រើប្រាស់
នៅក្នុងពាណិជ្ជកម្ម។
កម្មសិទ្ធិបញ្ញា ត្រូវបានបែងចែកជាពីរប្រភេទគឺ កម្មសិទ្ធិឧស្សាហកម្ម សិទ្ធិអ្នកនិពន្ធ និងសិទ្ធិប្រហាក់ប្រហែល។ កម្មសិទ្ធិឧស្សាហកម្ម រួមមាន
ប្រកាសនីយបត្រតក្កកម្ម ម៉ាក គំនូរឧស្សាហកម្ម និងម៉ាកសម្គាល់ភូមិសាស្ដ្រទំនិញ។ល។ ចំណែកឯសិទ្ធិអ្នកនិពន្ធ រួមមានស្នាដៃ អក្សរសាស្ត្រ និងសិល្បៈទំាងឡាយ
ដូចជារឿងប្រលោមលោក កំណាព្យ និងល្ខោន ភាពយន្ត ស្នាដៃតន្ត្រី គំនូរ រូបថត ចម្លាក់ និងស្ថាបត្យកម្មជាដើម។ សិទិ្ធប្រហាក់ប្រហែល គឺសំដៅទៅលើសិទ្ធិរបស់អ្នកសម្តែង
ផលិតករហ្វូណូក្រាម និងអង្គភាពទូរផ្សាយ។
|