តើអ្វីជាកម្មសិទ្ធិបញ្ញា?

កម្មសិទ្ធិបញ្ញា (IP) សំដៅទៅលើការបង្កើតដោយគំនិតបញ្ញា ដូចជា តក្កកម្ម ស្នាដៃអក្សរសាស្រ្តនិងសិល្បៈ និមិត្តិសញ្ញា រូបភាព​ និង គំនូរ ដែលត្រូវបានប្រើប្រាស់ នៅក្នុងពាណិជ្ជកម្ម។

កម្មសិទ្ធិបញ្ញា ត្រូវបានបែងចែកជាពីរប្រភេទគឺ កម្មសិទ្ធិឧស្សាហកម្ម សិទ្ធិអ្នកនិពន្ធ និងសិទ្ធិប្រហាក់ប្រហែល។ កម្មសិទ្ធិឧស្សាហកម្ម រួមមាន ប្រកាសនីយបត្រតក្កកម្ម ម៉ាក គំនូរឧស្សាហកម្ម​ និងម៉ាកសម្គាល់ភូមិសាស្ដ្រ​ទំនិញ។ល។ ចំណែកឯសិទ្ធិអ្នកនិពន្ធ រួមមានស្នាដៃ ​ អក្សរសាស្ត្រ និងសិល្បៈទំាងឡាយ ដូចជា​រឿងប្រលោមលោក កំណាព្យ និងល្ខោន ភាពយន្ត ស្នាដៃ​តន្ត្រី គំនូរ រូបថត ចម្លាក់ និងស្ថាបត្យកម្មជាដើម។ សិទិ្ធប្រហាក់ប្រហែល គឺសំដៅទៅលើសិទ្ធិរបស់អ្នកសម្តែង ផលិតករហ្វូណូក្រាម និងអង្គភាពទូរផ្សាយ។

Last updated on: ខែ​ឧសភា 21, 2024