- ប្រព័ន្ធទីក្រុងហេច និងពិធីសារទីក្រុងម៉ាឌ្រីដ
- នីតិវិធីត្រួតពិនិត្យម៉ាកលម្អិត
- ព្រឹត្តិប័ត្រផ្លូវការ
- មជ្ឍមណ្ឌលគាំទ្របច្ចេកវិទ្យា និងនវានុវត្តន៍
- បញ្ជីភ្នាក់ងារតំណាងស្របច្បាប់
- របាយការណ៍ របស់នាយកដ្ឋានកម្មសិទ្ធិបញ្ញា
- របាយការណ៍ប្រចាំឆ្នាំ របស់នាយកដ្ឋានកម្មសិទ្ធិបញ្ញា
- បញ្ជីកត់ត្រាទទួលស្គាល់សិទ្ធិនាំចូល និងចែកចាយផ្តាច់មុខ
- ទំនិញដែលបានទទួលសិទ្ធិផ្តាច់មុខ ឆ្នាំ ២០១៥
- ទំនិញដែលបានទទួលសិទ្ធិផ្តាច់មុខ ឆ្នាំ ២០១៦
- ទំនិញដែលបានទទួលសិទ្ធិផ្តាច់មុខ ឆ្នាំ ២០១៧
- ទំនិញដែលបានទទួលសិទ្ធិផ្តាច់មុខ ឆ្នាំ ២០១៨
- ទំនិញដែលបានទទួលសិទ្ធិផ្តាច់មុខ ឆ្នាំ ២០១៩
- ទំនិញដែលបានទទួលសិទ្ធិផ្តាច់មុខ ឆ្នាំ ២០២០
- ទំនិញដែលបានទទួលសិទ្ធិផ្តាច់មុខ ឆ្នាំ ២០២១
- ទំនិញដែលបានទទួលសិទ្ធិផ្តាច់មុខ ឆ្នាំ ២០២២
- ទំនិញដែលបានទទួលសិទ្ធិផ្តាច់មុខ ឆ្នាំ ២០២៣
- ទំនិញដែលបានទទួលសិទ្ធិផ្តាច់មុខ ឆ្នាំ ២០២៤
- ម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ
- កម្មសិទ្ធិបញ្ញា ប៉ូរ៉ូរ៉ូ
- ទំព័រភ្ជាប់ដែលមានប្រយោជន៍
- ឯកសារពាក់ព័ន្ធនឹងសិក្ខាសាលា
- ករណីសិក្សា
- ការសិក្សាកម្មសិទ្ធិបញ្ញាពីចម្ងាយ
- ស្ថិតិកម្មសិទ្ធិបញ្ញា
ព្រឹត្តិប័ត្រផ្លូវការ
សូមគោរពអ្នកអាន,
នាយកដ្ឋានកម្មសិទ្ធិបញ្ញានៃក្រសួងពាណិជ្ជកម្ម បានបោះពុម្ពផ្សាយព្រឹត្តិបត្តិផ្លូវការនេះជារៀងរាល់សប្តាហ៍ ចាប់ពីថ្ងៃទី ២៩ ខែ កញ្ញា ឆ្នាំ ២០១៥ នេះតទៅ។
ព្រឹត្តិបត្តិផ្លូវការនេះចែកចេញជាប្រាំផ្នែក:
- ផ្នែកទី I: ស្តីពីការចុះបញ្ជីម៉ាកថ្មី
- ផ្នែកទី II: ស្តីពីការចុះបញ្ជីសាជាថ្មី
- ផ្នែកទី III: ស្ស្តីពីការផ្លាស់ប្តូរ ការផ្ទេរសិទ្ធិ ការរួមបញ្ចូល និង ការលុបចោល
- ផ្នែកទី IV: ស្តីពីការកែតម្រូវ
- ផ្នែកទី V: ស្តីពីការចុះបញ្ជីម៉ាកអន្តរជាតិ (Madrid Protocol)
នាយកដ្ឋានកម្មសិទ្ធិបញ្ញា បានរៀបចំច្បាប់ថ្មីមួយ ទាក់ទងនឹងម៉ាកយីហោ ឈ្មោះពាណិជ្ជកម្ម និងសកម្មភាពនៃការប្រកួតប្រជែងមិនយុត្តិធម៌ ដោយមានជំនួយពីអង្គការកម្មសិទ្ធិបញ្ញាពិភពលោក។ ច្បាប់នេះត្រូវបានអនុម័តដោយទីស្តីការគណៈរដ្ឋមន្ត្រីនៅថ្ងៃទី 27 ខែតុលា ឆ្នាំ 2000 ដែលអនុម័តដោយរដ្ឋសភានៅថ្ងៃទី 6 ខែធ្នូ ឆ្នាំ 2001 បានផ្តល់សច្ចាប័នដោយព្រឹទ្ធសភាអំពីទម្រង់ និងច្បាប់ទាំងស្រុងនៅថ្ងៃទី 08 ខែមករា ឆ្នាំ 2002 និងបានប្រកាសឱ្យប្រើនៅថ្ងៃទី 07 ខែកុម្ភៈ ឆ្នាំ 2002។
នាយកដ្ឋានកម្មសិទ្ធិបញ្ញា កំពុងសហការយ៉ាងជិតស្និទ្ធជាមួយនឹង ប៉ូលីសសេដ្ឋកិច្ច នៃក្រសួងមហាផ្ទៃ នាយកដ្ឋានគយ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងកាំកុងត្រូល (នាយកដ្ឋានត្រួតពិនិត្យ ទំនិញ នីហរ័ណ-អាហរ័ណ និងបង្រ្កាបការក្លែងបន្លំ) នៃក្រសួងពាណិជ្ជកម្ម ដើម្បីលុបបំបាត់ការរំលោភបំពានម៉ាកនៅក្នុងព្រះរាជាណាចក្រកម្ពុជា។
នាយកដ្ឋានកម្មសិទ្ធិបញ្ញា សូមថ្លែងអំណរគុណដល់គ្រប់ភាគីទាំងអស់ដែលបានចូលរួមចំណែកក្នុងការផ្តល់ជំនួយមក នាយកដ្ឋាននៅក្នុងការធ្វើសេចក្តីព្រាងច្បាប់ថ្មីៗនិងក្នុងការអនុវត្តភារកិច្ចសម្រាប់ជាផលប្រយោជន៍ល្អបំផុតដល់វិនិយោគិន និងម្ចាស់ម៉ាក។
នាយកដ្ឋានកម្មសិទ្ធិបញ្ញា ទាមទារឱ្យមានការគាំទ្រ និងកិច្ចសហការជាបន្តបន្ទាប់ពីគ្រប់ភាគីពាក់ព័ន្ធ ដើម្បីឲ្យនាយកដ្ឋាននេះ អាចអនុវត្តភារកិច្ចរបស់ខ្លួនប្រកបដោយប្រសិទ្ធភាព។
ទស្សនៈ យោបល់ និងសំណូមពរ ពីភាគីដែលពាក់ព័ន្ធទាំងអស់ ត្រូវបានស្វាគមន៍ដើម្បីធ្វើឱ្យកាន់តែប្រសើរថែមទៀតនូវគុណភាពនៃការផ្តល់សេវាជូនសាធារណជន។
Last updated on: ខែឧសភា 21, 2024