- ម៉ាក
- ប្រកាសនីយបត្រតក្កកម្ម
- ម៉ាកសម្គាល់ភូមិសាស្រ្តទំនិញ
- វិញ្ញាបនបត្រម៉ូដែលមានអត្ថប្រយោជន៍
- គំនូរឧស្សាហកម្ម
- សិទ្ធិអ្នកនិពន្ធ
- ម៉ាកសមូហភាព
- កន្លែងផ្តល់ប្រឹក្សាសំរាប់សហគ្រាសធុនតូច និងមធ្យម
- មជ្ឈមណ្ឌលព័ត៌មានកម្មសិទ្ធិបញ្ញា
- បញ្ជីផលិតផល/សេវារបស់សហគ្រិនស្តី្រ ក្រោមគម្រោង ស្ដីពីកម្មសិទ្ធិបញ្ញាសម្រាប់សហគ្រិនស្ត្រី
ឈ្មោះតក្កករ
មាត្រាទី១០: សិទ្ធិជាម្ចាស់នៃប្រកាសនីយបត្រតក្កកម្ម គឺជាកម្មសិទ្ធិរបស់តក្កករ។
មាត្រាទី១១: ប្រសិនបើមានបុគ្គលពីរនាក់ ឬច្រើននាក់រួមគ្នាបង្កើតបានតក្កកម្មមួយ សិទ្ធិជាម្ចាស់នៃប្រកាសនីយបត្រតក្កកម្មនេះ ត្រូវតែជាកម្មសិទ្ធិរួមគ្នានៃបុគ្គលទាំងឡាយនោះ។
មាត្រាទី១២: ប្រសិនបើមានបុគ្គលពីរនាក់ឬច្រើននាក់ បានរកឃើញដោយឡែកៗពីគ្នានូវ តក្កកម្មមួយដូចគ្នា បុគ្គលណាបានដាក់សំណុំលិខិតស្នើសុំដែលមានកាលបរិច្ឆេទសុំ ចុះបញ្ជីមុនគេបង្អស់ ឬមានកាលបរិច្ឆេទអាទិភាពមុនគេបង្អស់ ហើយបានប្រកាស សុពលភាពនៃកាលបរិច្ឆេទអាទិភាពនោះ ត្រូវទទួលសិទ្ធិជាម្ចាស់ប្រកាសនីយបត្រតក្កកម្ម ប្រសិនបើសំណុំលិខិតស្នើសុំខាងលើមិនត្រូវដកយកទៅវិញ ឬបោះបង់ចោលឬត្រូវបដិសេធ។
មាត្រាទី១៣: តក្កកម្មមួយដែលធ្វើឡើងនៅក្នុងការប្រតិបត្តិទៅតាមកិច្ចសន្យាជូលធ្វើការងារ សិទ្ធិជាម្ចាស់នៃប្រកាសនីយបត្រតក្កកម្ម ត្រូវតែជាកម្មសិទ្ធិរបស់និយោជក ប្រសិននៅក្នុងកិច្ចសន្យានោះ ពុំមានប្រការអ្វីចែងផ្ទុយពីនេះ។/p>
មាត្រាទី១៤: តក្កករត្រូវតែដាក់ឈ្មោះរបស់ខ្លួននៅក្នុងប្រកាសនីយបត្រតក្កកម្ម លើកលែងតែតក្កករនោះបានចុះហត្ថលេខាលើសេចក្តីប្រកាសជាលាយលក្ខណ៍អក្សរ
មាត្រាទី១៥: ពិសេសមួយ ផ្ញើជូនមន្ត្រីកាន់កាប់បញ្ជីដោយបញ្ជាក់ថាខ្លួនពុំមានបំណងឱ្យដាក់ឈ្មោះរបស់ខ្លួនឡើយ ទើបនៅលើប្រកាសនីយបត្រតក្កកម្មនោះ មិនត្រូវដាក់ឈ្មោះតក្កករ។ ការសន្យាឬការទទួលរ៉ាបរងណាមួយរបស់តក្កករដោយផ្ទាល់មាត់ធ្វើឡើង ចំពោះបុគ្គលណាមួយ ដែលថាខ្លួននឹងធ្វើតាមសេចក្តី ប្រកាសខាងលើ នឹងពុំមានប្រសិទ្ធភាពស្របច្បាប់ឡើយ។
Last updated on: ខែឧសភា 21, 2024