ខែ​មេសា 12, 2024

ឯកឧត្តម សួន វិជ្ជា ទីប្រឹក្សាក្រសួងពាណិជ្ជកម្ម ប្រធានលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិគ្រប់គ្រងកម្មសិទ្ធិបញ្ញា និងជាប្រធាននាយកដ្ឋានកម្មសិទ្ធិបញ្ញា បានជួបពិភាក្សាការងារជាមួយ Ms. Sabrina Durand អ្នកភ្ជាប់តន្ត្រីប្រចាំតំបន់នៃនាយកដ្ឋានវប្បធម៌ អប់រំនិងវិទ្យាសាស្ត្រ នៃស្ថានទូតបារាំងប្រចាំថ្នាក់តំបន់ នៅប្រទេសសឹង្ហបុរី

នៅនាយកដ្នានកម្មសិទ្ធិបញ្ញានៃក្រសួងពាណិជ្ជកម្ម។ (ភ្នំពេញ)៖ នៅរសៀលថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម សួន វិជ្ជា ទីប្រឹក្សាក្រសួងពាណិជ្ជកម្ម ប្រធានលេខាធិការដ្ឋាន​នៃ​គណៈកម្មាធិការជាតិគ្រប់គ្រងកម្មសិទ្ធិបញ្ញា និងជាប្រធាន​នាយកដ្ឋានកម្មសិទ្ធិបញ្ញា ជួបពិភាក្សាការងារជាមួយ Ms. Sabrina Durand អ្នកភ្ជាប់តន្ត្រីប្រចាំតំបន់នៃនាយកដ្ឋានវប្បធម៌ អប់រំ​និងវិទ្យាសាស្ត្រ នៃស្ថានទូតបារាំងប្រចាំថ្នាក់តំបន់ នៅប្រទេសសឹង្ហបុរី និងតំណាងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងមន្ត្រីជំនាញ​នៃនាយកដ្ឋានកម្មសិទ្ធិបញ្ញា។ ឆ្លៀតក្នុងឱកាសដ៏វិសេសវិសាលនេះ ខ្ញុំបានជម្រាបជូនលោកស្រី កម្ពុជាបានចូលជាសមាជិករបស់អង្គការកម្មសិទ្ធិបញ្ញាពិភពលោកតាំងពីឆ្នាំ១៩៩៥ ដែលនេះ ជាមូលដ្ឋានគ្រឹះនៃរបបកម្មសិទ្ធិ​បញ្ញានៅកម្ពុជា និងបានត្រួសត្រាយផ្លូវសម្រាប់កម្ពុជាក្នុងការ កសាងឡើងវិញនូវបទប្បញ្ញត្តិនានា ដើម្បីចូលរួមក្នុងប្រព័ន្ធ​កម្មសិទ្ធិបញ្ញាជាសាកល។ បន្ថែមពីនេះ នាយកដ្ឋានកម្មសិទ្ធិបញ្ញានៃក្រសួងពាណិជ្ជកម្ម ក្នុងនាមជាប្រធានលេខាធិការដ្ឋាន បានខិតខំធ្វើការកែទម្រង់ និងបានអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវកម្មវិធីនយោបាយ និងយុទ្ធសាស្ត្ររបស់រាជ រដ្ឋាភិបាលក្នុងការ លើកកម្ពស់វិស័យកម្មសិទ្ធិបញ្ញាក្នុងព្រះរាជាណាចក្រកម្ពុជា ដោយបានរៀបចំច្បាប់ លិខិត បទដ្ឋានគតិយុត្ត ផែនការសកម្មភាពការងារកម្មសិទ្ធិបញ្ញាសម្រាប់រយៈពេល៣ឆ្នាំ និងជា ពិសេស គឺ គោលនយោបាយជាតិស្តីពីកម្មសិទ្ធិបញ្ញាឆ្នាំ ២០២៣-២០២៨ ដែលត្រូវបានគណៈរដ្ឋ មន្រ្តីអនុម័តទាំងស្រុង​ក្នុង​កិច្ចប្រជុំពេញអង្គកាលពីថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៣នេះ ដែលក្នុងនោះ ការ​រៀបចំបង្កើតឱ្យ​មានអង្គភាពគ្រប់គ្រងសិទ្ធិរួម (CMO) ក៍ជាផ្នែក​មួយ​ជាអទិភាព ក្នុងគោលនយោបាយជាតិស្តីពីកម្មសិទ្ធិបញ្ញាផងដែរ ។