- What Is Intellectual Property?
- What Is Benefit Of IP?
- What IP For Business?
- What Is A Trademark?
- What Is Trade Name?
- What Is A Patent?
- What Is An Industrial Design?
- What Is A Utility Model?
- What Is A Plant Variety Protection?
- What Are Copyright And Related Rights?
- What Is A Geographical Indication?
- What Is Trade Secret?
- What Is Undisclosed Information?
- What Are Layout Designs(Topographies) Of Integrated Circuits?
- What Are Traditional Knowledge And Genetic Resource?
- What Is An Act Of Unfair Competition?
- What Is Compulsory Licensing For Public Health?
- IP As Marketing Tool
What Is A Plant Variety Protection?
ពូជ ” សំដៅដល់ ក្រុមរុក្ខជាតិនៃចំណាត់ថ្នាក់តែមួយដែលគេស្គាល់តិចបំផុតទោះជា មិនបានបំពេញឱ្យបានពេញលេញនូវលក្ខខណ្ឌ
នៃការផ្តល់សិទ្ធិអ្នកបង្កាត់ពូជដំណាំក្តី ដែលអាច:
- ត្រូវកំណត់ដោយការបង្ហាញចរិតលក្ខណៈ ដែលជាលទ្ធផលនៃគំរូហ្សែន ឬ បន្សំគំរូហ្សែន
- ត្រូវខុសប្លែក ពីក្រុមរុក្ខជាតិផ្សេងទៀត តាមរយៈការបង្ហាញយ៉ាង ហោចណាស់នូវលក្ខណៈណាមួយនៃចរិតលក្ខណៈខាងលើ ហើយ
- ត្រូវចាត់ទុកជា ក្រុមមួយ ចំពោះលទ្ធភាពដែលអាចដាំដុះបន្ត ដោយមិនផ្លាស់ប្តូរ។
ប្រសិនបើអ្នកជាបុគ្គលដែលបង្កាត់ រកឃើញ និងអភិវឌ្ឍពូជថ្មីនៃតំណាំ អ្នកត្រូវបានចាត់ទុកថាជា”អ្នកបង្កាត់ពូជដំណាំ”
ហើយអ្នកអាចស្វែងរកកិច្ចការពារពូជដំណាំថ្មីរបស់អ្នកដោយដាក់ពាក្យសុំកិច្ចការពារទៅក្រសួងឧស្សាហកម្ម រ៉ែ និង ថាមពល។
សុពលភាពសិទ្ធិការពារពូជថ្មីនៃដំណាំ មានរយៈពេល២០(ម្ភៃ)ឆ្នាំ លើកលែងតែដំណាំដែលមានលក្ខណៈពិសេសដូចជាដំណាំវល្លិនិងដំណាំឈើ
ដែលត្រូវមានរយៈពេល២៥(ម្ភៃប្រាំ)ឆ្នាំ ក្រោយពីទទួលបានសិទ្ធិការពារលើពូជថ្មីនៃដំណាំនោះ។
វិសាលភាពនៃកិច្ចការពារ ម្ចាស់សិទ្ធិមានសិទ្ធិរារំាងបុគ្គលដទៃពីៈ
- ការផលិតឬផលិតឡើងវិញនៃពូជដំណាំ
- ការដាក់លក្ខខណ្ឌក្នុងគោលបំណងនៃការដាំដុះ
- ការដាក់លក់
- ការលក់ឬចរាចរផ្សេងទៀត
- ការនាំចេញ
- ការនាំចូល
- ការស្តុកទុកសម្រាប់គោលបំណងណាមួយ។
ពូជដំណាំដែលអាចទទួលបានកិច្ចការពារ
ដើម្បីទទួលបានកិច្ចការពារ ពូជដំណាំត្រូវមានលក្ខណៈវិនិច្ឆ័យដូចខាងក្រោមៈ
- ភាពថ្មី
- ភាពខុសប្លែក
- ឯកសណ្ឋានភាព
- ស្ថេរភាព
- និងត្រូវបានដាក់ឈ្មោះសមរម្យ
ភាពថ្មី
ពូជដំណាំដែលអាចចាត់ទុកថាថ្មី លុះត្រាតែពុំទាន់បានដាក់លក់ឬចរាចរលើទីផ្សារកន្លងមក ប៉ុន្តែដោយមានការឯកភាពពីអ្នកបង្កាត់ពូជ
ពូជថ្មីនៃនោះត្រូវបានដាក់លក់ឬចរាចរលើទីផ្សារ ក្នុងរយៈពេលមិនលើសពី១ឆ្នាំនៅក្នុងព្រះរាជាណាចក្រកម្ពុជា និងមិនលើសពី៦ឆ្នាំ
ចំពោះដំណាំវល្លិនិងដំណាំឈើ និងមិនលើសពី៤ឆ្នាំ ចំពោះគ្រប់ដំណាំផ្សេងៗទៀត នៅក្រៅព្រះរាជាណាចក្រកម្ពុជា ដោយគិតមកដល់
ថ្ងៃដាក់ពាក្យស្នើសុំសិទ្ធិការពារ។
ខុសប្លែក
ពូជដំណាំដែលចាត់ទុកថាមានភាពខុសប្លែកពីគេ លុះត្រាតែមានភាពខុសគ្នាដាច់ស្រឡះពីពូជឯទៀត ដែលគេស្គាល់ជាទូទៅ ត្រឹមកាលបរិច្ឆេទ
នៃការដាក់ពាក្យស្នើសុំសិទ្ធិឬកាលបរិច្ឆេទសិទ្ធិអាទិភាព។
ឯកសណ្ឋានភាព
ពូជដំណាំដែលចាត់ទុកថាមានឯកសណ្ឋានភាព លុះត្រាតែអាចរក្សាឯកសណ្ឋានភាពគ្រប់គ្រាន់នូវចរិតលក្ខណៈពាក់ព័ន្ធរបស់ពូជ
ទោះបីពូជដំណាំនោះ ត្រូវបានផលិតតាមរយៈភេទឬអភេទក្តី។
ស្ថេរភាព
ពូជដំណាំដែលចាត់ទុកថាមានស្ថេរភាព លុះត្រាតែចរិតលក្ខណៈ
ចំាបាច់របស់វាគ្មានការប្រែប្រួលនៅគ្រប់ដំណាក់កាលនៃវដ្តលូតលាស់និងជំនាន់នីមួយៗ។
ការដាក់ឈ្មោះពូជដំណាំ
ការដាក់ឈ្មោះពូជដំណា សម្រាប់សម្គាល់ឬញែកពូជដំណាំមួយទៅនឹងពូជដំណាំមួយផ្សេងទៀត។ អ្នកបង្កាត់ពូជដំណាំត្រូវស្នើនិងសុំការអនុញ្ញាត
ដើម្បីដាក់ឈ្មោះពូជដំណាំដែលសមស្របសម្រាប់កំណត់ពូជដំណាំ។ ឧទាហរណ៍ ឈ្មោះ” Summer Snow” ជាឈ្មោះរបស់រុក្ខជាតិ របស់ Rosa
ដែលនៅក្នុងប្រទេសជាសមាជិកមួយនៃអនុសញ្ញាយូប៉ូវ។ ឈ្មោះពូជថ្មីនៃដំណាំ មួយចំនួនដូចខាងក្រោម ត្រូវបានចាត់ទុកថាមិនសមស្របៈ
Last updated on: May 21, 2024