Mark Amendment
១. ការផ្លាស់ប្តូរម្ចាស់កម្មសិទ្ធិម៉ាកកើតឡើងនៅពេលដែលៈ
- ភាពជាម្ចាស់កម្មសិទ្ធិម៉ាក ត្រូវបានផ្ទេរពីភាគីមួយ ទៅភាគីមួយផ្សេងទៀត ឬ
- ម្ចាស់សិទ្ធិចូលរួមជាមួយអង្គភាពផ្សេងទៀត
- ម្ចាស់សិទ្ធិលក់ ឬផ្ទេរសិទ្ធិកាន់កាប់ម៉ាករបស់ខ្លួនទៅអោយអង្គភាពផ្សេងទៀត។
២. ការផ្លាស់ប្តូរម្ចាស់កម្មសិទ្ធិម៉ាក អាចស្ថិតក្រោមជាទម្រង់ពេញលេញ ឬមួយផ្នែក
- ការផ្លាស់ប្តូរកម្មសិទ្ធិម៉ាកពេញលេញៈ ទាក់ទងគ្រប់ទំនិញ ឬសេវាទាំងឡាយណា ដែលគ្របដណ្តប់ដោយ ពាណិជ្ជសញ្ញានោះ
- ការផ្លាស់ប្តូរកម្មសិទ្ធិម៉ាកមួយផ្នែកៈ ទាក់ទងតែទៅនឹងមុខទំនិញ ឬសេវា មួយចំនួនតែប៉ុណ្ណោះ។
ដើម្បីកត់ត្រា ការផ្តូរម្ចាស់កម្មសិទ្ធិម៉ាក តាមដែលអាចធ្វើទៅបាន ម្ចាស់សិទ្ធិត្រូវ
- ជូនដំណឹងមន្រ្តីកាន់កាប់បញ្ជីជាលាយលក្ខណ៍អក្សរ
- បញ្ជាក់ឲ្យបានច្បាស់ ពីពាណិជ្ជសញ្ញា ដែលត្រូវផ្លាស់ប្តូរ
- ផ្តល់ឯកសារភស្តុតាងបញ្ជាក់ពីភាពជាម្ចាស់សិទ្ធិដូចជាៈ លិខិតផ្តល់សិទ្ធិ ឯកសារនៃការរួមបញ្ចូលក្រុមហ៊ុន លិខិតផ្តល់សិទ្ធិធម្មតា ឯកសារសុពលកម្ម ឬសេចក្តីប្រកាស
- រាយមុខទំនិញ ឬសេវា ដែលត្រូវផ្ទេរសិទ្ធិ ក្នុងករណីនៃការផ្ទេរសិទ្ធិដោយផ្នែក។
កំណត់ចំណាំៈ ការទទួលខុសត្រូវជាបន្ទុករបស់ភាគី ដែលពាក់ព័ន្ធ ដើម្បីធានាថាការផ្លាស់ប្តូរម្ចាស់កម្មសិទ្ធិ នឹងមិនបង្ករឲ្យមានការបោកបញ្ឆោត ឬការភាន់ច្រឡំ។
Last updated on: May 28, 2024