Trademark IP

Request for hearing

Article 17 - Objection to or Conditional Acceptance of Application and Hearing 3- The request for a hearing shall be made in writing to the Registrar. Upon receiving this request, the Registrar shall notify the applicant, in writing, at least one month before the date on which the applicant will be invited to be heard.

Complain against the registrar

មាត្រា១៨នៃអនុក្រឹត្យស្តីពីការអនុវត្តច្បាប់ម៉ាក ចែងត្រង់ចំណុចទី២ និងទី៣ ដូចខាងក្រោម៖

2- The applicant is entitled to appeal against the Registrar’s decision to refuse the application to the Appeal Board of the Ministry of Commerce or to the competent court within three (03) months counting from the Decision date.

3- Pursuant to Article 62 of the Law, interested party is entitled to appeal against the Appeal Board’s decision to the competent court within three (03) months counting from the Decision date.

ប្តឹងជំទាស់ នឹងការស្នើសុំចុះបញ្ជី

មាត្រា ២១(១)នៃអនុក្រឹត្យចែងថា ​ដើម្បីរក្សាសុពលភាព នៃការចុះបញ្ជីម៉ាក ឬការចុះបញ្ជីម៉ាកសាឡើងវិញ ម្ចាស់ម៉ាក ដែលបានចុះបញ្ជីរួច ត្រូវប្រកាស់អំពីការប្រើប្រាស់ម៉ាក ឬមិនបានប្រើប្រាស់ម៉ាក ក្នុង រយៈពេល ០១ (មួយ)ឆ្នាំ បន្ទាប់ពីខួបលើកទី ០៥(ប្រាំ)ឆ្នាំ នៃកាលបរិច្ឆេទចុះបញ្ជីម៉ាក ។

មោឃភាព និងការលុបម៉ាកចេញពីបញ្ជី

មាត្រា​១៣​នៃច្បាប់ស្តីពីម៉ាក ពាណិជ្ជនាម និងអំពើនៃការប្រកួតប្រជែងមិនស្មោះត្រង់ ចែងថា មោឃភាពនិងអានុភាពនៃមោឃភាពត្រូវបានកំណត់ដូចខាងក្រោម៖

    ក- ជនណាដែលមានការពាក់ព័ន្ធ អាចស្នើសុំមកក្រសួងពាណិជ្ជកម្មឲ្យផ្តល់ មោឃភាពដល់ការចុះបញ្ជីម៉ាកបាន ។

    ខ- ក្រសួងពាណិជ្ជកម្ម ត្រូវទុកការចុះបញ្ជីម៉ាកជាមោឃៈ ប្រសិនបើជនដែល ស្នើសុំឲ្យមានមោឃៈភាពនោះ បង្ហាញថា មានលក្ខខណ្ឌណាមួយ នៃមាត្រា ២(ក) និងមាត្រា ៤នៃច្បាប់ មិនត្រូវបានបំពេញ ។

    គ-មោឃភាពនៃការចុះបញ្ជីម៉ាក ត្រូវមានអនុភាព ចាប់ពីកាលបរិច្ឆេទនៃការចុះបញ្ជី ហើយត្រូវបានកត់ត្រា និងបោះពុម្ភផ្សាយជាបន្ទាន់ ។ មាត្រា ១៤នៃច្បាប់ ក៏ចែងផងដែរថា ក្រសួងពាណិជ្ជកម្មមានសិទ្ធិលុបចោលម៉ាក ដែលបានចុះបញ្ជីរួចហើយ ក្នុងករណីដូចខាងក្រោមៈ

          ក- អ្នកសុំចុះបញ្ជីមិនបានដាក់ពាក្យ ស្នើសុំចុះបញ្ជីសាជាថ្មីនូវម៉ាក ដែលបានចុះបញ្ជី រួចហើយ តាមរយៈ ដែលបានកំណត់ក្នុងមាត្រា ១២(ខ)(ឃ) ។

          ខ- ម្ចាស់ម៉ាក ដែលបានចុះបញ្ជីរួចហើយស្នើសុំលុប ។

          គ- ក្នុងរយៈពេល ៩០(កៅសិប)ថ្ងៃ ម្ចាស់ម៉ាកដែលបានចុះបញ្ជីរួចហើយ មិនគោរពតាម លក្ខខណ្ឌ នៃការផ្តល់ឯកសារគាំទ្រ ឬការកម្រិត ដែលបានកំណត់នៅក្នុងមាត្រា ៨ ។

          ឃ- ម្ចាស់ម៉ាក ដែលបានចុះបញ្ជីរួចហើយ លែងមានអាស័យដ្ឋានទាក់ទងនៅក្នុងព្រះរាជាណាចក្រកម្ពុជា ។

          ង- ជឿជាក់ដោយផ្អែកលើភស្តុតាងថា ម្ចាស់ម៉ាក ដែលបានចុះបញ្ជីរួចហើយ មិនមែនជាម្ចាស់ស្របច្បាប់ ។

          ច- ជឿជាក់ថា ម៉ាកដែលបានចុះបញ្ជីរួចហើយ ប្រហាក់ប្រហែល ឬដូចទៅនឹងម៉ាកល្បី ដែលជាកម្មសិទ្ធិរបស់ភាគីទីបី ។

មាត្រា ១៥ ម៉ាក ដែលបានចុះបញ្ជីរួច ប៉ុន្តែមិនបានប្រើប្រាស់សោះក្នុងរយៈពេល ៥ (ប្រាំ)ឆ្នាំ ត្រូវលុបចេញពីបញ្ជីម៉ាក ។ ប្រសិនបើម្ចាស់ម៉ាក បង្ហាញថា កាលៈទេសៈពិសេសបានរារាំងការប្រើ ប្រាស់ម៉ាក ហើយគ្មានបំណងមិនប្រើ ឬបោះបង់ចោលម៉ាកនោះទេ ម៉ាកនោះនឹងមិនត្រូវលុបចេញ ពីបញ្ជីឡើយ ។ ជនណាដែលពាក់ព័ន្ធអាចស្នើសុំឱ្យក្រសួងពាណិជ្ជកម្ម លុបម៉ាកចេញពីបញ្ជី ក្នុងរយៈពេល ១(មួយ) ខែមុនកាលបរិច្ឆេទ ៥(ប្រាំ)ឆ្នាំ នៃការមិនប្រើប្រាស់ ឬក្រោយកាលបរិច្ឆេទនេះ ។

មាត្រា ២៤ នៃអនុក្រឹត្យស្តីពីការអនុវត្តច្បាប់ស្តីពីម៉ាក ពាណិជ្ជនាម និង អំពើនៃការប្រកួតប្រជែងមិនស្មោះត្រង់ មោឃភាព និង ការលុបម៉ាកចេញពីបញ្ជីដោយផ្អែកលើការមិនបានប្រើប្រាស់

    1. អនុលោមតាមមាត្រា១០(គ) មាត្រា ១៣ និងមាត្រា១៥ នៃច្បាប់ស្តីពីម៉ាក ពាណិជ្ជនាម និងការប្រកួតប្រជែងមិនស្មោះត្រង់ ភាគីដែលមានផលប្រយោជន៏ មានសិទ្ធិដាក់ ពាក្យស្នើសុំ មោឃភាព ចំពោះការចុះបញ្ជីម៉ាក ទោះផុតកំណត់រយៈពេល ៩០ (កៅសិប) ថ្ងៃ បន្ទាប់ពីការបោះ ពុម្ពផ្សាយ ក្នុងព្រឹត្តិបត្រផ្លូវការក៏ដោយ ។
    2. អនុលោមតាមមាត្រា ១៣(ខ) នៃច្បាប់ស្តីពី ម៉ាក ពាណិជ្ជនាម និងអំពើនៃការប្រកួត ប្រជែងមិនស្មោះត្រង់ មន្ត្រីកាន់កាប់បញ្ជី មានសិទ្ធិលុបម៉ាកចេញពីបញ្ជី នៅពេលម៉ាកដែលបានចុះ បញ្ជី មិនបានបំពេញតាមលក្ខខណ្ឌណាមួយ នៃមាត្រា ២(ក) និងមាត្រា៤ នៃច្បាប់ស្តីពីម៉ាក ពាណិជ្ជនាម​និងអំពើនៃការប្រកូតប្រជែងមិនស្មោះត្រង់។
    3. អនុលោមតាមមាត្រា ១៤(ង) មាត្រា ២២ មាត្រា ២៣ និងមាត្រា ២៨ នៃច្បាប់ ម៉ាកមួយត្រូវបានលុបចេញពីបញ្ជី នៅពេលម្ចាស់ម៉ាក ឬអ្នកទទួលសិទ្ធិ បានប្រើប្រាស់ម៉ាកនោះ ខុសទម្រង់ដើមដែលបានចុះបញ្ជី ហើយរំលោភបំពានទៅលើម៉ាករបស់អ្នកផ្សេង ដែលបានចុះបញ្ជី រួច ។
    4. អនុលោមតាមមាត្រា ៤(ង) មាត្រា ១៤(ង) មាត្រា ២២ មាត្រា ២៣ និងមាត្រា ២៨ នៃច្បាប់ម៉ាក ម៉ាកមួយត្រូវបានលុបចេញពីបញ្ជី នៅពេលម្ចាស់ម៉ាកនោះ ឬអ្នកទទួលសិទ្ធិ បានបន្ថែមស្លាកសញ្ញា ដូច ឬស្រដៀង ធ្វើឲ្យភាន់តច្រឡំទៅនឹងស្លាកសញ្ញាល្បីរបស់អ្នកផ្សេង ដែលបានប្រើប្រាស់មុន ។
    5. ការលុបម៉ាកមួយចេញពីបញ្ជី ចាំបាច់ត្រូវតែបោះពុម្ពផ្សាយក្នុងព្រឹត្តិបត្រផ្លូវការ ។
    6. មានតែការលុបម៉ាកចេញពីបញ្ជី ដោយផ្អែកលើមូលហេតុមិនបានប្រកាស អំពីការប្រើ ប្រាស់ ឬមិនបានប្រើប្រាស់ម៉ាកតែម្យ៉ាងគត់ ដែលត្រូវអនុញ្ញាតឲ្យ ចុះបញ្ជីសាឡើងវិញ តាមការស្នើសុំរបស់ម្ចាស់ម៉ាក ឬភ្នាក់ងារតំណាងក្នុងរយៈពេលមិនលើសពី ៦០(ហុកសិប)ថ្ងៃ គិតពី ថ្ងៃសម្រេចលុប ។
    7. ក្រោយពីមានសេចក្តីសម្រេច របស់មន្ត្រីកាន់កាប់បញ្ជី អំពីការផ្តល់មោឃភាពនៃការចុះបញ្ជី ឬរក្សាទុកការចុះបញ្ជី ឬមួយសម្រេចឲ្យកែតម្រូវម៉ាក ដែលបានចុះបញ្ជី បើភាគីណាមួយមិនយល់ព្រមនឹងសេចក្តីសម្រេចនោះ ភាគីនោះអាចប្តឹងតវ៉ាទៅក្រុមប្រឹក្សាដោះស្រាយវិវាទ របស់ក្រសួងពាណិជ្ជកម្ម ឬប្តឹងទៅតុលាការមានសមត្ថកិច្ច ក្នុងរយៈពេល ៣(បី) ខែ បន្ទាប់ពីថ្ងៃចេញសេចក្តីសម្រេច ។
    8. អនុលោមតាមមាត្រា ៦២ នៃច្បាប់ ភាគីមានផលប្រយោជន៏ មានសិទ្ធិប្តឹងតវ៉ាអំពីសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាដោះស្រាយបណ្តឹងតវ៉ា របស់ក្រសួងពាណិជ្ជកម្ម ទៅតុលាការមានសមត្ថកិច្ច ក្នុងរយៈពេល ០៣(បី) ខែបន្ទាប់ពីថ្ងៃចេញសេចក្តីសម្រេច ។
    9. ការបង្កើតក្រុមប្រឹក្សាប្តឹងតវ៉ា សមាសភាព និងដែនអំណាចនៃក្រុមប្រឹក្សាប្តឹងតវ៉ា និងនីតិវិធីដោះស្រាយទំនាស់ នឹងត្រូវកំណត់ ដោយប្រកាសរបស់ក្រសួងពាណិជ្ជកម្ម ។
    10. អនុលោមតាមមាត្រា ៦២ នៃច្បាប់ នៅពេលតុលាសម្រេចលើបណ្តឹងតវ៉ា តម្រូវឲ្យលុបម៉ាកចេញពីបញ្ជី ឬរក្សាទុក ឬកែតម្រូវម៉ាក មន្រ្តីកាន់កាប់បញ្ជី ត្រូវអនុវត្ត តាមសេចក្តីសម្រេច នោះ ។
ការរំលោភ និងវិធានការដោះស្រាយ

មាត្រា ២៤ ដោយផ្អែកតាមមាត្រា ១២ នៃច្បាប់ស្តីពី ម៉ាក ពាណិជ្ជនាម និងអំពើ នៃការប្រកួតប្រជែងមិនស្មោះត្រង់ ការរំលោភលើម៉ាក គឺជាការប្រព្រឹត្ត ដែលទាក់ទងនឹង មាត្រា ១១ នៃច្បាប់នេះ ដោយជនណាម្នាក់ក្រៅពីម្ចាស់ម៉ាក ដែលបានចុះបញ្ជីរួចហើយ នៅក្នុង ព្រះរាជាណាចក្រកម្ពុជា ហើយពុំមាន ការយល់ព្រមពីម្ចាស់ម៉ាក ។

មាត្រា ២៥នៃច្បាប់ ការប្រើប្រាស់នូវសញ្ញាដូច ឬប្រហាក់ប្រហែល ដែលធ្វើឲ្យភាន់ច្រឡំ ទៅនឹងម៉ាកល្បី ដែលបានចុះបញ្ជីរូចហើយ នៅក្នុងព្រះរាជាណាចក្រកម្ពុជា ដោយ គ្មានការយល់ព្រមពីម្ចាស់ម៉ាកល្បី ជាការរំលោភលើម៉ាកល្បីនោះ ប្រសិនបើសញ្ញាទាំងនោះត្រូវបានយកមកប្រើប្រាស់៖

ក-ទាក់ទងទៅនឹងទំនិញ និងសេវា ដែលដូច ឬប្រហាក់ប្រហែលនឹងទំនិញ និងសេវានៃម៉ាកល្បី ដែលបានចុះបញ្ជីរួច ។

ខ-ទាក់ទងទៅនឹងទំនិញ និងសេវា ដែលមិនដូច ឬមិនប្រហាក់ប្រហែលទៅនឹងទំនិញ និង សេវានៃម៉ាកល្បី ដែលបានចុះបញ្ជីរួច ហើយការប្រើប្រាស់នូវសញ្ញាទាក់ទងនឹងទំនិញ ឬសេវានោះ បញ្ជាក់នូវការពាក់ព័ន្ធគ្នារវាងទំនិញ និងសេវានោះ ជាមួយនឹងម្ចាស់នៃម៉ាកល្បី ហើយដែលផលប្រយោជន៏នៃម្ចាស់ម៉ាកល្បី អាចនឹងត្រូវខូចខាតដោយការដោយការប្រើប្រាស់នោះ ។

មាត្រា ២៦ ការប្រើប្រាស់នូវសញ្ញាដែលដូច ឬប្រហាក់ប្រហែលនឹងម៉ាកល្បី ដែលមិនបាន ចុះបញ្ជីនៅក្នុងព្រះរាជាណាចក្រកម្ពុជា ដោយគ្មានការយល់ព្រមពីម្ចាស់ នៃម៉ាកល្បី ជាការរំលោភ លើម៉ាកល្បីនោះ ប្រសិនបើសញ្ញានោះត្រូវបានប្រើប្រាស់ទាក់ទងនឹងទំនិញ ឬសេវាដូច ឬប្រហាក់ ប្រហែលនឹងទំនិញ ឬសេវានៃម៉ាកល្បីនោះ ។

មាត្រា ២៧ តាមសំណើរបស់ម្ចាស់ម៉ាក ឬអ្នកទទួលអាជ្ញាប័ណ្ណ តុលាការអាចចេញនូវសេច ក្តីសម្រេចបណ្តោះអាសន្នមួយ ដើម្បីទប់ស្កាត់ការរំលោភ ការដែលនឹងមានការរំលោភ ឬទង្វើដែល មិនស្របច្បាប់ ដូចមានចែងក្នុងមាត្រា ២១ មាត្រា ២២ និងមាត្រា ២៣នៃច្បាប់ និងសម្រេចឲ្យសងការខូចខាត ហើយផ្តល់នូវដំណោះស្រាយផ្សេងៗដែលមានចែងក្នុងច្បាប់ជាធរមាន ។ ប្រសិនបើអ្នកទទួលអាជ្ញាប័ណ្ណ បានស្នើទៅម្ចាស់ម៉ាកឲ្យប្តឹងទៅតុលាការ ដើម្បីឲ្យជួសជុលនូវសំណងដ៏ជាក់លាក់មួយ ប៉ុន្តែបើម្ចាស់ម៉ាកបានបដិសេធ ឬខកខានមិនបានធ្វើតាម អ្នកទទួលអាជ្ញាប័ណ្ណអាចប្តឹងទៅតុលាការដោយផ្ទាល់បាន ។

Last updated on: May 21, 2024