August 30, 2024 ឯកឧត្តម សួន វិជ្ជា ប្រធាននាយកដ្ឋានកម្មសិទ្ធិបញ្ញា ប្រធានលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិគ្រប់គ្រងកម្មសិទ្ធិបញ្ញា (ល.គ.ក.ប.) និងជាទីប្រឹក្សាក្រសួងពាណិជ្ជកម្ម បានចូលរួមកិច្ចប្រជុំថ្នាក់តំបន់លើកទី១៧ វេទិកាការពារពូជថ្មីនៃដំណាំអាស៊ីបូព៌ា នៅសណ្ឋាគារកាំបូឌីយ៉ាណា រាជាធានីភ្នំពេញ។ (ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តម សួន វិជ្ជា ប្រធាននាយកដ្ឋានកម្មសិទ្ធិបញ្ញា ប្រធានល.គ.ក.ប. និងជាទីប្រឹក្សាក្រសួងពាណិជ្ជកម្ម បានចូលរួមកិច្ចប្រជុំស្ដីកិច្ចប្រជុំថ្នាក់តំបន់លើកទី១៧ វេទិកាការពារពូជថ្មីនៃដំណាំអាស៊ីបូព៌ា ដោយមានការចូលរួមពី៖ ឯកឧត្តម ប្រាក់ ជាតិថូ អគ្គនាយករងនៃអគ្គនាយកដ្ឋានកសិកម្ម ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ – លោកស្រី Yolanda Huerta អគ្គលេខាធិការរងនៃអង្គភាពUPOV របស់អង្គការកម្មសិទ្ធិបញ្ញាពិភពលោក – លោក Akiko Ishimaru អនុប្រធាននាយកដ្ឋានក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទជប៉ុន -លោក ផែ ច័ន្ទត្រាវុឌ្ឍ ប្រធាននាយកដ្ឋានកម្មសិទ្ធិឧស្សាហកម្ម នៃក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ មន្ត្រីជំនាញពីបណ្ដាក្រសួងពាក់ព័ន្ធ និងតំណាងប្រទេសជាសមាជិកអាស៊ានទាំង១០។គោលបំណងនៃកិច្ចប្រជុំនេះគឺ៖ ១.) ចែករំលែកនូវលទ្ធិផល និងបទពិសោធន៍នៃការអនុវត្តការពារពូជថ្មីនៃដំណាំរបស់ប្រទេសថ្នាក់តំបន់ ២.) បង្ហាញនិងទទួលយកផែនការយុទ្ធសាស្ត្រ និងបទពិសោធន៍ថ្មីៗ និង ៣.) ជំរុញការការពារពូជថ្មីនែដំណាំ ដែលឆ្លើយតបទៅនឹងតម្រូវការជាក់ស្ដែងរបស់ប្រទេសជាសមាជិក។ឯកឧត្តម សួន វិជ្ជា ប្រធាននាយកដ្ឋានកម្មសិទ្ធិបញ្ញា ប្រធានលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិគ្រប់គ្រងកម្មសិទ្ធិបញ្ញា (ល.គ.ក.ប.) និងជាទីប្រឹក្សាក្រសួងពាណិជ្ជកម្ម បានចូលរួមបើកសិក្ខាសាលាអន្តរជាតិស្ដីពីតួនាទីនៃការពារពូជថ្មីនៃដំណាំក្នុងការអភិវឌ្ឍវិស័យកសិកម្ម នៅសណ្ឋាគារកាំបូឌីយ៉ាណា រាជាធានីភ្នំពេញ។