លោក សួន វិជ្ជា ប្រធាននាយកដ្ឋានកម្មសិទ្ធិបញ្ញា និងប្រធានលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិគ្រប់គ្រងកម្មសិទ្ធិបញ្ញា (ល.គ.ក.ប.) បានដឹកនាំកិច្ចប្រជុំស្ដីពី កិច្ចសហប្រតិបត្តិការកម្មសិទ្ធិបញ្ញា រវាងនាយកដ្នានកម្មសិទ្ធិបញ្ញានៃក្រសួងពាណិជ្ជកម្ម និង អង្គភាពកម្មសិទ្ធិបញ្ញាហុងកុង
(ភ្នំពេញ)៖ នារសៀលថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៤ លោក សួន វិជ្ជា ប្រធាននាយកដ្ឋានកម្មសិទ្ធិបញ្ញា និងជាប្រធាន ល.គ.ក.ប. បានដឹកនាំកិច្ចប្រជុំស្ដីពី កិច្ចសហប្រតិបត្តិការកម្មសិទ្ធិបញ្ញា ដោយមានការចូលរួមពី៖ លោក Derek Lau ជំនួយការប្រធានអង្គភាពកម្មសិទ្ធិបញ្ញាហុងកុង លោក Joseph Yeung មេធាវីជាន់ខ្ពស់ កញ្ញា Vivian Yu ប្រធានផ្នែកត្រួតពិនិត្យកម្មសិទ្ធិបញ្ញា និងមន្ត្រីជំនាញនៃនាយកដ្ឋានកម្មសិទ្ធិបញ្ញា។ គោលបំណងនៃកិច្ចប្រជុំនេះគឺ៖ ១.) ផ្លាស់ប្តូរព័ត៌មានពាក់ព័ន្ធនឹងកម្មសិទ្ធិបញ្ញា ២). បង្ហាញអំពីរចនាសម្ព័ន្ធនាយកដ្ឋានកម្មសិទ្ធិបញ្ញា ៣.) ពិនិត្យលទ្ធភាពលើការចុះអនុស្សរណៈយោគយល់គ្នា រវាងអង្គភាពកម្មសិទ្ធិបញ្ញាហុងកុង និង នាយកដ្នានកម្មសិទ្ធិបញ្ញានៃក្រសួងពាណិជ្ជកម្ម និង ៤.) លើកកម្ពស់ចំណេះដឹងសាធារណៈពាក់ព័ន្ធកម្មសិទ្ធិបញ្ញា និងការអនុវត្តច្បាប់កម្មសិទ្ធិបញ្ញា។ល។