18
Mar
March 18, 2025

លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងកម្មសិទ្ធិបញ្ញា (គ.ក.ប.) អញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំ គ.ក.ប. លើកទី១៤

(ភ្នំពេញ)៖ នាព្រឹកថ្ងៃចន្ទ ទី១៧ ខែមីនា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងពាណិជ្ជកម្ម លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងកម្មសិទ្ធិបញ្ញា (គ.ក.ប.) បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំ គ.ក.ប. លើកទី១៤ ដើមី្បបូកសរុបលទ្ធផលការងារកម្មសិទ្ធិបញ្ញាឆ្នាំ២០២៤ និងទិសដៅការងារសម្រាប់អនុវត្តក្នុងឆ្នាំ២០២៥ ដោយមានវត្តមានអញ្ជើញចូលរួមពីឯកឧត្តម អនុប្រធាន ឯកឧត្តម លោកជំទាវ ជាសមាជិក សមាជិកា នៃគ.ក.ប. និងសមាជិក សមាជិកា នៃលេខាធិការដ្ឋាននៃគ.ក.ប. ពីអន្តរក្រសួង-ស្ថាប័ន និងមន្ត្រីជំនាញកម្មសិទ្ធិបញ្ញា ជាច្រើនរូប។កិច្ចប្រជុំនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណង ដើម្បីពិនិត្យនិងពិភាក្សាលើសេចក្តីព្រាងរបាយការណ៍ស្តីពីលទ្ធផលការងារឆ្នាំ២០២៤ និងទិសដៅការងារឆ្នាំ២០២៥ របស់គណៈកម្មាធិការជាតិគ្រប់គ្រងកម្មសិទ្ធិបញ្ញា និងពិនិត្យលើសេចក្តីព្រាងច្បាប់ ស្តីពីការសម្ងាត់ពាណិជ្ជកម្ម។ជាលទ្ធផល អង្គប្រជុំបានសម្រេច និងឯកភាពជាគោលការណ៍លើសេចក្តីព្រាងរបាយការណ៍បូកសរុបលទ្ធផលការងារកម្មសិទ្ធិបញ្ញាឆ្នាំ២០២៤ និងទិសដៅការងារឆ្នាំ២០២៥ របស់គណៈកម្មាធិការជាតិគ្រប់គ្រងកម្មសិទ្ធិបញ្ញា ដើម្បីគោរពរាយការណ៍ជូន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

17
Mar
March 17, 2025

ឯកឧត្តម សួន វិជ្ជា ទីប្រឹក្សាក្រសួងពាណិជ្ជកម្ម ប្រធានលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិគ្រប់គ្រងកម្មសិទ្ធិបញ្ញា និងជាប្រធាននាយកដ្ឋានកម្មសិទ្ធិបញ្ញា បានប្រជុំទ្វេភាគីជាមួយលោកសាស្ត្រាចារ្យ Michael Geist តំណាងសកលវិទ្យាល័យ OTTAWA នៃប្រទេសកាណាដា

(រាជធានីភ្នំពេញ)៖ នាល្ងាចថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តម សួន វិជ្ជា ទីប្រឹក្សាក្រសួងពាណិជ្ជកម្ម ប្រធានលេខាធិការដ្ឋាននៃ គណៈកម្មាការ ជាតិគ្រប់គ្រប់កម្មសិទ្ធិបញ្ញា និងជាប្រធាននាយកដ្ឋានកម្មសិទ្ធិបញ្ញា បានប្រជុំទ្វេភាគីជាមួយលោកសាស្ត្រាចារ្យ Michael Geist តំណាងសកលវិទ្យាល័យ OTTAWA នៃប្រទេសកាណាដា ដោយមានការចូលរួមពី តំណាង ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ តំណាងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ តំណាងសមាគមកម្មសិទ្ធិបញ្ញាកម្ពុជា មេធាវី និងមន្ត្រីនាយកដ្ឋានកម្មសិទ្ធិបញ្ញា នៃក្រសួងពាណិជ្ជិម្ម ដែលសរុបមានចំនួន ១០រូប នៅសណ្ឋាគារ Sun & Moon Riverside។គោលបំណងនៃកិច្ចប្រជុំទ្វេភាគីខាងលើនេះផ្តោតសំខាន់លើ៖១. ពិភាក្សាបន្ថែមលើគម្រោង EDM ដែលកម្ពុជាបានដាក់ស្នើសុំពាក់ព័ន្ធនឹងលិខិតបទដ្ឋានគតិយុត្តកម្មសិទ្ធិបញ្ញា២. ការចែករំលែកព័ត៌មានពាក់ព័ន្ធគោលនយោបាយជាតិកម្មសិទ្ធិបញ្ញា ដែលមាន ២១៥សកម្មភាព ព្រមទាំងបទពិសោធន៍ វិធានការកិច្ចការពារ និងឧត្តមានុវត្តន៍ក្នុងការអនុវត្តច្បាប់កម្មសិទ្ធិបញ្ញា៣. ការលើកកម្ពស់ចំណេះដឹងសាធារណៈដល់មន្ត្រីកម្មសិទ្ធិបញ្ញាតាមរយៈការផ្តល់អាហាររូបករណ៍ ឬការបណ្តុះបណ្តាល (Training for Trainer)៤. ស្នើសុំឱ្យអង្គភាពកម្មសិទ្ធិបញ្ញាកាណាដារំលែកព័ត៌មានពាក់ព័ន្ធគម្រោងផ្សេងៗបន្ថែមទៀតដល់កម្ពុជា និងស្នើសុំឱ្យកាណាដាជួយរៀបចំសេចក្តីព្រាងស្តីពីការណែនាំ និងឧត្តមានុវត្តន៍ពាក់ព័ន្ធនឹងការសម្ងាត់ពាណិជ្ជកម្ម។

15
Mar
March 15, 2025

ឯកឧត្តម សួន វិជ្ជា ប្រធានលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិគ្រប់គ្រងកម្មសិទ្ធិបញ្ញា និងជាប្រធាននាយកដ្ឋានកម្មសិទ្ធិបញ្ញាបានចូលរួមបើកសិក្ខាសាលាថ្នាក់ជាតិស្តីពី “កម្មសិទ្ធិបញ្ញា ការសម្ងាត់ពាណិជ្ជកម្ម និងពាណិជ្ជកម្មអន្តរជាតិ” ក្រោមអធិបតីភាព ឯកឧត្តម អ៊ុក ប្រជា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម

ឯកឧត្តម សួន វិជ្ជា ប្រធានលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិគ្រប់គ្រងកម្មសិទ្ធិបញ្ញា និងជាប្រធាននាយកដ្ឋានកម្មសិទ្ធិបញ្ញាបានចូលរួមបើកសិក្ខាសាលាថ្នាក់ជាតិស្តីពី “កម្មសិទ្ធិបញ្ញា ការសម្ងាត់ពាណិជ្ជកម្ម និងពាណិជ្ជកម្មអន្តរជាតិ” ក្រោមអធិបតីភាព ឯកឧត្តម អ៊ុក ប្រជា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម…(ភ្នំពេញ)៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៣ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តម សួន វិជ្ជា ប្រធានលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិគ្រប់គ្រងកម្មសិទ្ធិបញ្ញា និងជាប្រធាននាយកដ្ឋានកម្មសិទ្ធិបញ្ញាបានចូលរួមបើកសិក្ខាសាលាថ្នាក់ជាតិស្តីពី “កម្មសិទ្ធិបញ្ញា ការសម្ងាត់ពាណិជ្ជកម្ម និងពាណិជ្ជកម្មអន្តរជាតិ” ក្រោមអធិបតីភាព ឯកឧត្តម អ៊ុក ប្រជា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងដោយមានការអញ្ជើញចូលរួមពីសំណាក់ លោកជំទាវអនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម លោកអគ្គនាយករងសេវាពាណិជ្ជកម្ម តំណាងក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ តំណាងក្រសួងវប្បធម៌និងវិចិត្រសិល្បៈ សមាជិក សមាជិកាលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិគ្រប់គ្រងកម្មសិទ្ធិបញ្ញា មេធាវី និងវិស័យឯកជន ជាច្រើនរូប។គោលបំណងនៃសិក្ខាសាលាថ្នាក់ជាតិនេះ គឺដើម្បីលើកកម្ពស់ចំណេះដឹងផ្នែកកម្មសិទ្ធិបញ្ញាជូនដល់សមាជិក សមាជិកានៃលេខាធិការដ្ឋាន គ.ក.បមេធាវី និងវិស័យឯកជន ជាពិសេសការផ្តល់ព័ត៌មាននិងដំណើរការនៃការរៀបចំសេចក្តីព្រាងច្បាប់ការសម្ងាត់ពាណិជ្ជកម្ម ការសិក្សាពីឧត្តរមានុវត្តន៍នៃការអនុវត្តច្បាប់ការសម្ងាត់ពាណិជ្ជកម្មរបស់ប្រទេសកាណាដា និងសារៈសំខាន់នៃកម្មសិទ្ធិបញ្ញាសម្រាប់ពាណិជ្ជកម្មអន្តរជាតិ។

9
Mar
March 9, 2025

ឯកឧត្តម សួន វិជ្ជា ទីប្រឹក្សាក្រសួងពាណិជ្ជកម្ម ប្រធានលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិគ្រប់គ្រងកម្មសិទ្ធិបញ្ញា និងជាប្រធាននាយកដ្ឋានកម្មសិទ្ធិបញ្ញា និងសហការី បានអញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សាការងារជាមួយ លោកស្រី Ha-Young Yoon ប្រតិភូនៃសមាគមលើកកម្ពស់នវានុវត្តន៍កូរ៉េ (KIPA) និងក្រុមការងាររបស់ ក្រសួងអប់រំ យុវជន និងកីទ្បា

(ភ្នំពេញ)៖នៅព្រឹកថ្ងៃសុក្រ ទី៧ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តម សួន វិជ្ជា ទីប្រឹក្សាក្រសួងពាណិជ្ជកម្ម ប្រធានលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិគ្រប់គ្រងកម្មសិទ្ធិបញ្ញា និងជាប្រធាននាយកដ្ឋានកម្មសិទ្ធិបញ្ញា និងសហការី បានអញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សាការងារជាមួយ លោកស្រី Ha-Young Yoon ប្រតិភូនៃសមាគមលើកកម្ពស់នវានុវត្តន៍កូរ៉េ (KIPA) និងក្រុមការងាររបស់ ក្រសួងអប់រំ យុវជន និងកីទ្បា ក្រោមការដឹកនាំរបស់លោកជំទាវ គឹម សេដ្ឋានី រដ្ឋលេខាធិការប្រចាំការរបស់ក្រសួងអប់រំ យុវជន និងកីទ្បា នៅទីស្តីការក្រសួងអប់រំ យុវជន និងកីទ្បា។គោលបំណងនៃកិច្ចប្រជុំនេះគឺដើម្បីពិភាក្សាលើគម្រោង NICE ដែលរដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ បានផ្តល់ការអនុម័តគម្រោងជូន ក្រសួងអប់រំ យុវជន និងកីឡា ក្រោមកិច្ចសម្របសម្រួលនៃនាយកដ្ឋានកម្មសិទ្ធិបញ្ញានៃអគ្គនាយកដ្ឋានសេវាពាណិជ្ជកម្ម នៃក្រសួងពាណិជ្ជកម្ម។ គម្រោងខាងលើនេះ នឹងត្រូវចូលរួមអនុវត្តរួមគ្នាដោយ ក្រសួងអប់រំ យុវជន និងកីឡា នាយកដ្ឋានកម្មសិទ្ធិបញ្ញា និង KIPA ពាក់ព័ន្ធនឹងការកសាងកម្មវិធីសិក្សាសម្រាប់សិស្សវិទ្យាល័យពាក់ព័ន្ធនឹងចំណេះដឹងផ្នែកកម្មសិទ្ធិបញ្ញា និងការបង្កើតមជ្ឈមណ្ឌលនវានុវត្តន៍នៅវិទ្យាល័យ។ជាលទ្ធផល អង្គប្រជុំបានឯកភាពលើចំណុចសំខាន់ចំនួនពីរ គឺ ការរៀបចំអនុស្សរណៈនៃការយោគយល់ រវាងក្រសួងអប់រំ យុវជន និងកីទ្បា និងសមាគមលើកកម្ពស់នវានុវត្តន៍កូរ៉េ […]

19
Feb
February 19, 2025

ឯកឧត្តម អ៊ុក ប្រជា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាអនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មាធិការជាតិគ្រប់គ្រងកម្មសិទ្ធិបញ្ញា បានអញ្ជើញជាអធិបតីបើកសិក្ខាសាលាស្តីពី “ការសម្ងាត់ពាណិជ្ជកម្ម និងប្រកាសនីយបត្រតក្កកម្ម”

(ភ្នំពេញ)៖ នាព្រឹកថ្ងៃអង្គារ ទី១៨ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តម អ៊ុក ប្រជា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាអនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មាធិការជាតិគ្រប់គ្រងកម្មសិទ្ធិបញ្ញា បានអញ្ជើញជាអធិបតីបើកសិក្ខាសាលាស្តីពី “ការសម្ងាត់ពាណិជ្ជកម្ម និងប្រកាសនីយបត្រតក្កកម្ម” ដែលមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រី អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម អគ្គនាយករងសេវាពាណិជ្ជកម្ម ប្រធាននាយកដ្ឋានកម្មសិទ្ធិ បញ្ញា សមាជិក សមាជិកានៃលេខាធិការដ្ឋានគណៈកម្មាធិការជាតិគ្រប់គ្រងកម្មសិទ្ធិបញ្ញា តំណាងមេធាវីនិងភ្នាក់ងារតំណាងស្របច្បាប់ ធនាគារ ក្រុមហ៊ុន សហគ្រាស ជាច្រើនរូប។ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការ បានលើកឡើងអំពីសារៈសំខាន់នៃសិក្ខាសាលានេះ ក្នុងការផ្តល់ចំណេះដឹងមូលដ្ឋានពាក់ព័ន្ធនឹងកម្មសិទ្ធិបញ្ញា និងព័ត៌មានសំខាន់ៗពាក់ព័ន្ធនឹងភាពខុសគ្នារវាងការសម្ងាត់ពាណិជ្ជកម្ម និងប្រកាសនីយបត្រតក្កកម្ម ព្រមទាំងបានជម្រាបជូនពីដំណើរការរៀបចំសេចក្តីព្រាងច្បាប់ការសម្ងាត់ពាណិជ្ជកម្ម ដែលរៀបចំឡើងក្នុងគោលដៅបំពេញនូវកាតព្វកិច្ចរបស់កម្ពុជាក្នុងការរៀបចំលិខិតបទដ្ឋានគតិយុត្តនៅក្រោមក្របខណ្ឌអង្គការពាណិជ្ជកម្មពិភពលោក និងដើម្បីជំរុញការការពារដល់ម្ចាស់សិទ្ធិពាក់ព័ន្ធនឹងកិច្ចការការសម្ងាត់ពាណិជ្ជកម្ម ផងដែរ។បន្ថែមពីនេះ ឯកឧត្តមរដ្ឋលេខាធិការ បានគូសបញ្ជាក់ពីយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដែលកំណត់យកអាទិភាពគន្លឹះ ៥ គឺ “មនុស្ស, ផ្លូវ, ទឹក, ភ្លើង និង បច្ចេកវិទ្យា” ជាពិសេស គឺផ្តោតសំខាន់លើ “បច្ចេកវិទ្យាឌីជីថល” សម្រាប់ឆ្លើយតបទៅនឹងបដិវត្តឧស្សាហកម្មទី៤ និងបរិវត្តកម្មឌីជីថលនៃសេដ្ឋកិច្ច […]

18
Jan
January 18, 2025

ឯកឧត្តម សួន វិជ្ជា ទីប្រឹក្សាក្រសួងពាណិជ្ជកម្ម និងជាប្រធាននាយកដ្ឋានកម្មសិទ្ធិបញ្ញា បានអញ្ជើញចូលរួមថ្លែងសុន្ទរកថាគន្លឹះក្នុង “សន្និសីទនិងកិច្ចប្រជុំប្រចាំឆ្នាំរបស់សមាគមកម្មសិទ្ធិបញ្ញាអាស៊ាន ឆ្នាំ២០២៥”

(សៀមរាប)៖ នាថ្ងៃសៅរ៍ ទី១៥ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តម សួន វិជ្ជា ទីប្រឹក្សាក្រសួងពាណិជ្ជកម្ម និងជាប្រធាននាយកដ្ឋានកម្មសិទ្ធិបញ្ញា បានអញ្ជើញចូលរួមថ្លែងសុន្ទរកថាគន្លឹះក្នុង “សន្និសីទនិងកិច្ចប្រជុំប្រចាំឆ្នាំរបស់សមាគមកម្មសិទ្ធិបញ្ញាអាស៊ាន ឆ្នាំ២០២៥” នៅខេត្តសៀមរាប ដែលរៀបចំឡើងដោយសមាគមកម្មសិទ្ធិបញ្ញាកម្ពុជា និងសមាគមកម្មសិទ្ធិបញ្ញាអាស៊ាន ដែលមានការចូលរួមពីតំណាងក្រសួងស្ថាប័នពាក់ព័ន្ធជាច្រើនរូប។គោលបំណងនៃសន្និសីទ និងកិច្ចប្រជុំខាងលើនេះ ដើម្បីធ្វើការផ្លាស់ប្តូរចំណេះដឹងពាក់ព័ន្ធនឹងឧត្តមានុវត្តន៍ និងទស្សនទាននៃការអនុវត្តច្បាប់កម្មសិទ្ធិបញ្ញានៅក្នុងសម័យឌីជីថល ដោយផ្តោតជាពិសេសលើការធ្វើពាណិជ្ជកម្មឆ្លងដែន ការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក សន្តិសុខឌីជីថល និងយន្តការដោះស្រាយវិវាទកម្មសិទ្ធិបញ្ញា ព្រមទាំងដើម្បីពង្រឹងកិច្ចសហការរវាងអ្នកអនុវត្តសិទ្ធិកម្មសិទ្ធិបញ្ញាឯកជនក្នុងបណ្តាប្រទេសអាស៊ាន និងជាមួយអង្គភាពកម្មសិទ្ធិបញ្ញាពាក់ព័ន្ធ ដើម្បីពង្រឹងកិច្ចការពារកម្មសិទ្ធិបញ្ញា ស្វែងរកដំណោះស្រាយបញ្ហាប្រឈមនានានិងនិន្នាការថ្មីៗក្នុងបរិបទសេដ្ឋកិច្ចឌីជីថល។ក្នុងឱកាសនោះ ឯកឧត្តមទីប្រឹក្សា បានលើកឡើងពីសាវតានៃការអភិវឌ្ឍ ការគ្រប់គ្រងកម្មសិទ្ធិបញ្ញា ការសាងលិខិតបទដ្ឋានគិតិយុត្តកម្មសិទ្ធិបញ្ញានៅកម្ពុជា ជាពិសេស ការវិឌ្ឍន៍ថ្មីៗនៃវិស័យកម្មសិទ្ធិបញ្ញា និងការអភិវឌ្ឍប្រព័ន្ធឌីជីថលកម្មសិទ្ធិបញ្ញា ដើម្បីសម្រួលដល់ការអនុវត្ត គ្រប់គ្រង និងការផ្តល់សេវាកម្មសិទ្ធិបញ្ញានៅកម្ពុជា។បន្ថែមពីនេះ ឯកឧត្តមទីប្រឹក្សា ក៏បានលើកឡើងផងដែរពីការយកទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានក្រសួងពាណិជ្ជកម្មជាសេនាធិការ ដែលជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងកម្មសិទ្ធិបញ្ញា ដោយបានដាក់ចេញនូវគោលនយោបាយជាតិស្តីពីកម្មសិទ្ធិបញ្ញា ឆ្នាំ២០២៣-២០២៨ ដែលផ្តោតអាទិភាពផងដែរលើការពង្រឹងកិច្ចការពារនិងការអនុវត្តសិទ្ធិកម្មសិទ្ធិបញ្ញាជាពិសេសក្នុងបរិបទឌីជីថល ផងដែរ។ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តមទីប្រឹក្សា ក៏បានជំរុញឱ្យមានការចូលរួមនិងកិច្ចសហការយ៉ាងជិតស្និទ្ធពីបណ្តាអង្គភាពអនុវត្តសិទ្ធិកម្មសិទ្ធិបញ្ញាឯកជនដើម្បីចូលរួមអនុវត្តគោលនយោបាយនិងពង្រឹងកិច្ចការពារកម្មសិទ្ធិបញ្ញាឱ្យកាន់តែមានប្រសិទ្ធភាពថែមទៀត ការចូលរួមពីវិស័យឯកជនពិតជាមានសារៈសំខាន់និងមិនអាចខ្វះបាន។

17
Jan
January 17, 2025

ឯកឧត្តម សួន វិជ្ជា ទីប្រឹក្សាក្រសួងពាណិជ្ជកម្ម និងជាប្រធាននាយកដ្ឋានកម្មសិទ្ធិបញ្ញា ទទួលជួបពិភាក្សាការងារ លោកបណ្ឌិត Juneho Jang អ្នកគ្រប់គ្រងជាន់ខ្ពស់ថ្នាក់តំបន់

(រាជធានីភ្នំពេញ) ៖ នាព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម សួន វិជ្ជា ទីប្រឹក្សាក្រសួងពាណិជ្ជកម្ម និងជាប្រធាននាយកដ្ឋានកម្មសិទ្ធិបញ្ញា ទទួលជួបពិភាក្សាការងារ លោកបណ្ឌិត Juneho Jang អ្នកគ្រប់គ្រងជាន់ខ្ពស់ថ្នាក់តំបន់នៃផ្នែកគ្រប់គ្រងដំណោះស្រាយ អាជីវកម្មរបស់អង្គការកម្មសិទ្ធិបញ្ញាពិភពលោក និងសហការី និងក្រុមការងារនៃនាយកដ្ឋានកម្មសិទ្ធិបញ្ញា។

11
Jan
January 11, 2025

ឯកឧត្តម សួន វិជ្ជា ទីប្រឹក្សាក្រសួងពាណិជ្ជកម្ម និងជាប្រធាននាយកដ្ឋានកម្មសិទ្ធិបញ្ញា បានដឹកនាំកិច្ចប្រជុំពិភាក្សាស្តីពី “ការពង្រឹងសមត្ថភាព ចំណេះដឹងការប្រើប្រាស់ព័ត៌មានប្រកាសនីយបត្រតក្កកម្ម និងទិន្នន័យបច្ចេកវិទ្យា (TISC)

(រាជធានីភ្នំពេញ) ៖ នារសៀលថ្ងៃទី៨ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម សួន វិជ្ជា ទីប្រឹក្សាក្រសួងពាណិជ្ជកម្ម និងជាប្រធាននាយកដ្ឋានកម្មសិទ្ធិបញ្ញា បានដឹកនាំកិច្ចប្រជុំពិភាក្សាស្តីពី “ការពង្រឹងសមត្ថភាព ចំណេះដឹងការប្រើប្រាស់ព័ត៌មានប្រកាសនីយបត្រតក្កកម្ម និងទិន្នន័យបច្ចេកវិទ្យា (TISC) តាមរយៈប្រព័ន្ធអេឡិចត្រូនិក Zoom ដែលមានការចូលរួមពី លោក Mr. Andrew Czajkowski តំណាងអង្គការកម្មសិទ្ធិបញ្ញាពិភពលោក និងសហការី និងក្រុមការងារនៃនាយកដ្ឋានកម្មសិទ្ធិបញ្ញា។

22
Dec
December 22, 2024

ឯកឧត្តម សួន វិជ្ជា ទីប្រឹក្សាក្រសួងពាណិជ្ជកម្ម និងជាប្រធាននាយកដ្ឋានកម្មសិទ្ធិបញ្ញា បានដឹកនាំកិច្ចប្រជុំពិភាក្សាស្តីពី ការពិនិត្យ និងដោះស្រាយបញ្ហាប្រឈមរបស់សមាគមអ្នកដាំក្រូចថ្លុងកោះទ្រង់ក្រចេះ តាមរយៈប្រព័ន្ធអេឡិចត្រូនិក Zoom

(រាជធានីភ្នំពេញ) ៖ នាថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តម សួន វិជ្ជា ទីប្រឹក្សាក្រសួងពាណិជ្ជកម្ម និងជាប្រធាននាយកដ្ឋានកម្មសិទ្ធិបញ្ញា បានដឹកនាំកិច្ចប្រជុំពិភាក្សាស្តីពី ការពិនិត្យ និងដោះស្រាយបញ្ហាប្រឈមរបស់សមាគមអ្នកដាំក្រូចថ្លុងកោះទ្រង់ក្រចេះ តាមរយៈប្រព័ន្ធអេឡិចត្រូនិក Zoom។ឯកឧត្តម សួន វិជ្ជា ទីប្រឹក្សាក្រសួងពាណិជ្ជកម្ម និងជាប្រធាននាយកដ្ឋានកម្មសិទ្ធិបញ្ញា បានដឹកនាំកិច្ចប្រជុំពិភាក្សាស្តីពី ការពិនិត្យ និងដោះស្រាយបញ្ហាប្រឈមរបស់សមាគមអ្នកដាំក្រូចថ្លុងកោះទ្រង់ក្រចេះ តាមរយៈប្រព័ន្ធអេឡិចត្រូនិក Zoom ដែលមានការចូលរួមពី លោក ជា វេង ប្រធានមន្ទីរពាណិជ្ជកម្មខេត្តក្រចេះ តំណាងក្រសួង និងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោកចៅសង្កាត់រងកោះទ្រង់ លោក លោកស្រីប្រធាន អនុប្រធាន និងសមាជិកនៃគណៈកម្មាធិការប្រតិបត្តិ និងក្រុមប្រឹក្សាភិបាលនៃសមាគមអ្នកដាំក្រូចថ្លុងកោះទ្រង់ក្រចេះ និងទីប្រឹក្សាសមាគមសរុបចំនួន ២៥រូប និងទទួលបាននូវលទ្ធផលដូចខាងក្រោម៖១- សហការជាមួយមន្ទីរពាណិជ្ជកម្មខេត្តក្រចេះ រដ្ឋបាលខេត្តក្រចេះ និងអាជ្ញាធរមូលដ្ឋានក្នុងការស្វែងរក និងបញ្ចូលសមាជិកភាពបន្ថែមក្នុងសមាគម ជំរុញការប្រើប្រាស់រូបសញ្ញាជាតិ និងរូបសញ្ញាម៉ាកសម្គាល់ភូមិសាស្រ្តំនិញ បិទលើផលិតផល “ក្រូចថ្លុងកោះទ្រង់” និងចូលរួមទប់ស្កាត់ការក្លែងបន្លំគុណភាព និងកេរ្តិ៍ឈ្មោះម៉ាកសម្គាល់ភូមិសាស្រ្តទំនិញ “ក្រូចថ្លុងកោះទ្រង់”២- សហការជាមួយក្រុមអ្នកជំនាញរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ […]

14
Dec
December 14, 2024

ឯកឧត្តម សួន វិជ្ជា ទីប្រឹក្សាក្រសួងពាណិជ្ជកម្ម និងជាប្រធាននាយកដ្ឋានកម្មសិទ្ធិបញ្ញា និងសហការី បានចុះសិក្សា និងធ្វើការវិភាគខ្សែច្រវាក់តម្លៃ និងការប្រមូលព័ត៌មានលម្អិតពាក់ព័ន្ធនឹងប្រវត្តិ “ប្រហុកសៀមរាប” ដើម្បីរៀបចំចុះបញ្ជីជាម៉ាកសម្គាល់ភូមិសាស្រ្តទំនិញ

(ខេត្តសៀមរាប) ៖ ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តម សួន វិជ្ជា ទីប្រឹក្សាក្រសួងពាណិជ្ជកម្ម និងជាប្រធាននាយកដ្ឋានកម្មសិទ្ធិបញ្ញា និងសហការី បានចុះសិក្សា និងធ្វើការវិភាគខ្សែច្រវាក់តម្លៃ និងការប្រមូលព័ត៌មានលម្អិតពាក់ព័ន្ធនឹងប្រវត្តិ “ប្រហុកសៀមរាប” ដើម្បីរៀបចំចុះបញ្ជីជាម៉ាកសម្គាល់ភូមិសាស្រ្តទំនិញ។ ក្រសួងពាណិជ្ជកម្មរៀបចំចុះបញ្ជី “ប្រហុកសៀមរាប”ជាម៉ាកសម្គាល់ភូមិសាស្រ្តទំនិញ ក្រោមកិច្ចសហគាំទ្រមូលនិធិដោយសហភាពអឺរ៉ុប និង UNIDO ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តម សួន វិជ្ជា ទីប្រឹក្សាក្រសួងពាណិជ្ជកម្ម និងជាប្រធាននាយកដ្ឋានកម្មសិទ្ធិបញ្ញា និងសហការី បានចុះសិក្សា និងធ្វើការវិភាគខ្សែច្រវាក់តម្លៃ និងការប្រមូលព័ត៌មានលម្អិតពាក់ព័ន្ធនឹងប្រវត្តិ “ប្រហុកសៀមរាប” ដើម្បីរៀបចំចុះបញ្ជីជាម៉ាកសម្គាល់ភូមិសាស្រ្តទំនិញ ដែលមានការចូលរួមពី តំណាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាងឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្តសៀមរាប តំណាងអង្គការ UNIDO-CAPFish លោកប្រធានមន្ទីរពាណិជ្ជកម្មខេត្តសៀមរាប និងខេត្តបាត់ដំបង តំណាងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងនាយខណ្ឌរដ្ឋបាលជលផលខេត្តសៀមរាប និងខេត្តបាត់ដំបង និងលោក លោកស្រី ជាអ្នកផលិត សហគ្រាស និងក្រុមហ៊ុនកែច្នៃវេចខ្ចប់ […]