Blog

22
Dec
December 22, 2024

ឯកឧត្តម សួន វិជ្ជា ទីប្រឹក្សាក្រសួងពាណិជ្ជកម្ម និងជាប្រធាននាយកដ្ឋានកម្មសិទ្ធិបញ្ញា បានដឹកនាំកិច្ចប្រជុំពិភាក្សាស្តីពី ការពិនិត្យ និងដោះស្រាយបញ្ហាប្រឈមរបស់សមាគមអ្នកដាំក្រូចថ្លុងកោះទ្រង់ក្រចេះ តាមរយៈប្រព័ន្ធអេឡិចត្រូនិក Zoom

(រាជធានីភ្នំពេញ) ៖ នាថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តម សួន វិជ្ជា ទីប្រឹក្សាក្រសួងពាណិជ្ជកម្ម និងជាប្រធាននាយកដ្ឋានកម្មសិទ្ធិបញ្ញា បានដឹកនាំកិច្ចប្រជុំពិភាក្សាស្តីពី ការពិនិត្យ និងដោះស្រាយបញ្ហាប្រឈមរបស់សមាគមអ្នកដាំក្រូចថ្លុងកោះទ្រង់ក្រចេះ តាមរយៈប្រព័ន្ធអេឡិចត្រូនិក Zoom។ឯកឧត្តម សួន វិជ្ជា ទីប្រឹក្សាក្រសួងពាណិជ្ជកម្ម និងជាប្រធាននាយកដ្ឋានកម្មសិទ្ធិបញ្ញា បានដឹកនាំកិច្ចប្រជុំពិភាក្សាស្តីពី ការពិនិត្យ និងដោះស្រាយបញ្ហាប្រឈមរបស់សមាគមអ្នកដាំក្រូចថ្លុងកោះទ្រង់ក្រចេះ តាមរយៈប្រព័ន្ធអេឡិចត្រូនិក Zoom ដែលមានការចូលរួមពី លោក ជា វេង ប្រធានមន្ទីរពាណិជ្ជកម្មខេត្តក្រចេះ តំណាងក្រសួង និងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោកចៅសង្កាត់រងកោះទ្រង់ លោក លោកស្រីប្រធាន អនុប្រធាន និងសមាជិកនៃគណៈកម្មាធិការប្រតិបត្តិ និងក្រុមប្រឹក្សាភិបាលនៃសមាគមអ្នកដាំក្រូចថ្លុងកោះទ្រង់ក្រចេះ និងទីប្រឹក្សាសមាគមសរុបចំនួន ២៥រូប និងទទួលបាននូវលទ្ធផលដូចខាងក្រោម៖១- សហការជាមួយមន្ទីរពាណិជ្ជកម្មខេត្តក្រចេះ រដ្ឋបាលខេត្តក្រចេះ និងអាជ្ញាធរមូលដ្ឋានក្នុងការស្វែងរក និងបញ្ចូលសមាជិកភាពបន្ថែមក្នុងសមាគម ជំរុញការប្រើប្រាស់រូបសញ្ញាជាតិ និងរូបសញ្ញាម៉ាកសម្គាល់ភូមិសាស្រ្តំនិញ បិទលើផលិតផល “ក្រូចថ្លុងកោះទ្រង់” និងចូលរួមទប់ស្កាត់ការក្លែងបន្លំគុណភាព និងកេរ្តិ៍ឈ្មោះម៉ាកសម្គាល់ភូមិសាស្រ្តទំនិញ “ក្រូចថ្លុងកោះទ្រង់”២- សហការជាមួយក្រុមអ្នកជំនាញរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ […]

14
Dec
December 14, 2024

ឯកឧត្តម សួន វិជ្ជា ទីប្រឹក្សាក្រសួងពាណិជ្ជកម្ម និងជាប្រធាននាយកដ្ឋានកម្មសិទ្ធិបញ្ញា និងសហការី បានចុះសិក្សា និងធ្វើការវិភាគខ្សែច្រវាក់តម្លៃ និងការប្រមូលព័ត៌មានលម្អិតពាក់ព័ន្ធនឹងប្រវត្តិ “ប្រហុកសៀមរាប” ដើម្បីរៀបចំចុះបញ្ជីជាម៉ាកសម្គាល់ភូមិសាស្រ្តទំនិញ

(ខេត្តសៀមរាប) ៖ ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តម សួន វិជ្ជា ទីប្រឹក្សាក្រសួងពាណិជ្ជកម្ម និងជាប្រធាននាយកដ្ឋានកម្មសិទ្ធិបញ្ញា និងសហការី បានចុះសិក្សា និងធ្វើការវិភាគខ្សែច្រវាក់តម្លៃ និងការប្រមូលព័ត៌មានលម្អិតពាក់ព័ន្ធនឹងប្រវត្តិ “ប្រហុកសៀមរាប” ដើម្បីរៀបចំចុះបញ្ជីជាម៉ាកសម្គាល់ភូមិសាស្រ្តទំនិញ។ ក្រសួងពាណិជ្ជកម្មរៀបចំចុះបញ្ជី “ប្រហុកសៀមរាប”ជាម៉ាកសម្គាល់ភូមិសាស្រ្តទំនិញ ក្រោមកិច្ចសហគាំទ្រមូលនិធិដោយសហភាពអឺរ៉ុប និង UNIDO ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តម សួន វិជ្ជា ទីប្រឹក្សាក្រសួងពាណិជ្ជកម្ម និងជាប្រធាននាយកដ្ឋានកម្មសិទ្ធិបញ្ញា និងសហការី បានចុះសិក្សា និងធ្វើការវិភាគខ្សែច្រវាក់តម្លៃ និងការប្រមូលព័ត៌មានលម្អិតពាក់ព័ន្ធនឹងប្រវត្តិ “ប្រហុកសៀមរាប” ដើម្បីរៀបចំចុះបញ្ជីជាម៉ាកសម្គាល់ភូមិសាស្រ្តទំនិញ ដែលមានការចូលរួមពី តំណាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាងឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្តសៀមរាប តំណាងអង្គការ UNIDO-CAPFish លោកប្រធានមន្ទីរពាណិជ្ជកម្មខេត្តសៀមរាប និងខេត្តបាត់ដំបង តំណាងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងនាយខណ្ឌរដ្ឋបាលជលផលខេត្តសៀមរាប និងខេត្តបាត់ដំបង និងលោក លោកស្រី ជាអ្នកផលិត សហគ្រាស និងក្រុមហ៊ុនកែច្នៃវេចខ្ចប់ […]

11
Dec
December 11, 2024

ឯកឧត្តម អ៊ុក ប្រជា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម អញ្ជើញចូលរួមជាអធិបតីកិច្ចប្រជុំប្រចាំឆ្នាំបូកសរុបការងារនាយកដ្ឋាន កម្មសិទ្ធិបញ្ញាឆ្នាំ២០០៤ និងទិសដៅការងារឆ្នាំ២០២៥

ឯកឧត្តម អ៊ុក ប្រជា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម អញ្ជើញចូលរួមជាអធិបតីកិច្ចប្រជុំប្រចាំឆ្នាំបូកសរុបការងារនាយកដ្ឋាន កម្មសិទ្ធិបញ្ញាឆ្នាំ២០០៤ និងទិសដៅការងារឆ្នាំ២០២៥ … (ភ្នំពេញ)៖ នាព្រឹកថ្ងៃចន្ទ ទី៩ ខែធ្នូ ឆ្នាំ២០២៤ នៅទីស្ដីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម អ៊ុក ប្រជា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម អនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មាធិការជាតិគ្រប់គ្រងកម្មសិទ្ធិបញ្ញា និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញចូលរួមជាអធិបតីកិច្ចប្រជុំប្រចាំឆ្នាំបូកសរុបការងារនាយកដ្ឋាន កម្មសិទ្ធិបញ្ញាឆ្នាំ២០០៤ និងទិសដៅការងារឆ្នាំ២០២៥ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រី ដែលជាថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រសួងពាណិជ្ជកម្ម តំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ ជាច្រើនរូប។ ជាកិច្ចចាប់ផ្តើម ឯកឧត្តម សួន វិជ្ជា ទីប្រឹក្សាក្រសួងពាណិជ្ជកម្ម និងជាប្រធាននាយកដ្ឋានកម្មសិទ្ធិបញ្ញា បានធ្វើសេចក្តីរាយការណ៍ជូនអង្គប្រជុំអំពីសមិទ្ធផលនានាដែលនាយកដ្ឋានកម្មសិទ្ធិបញ្ញាសម្រេចបាននាពេលកន្លងមក និងទិសដៅការងារដែលត្រូវអនុវត្តបន្ត ផងដែរ។ ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការ បានសម្ដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំក្រសួងពាណិជ្ជកម្ម ក្រសួង-ស្ថាប័នពាក់ព័ន្ធ និងនាយកដ្ឋានកម្មសិទ្ធិបញ្ញា ដែលសម្រេចបាននូវសមិទ្ធផលការងារគួរជាទីមោនៈ។ ជាមួយគ្នានេះ ឯកឧត្តមរដ្ឋលេខាធិការ ក៏បានលើកឡើងអំពីកិច្ចការមួយចំនួនរបស់នាយកដ្ឋានកម្មសិទ្ធិបញ្ញា […]

28
Nov
November 28, 2024

ឯកឧត្តម សួន វិជ្ជា ទីប្រឹក្សាក្រសួងពាណិជ្ជកម្ម និងជាប្រធាននាយកដ្ឋានកម្មសិទ្ធិបញ្ញា បានចូលរួមជាគណៈអធិបតី ក្នុងកិច្ចប្រជុំវិសាមញ្ញរបស់សមាគមអាជីវករបង្កងទឹកសាបខេត្តតាកែវ

(ខេត្តតាកែវ)៖ នាព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តម សួន វិជ្ជា ទីប្រឹក្សាក្រសួងពាណិជ្ជកម្ម និងជាប្រធាននាយកដ្ឋានកម្មសិទ្ធិបញ្ញា បានចូលរួមជាគណៈអធិបតី ក្នុងកិច្ចប្រជុំវិសាមញ្ញរបស់សមាគមអាជីវករបង្កងទឹកសាបខេត្តតាកែវ។នាព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តម សួន វិជ្ជា ទីប្រឹក្សាក្រសួងពាណិជ្ជកម្ម និងជាប្រធាននាយកដ្ឋានកម្មសិទ្ធិបញ្ញា បានចូលរួមជាគណៈអធិបតី ក្នុងកិច្ចប្រជុំវិសាមញ្ញរបស់សមាគមអាជីវករបង្កងទឹកសាបខេត្តតាកែវ ក្រោមអធិបតីភាពរបស់ ឯកឧត្តម កឹម សុខុន រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ដែលមានការចូលរួមពី លោកបណ្ឌិត ខូវ គួង អនុប្រធានជលផល និងជាតំណាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តម ងិន ងិនដា អភិបាលរងនៃគណៈអភិបាលខេត្តតាកែវ លោក សយ សេង តំណាងអង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ (FAO) លោកប្រធានមន្ទីរពាណិជ្ជកម្មខេត្តតាកែវ តំណាងមន្ទីរទេសចរណ៍ និងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តតាកែវ និងសមាជិកសមាគមអាជីវករបង្កងទឹកសាបខេត្តតាកែវ។គោលបំណងនៃកិច្ចប្រជុំ រួមមាន៖ […]

28
Nov
November 28, 2024

ឯកឧត្តម សួន វិជ្ជា ទីប្រឹក្សាក្រសួងពាណិជ្ជកម្ម និងជាប្រធាននាយកដ្ឋានកម្មសិទ្ធិបញ្ញា បានចូលរួមជាគណៈអធិបតី ក្នុងមហាសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំទី១ អាណត្តិទី១ និងលើកទិសដៅអនុវត្តបន្តរបស់សមាគមអ្នកផលិតម៉ាកសម្គាល់ភូមិសាស្រ្តទំនិញអំបិលកំពត កែប

(ខេត្តកំពត) ៖ នាព្រឹកថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តម សួន វិជ្ជា ទីប្រឹក្សាក្រសួងពាណិជ្ជកម្ម និងជាប្រធាននាយកដ្ឋានកម្មសិទ្ធិបញ្ញា បានចូលរួមជាគណៈអធិបតី ក្នុងមហាសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំទី១ អាណត្តិទី១ និងលើកទិសដៅអនុវត្តបន្តរបស់សមាគមអ្នកផលិតម៉ាកសម្គាល់ភូមិសាស្រ្តទំនិញអំបិលកំពត កែប ។ នាព្រឹកថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តម សួន វិជ្ជា ទីប្រឹក្សាក្រសួងពាណិជ្ជកម្ម និងជាប្រធាននាយកដ្ឋានកម្មសិទ្ធិបញ្ញា បានចូលរួមជាគណៈអធិបតី ក្នុងមហាសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំទី១ អាណត្តិទី១ និងលើកទិសដៅអនុវត្តបន្តរបស់សមាគមអ្នកផលិតម៉ាកសម្គាល់ភូមិសាស្រ្តទំនិញអំបិលកំពត កែប ក្រោមអធិបតីភាពរបស់ ឯកឧត្តម កឹម សុខុន រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ដែលមានការចូលរួមពី ឯកឧត្តម ពេញ ធារម្យ អភិបាលរងនៃគណៈអភិបាលខេត្តកំពត ឯកឧត្តម ហ៊ួរ មិថុនា អភិបាលរងនៃគណៈអភិបាលខេត្តកែប លោក លាង រ័ត្នមាណា តំណាងអង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ (FAO) លោកប្រធានមន្ទីរពាណិជ្ជកម្មខេត្តកំពត […]

23
Nov
November 23, 2024

ឯកឧត្តម អ៊ុក ប្រជា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានអញ្ជើញចូលរួមជាអធិបតីបិទកម្មវិធីការចុះសិក្សាគម្រោងស្តីពី “មជ្ឈមណ្ឌលគ្រប់គ្រងម៉ាកពាណិជ្ជកម្មជាតិរបស់កម្ពុជា និងការអភិវឌ្ឍប្រព័ន្ធព័ត៌មានអាជីវកម្មកម្មសិទ្ធិបញ្ញា” (Cambodia’s National Trademark Management Center and IP-Business Information System Development Project-NTMC)

(ទីស្តីការក្រសួងពាណិជ្ជកម្ម) នៅរសៀលថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តម អ៊ុក ប្រជា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានអញ្ជើញចូលរួមជាអធិបតីបិទកម្មវិធីការចុះសិក្សាគម្រោងស្តីពី “មជ្ឈមណ្ឌលគ្រប់គ្រងម៉ាកពាណិជ្ជកម្មជាតិរបស់កម្ពុជា និងការអភិវឌ្ឍប្រព័ន្ធព័ត៌មានអាជីវកម្មកម្មសិទ្ធិបញ្ញា” (Cambodia’s National Trademark Management Center and IP-Business Information System Development Project-NTMC) របស់ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) ដោយមានការអញ្ជើញចូលរួមពីសំណាក់ លោកស្រី CHOI Moon Jung នាយិកា KOICA ប្រចាំប្រទេសកម្ពុជា ឯកឧត្តម សួន វិជ្ជា ទីប្រឹក្សាក្រសួង និងជាប្រធាននាយកដ្ឋានកម្មសិទ្ធិបញ្ញា ជំនាញការកូរ៉េ រួមទាំងមន្ត្រីរបស់នាយកដ្ឋានកម្មសិទ្ធិបញ្ញា។ជាកិច្ចចាប់ផ្តើម លោកស្រី CHOI Moon Jung បានថ្លែងអំណរគុណជូនចំពោះក្រសួងពាណិជ្ជកម្ម ជាពិសេសនាយកដ្ឋានកម្មសិទ្ធិបញ្ញា និងនាយកដ្ឋានពាក់ព័ន្ធ ដែលបានផ្តល់កិច្ចសហការ និងសម្របសម្រួលដល់ជំនាញការរបស់ KOICA ក្នុងការចុះសិក្សាលើគម្រោងខាងលើ និងការជួបប្រជុំពិភាក្សារវាងជំនាញការកូរ៉េជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ សមាគមកម្មសិទ្ធិបញ្ញាកម្ពុជា ក៏ដូចជាភ្នាក់ងារស្របច្បាប់តំណាងម្ចាស់ម៉ាកផងដែរ។ លោកស្រីបានបន្ថែមទៀតថាក្រោយពីបញ្ចប់ការសិក្សាបឋមនេះ ជំនាញការកូរ៉េនឹងរៀបចំរបាយការណ៍លទ្ធផលនៃការសិក្សា […]

8
Nov
November 8, 2024

ឯកឧត្តម សួន វិជ្ជា ទីប្រឹក្សាក្រសួងពាណិជ្ជកម្ម និងជាប្រធានលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិគ្រប់គ្រងកម្មសិទ្ធិបញ្ញា និងជាប្រធាននាយកដ្ឋានកម្មសិទ្ធិបញ្ញា បានចូលរួមជាអធិបតីក្នុងកម្មវិធីបើកសិក្ខាសាលាស្តីពី “មូលដ្ឋានគ្រឹះនៃកម្មសិទ្ធិបញ្ញា ក្នុងការរចនាម៉ាក” របស់គម្រោងការកសាងសមត្ថភាពតាមរយៈការបញ្ជ្រាបចំណេះដឹងផ្នែកកម្មសិទ្ធិបញ្ញាសម្រាប់សាលាបណ្តុះបណ្តាលផ្នែករចនា(Design School)”

ភ្នំពេញ៖ នៅថ្ងៃព្រហស្បតិ៍ ៧កើត ខែកត្តិក ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តម សួន វិជ្ជា ទីប្រឹក្សាក្រសួងពាណិជ្ជកម្ម និងជាប្រធានលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិគ្រប់គ្រងកម្មសិទ្ធិបញ្ញា និងជាប្រធាននាយកដ្ឋានកម្មសិទ្ធិបញ្ញា បានចូលរួមជាអធិបតីក្នុងកម្មវិធីបើកសិក្ខាសាលាស្តីពី “មូលដ្ឋានគ្រឹះនៃកម្មសិទ្ធិបញ្ញា ក្នុងការរចនាម៉ាក” របស់គម្រោងការកសាងសមត្ថភាពតាមរយៈការបញ្ជ្រាបចំណេះដឹងផ្នែកកម្មសិទ្ធិបញ្ញាសម្រាប់សាលាបណ្តុះបណ្តាលផ្នែករចនា(Design School)” និងលោក Andrew Michael Ong ប្រធានផ្នែកនៃអង្គការកម្មសិទ្ធិបញ្ញាពិភពលោក ប្រចាំអាស៊ី និងប៉ាស៊ីហ្វិច និងលោក យ៉ា ដា សាកលវិទ្យាធិការរងនៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ តំណាងខ្ពង់ខ្ពង់ ឯកឧត្តមបណ្ឌិត ហេង សុផាឌី សាកលវិទ្យាធិការនៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ដែលមានការចូលរួមពី លោក-លោកស្រី អនុប្រធាននាយកដ្ឋាន ប្រធានការិយាល័យ អនុប្រធានការិយាល័យ នៃនាយកដ្ឋានកម្មសិទ្ធិបញ្ញា លោក-លោកស្រីជាម្ចាស់សហគ្រាសខ្នាតតូចនិងមធ្យម រួមនឹងនិស្សិតផ្នែករចនា ប្រមាណចំនួន៥០ នាក់។គម្រោង Design School ដំណាក់កាលទី២នេះ ត្រូបានរៀបចំសហការដោយ នាយកដ្ឋានកម្មសិទ្ធិបញ្ញានៃក្រសួងពាណិជ្ជកម្ម អង្គការកម្មសិទ្ធិបញ្ញាពិភពលោក(WIPO) និងសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ក្នុងគោលបំណង […]

26
Oct
October 26, 2024

ឯកឧត្តម កឹម សុខុន រដ្ឋលេខាធិការ ក្រសួងពាណិជ្ជកម្ម និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ចូលរួមជាអធិបតីយភាព ក្នុងមហាសន្និបាតរបស់សមាគមអ្នកដាំក្រូច ថ្លុងកោះទ្រង់ក្រចេះ

(កោះទ្រង់ ខេត្តក្រចេះ)៖ នៅព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តម កឹម សុខុន រដ្ឋលេខាធិការ ក្រសួងពាណិជ្ជកម្ម និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានចូលរួមជាអធិបតីយភាព ក្នុងមហាសន្និបាតសមាគមអ្នកដាំក្រូច ថ្លុងកោះទ្រង់ក្រចេះ ដោយមានការចូលរួម ដោយ៖ ឯកឧត្តម ឃី វិបុលបុត្រា អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តម សួស សេរីសួស្តី អភិបាលរង នៃគណៈអភិបាលខេត្តក្រចេះ លោក ស៊យ សេង តំណាងអង្គការ FAO និងសហការីតំណាងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មន្ទីរទេសចរណ៍ខេត្តក្រចេះ និងអាជ្ញាធរមូលដ្ឋាន លោក លោកស្រី ដែលជាសមាជិកសមាគមអ្នកដាំក្រូចថ្លុងកោះទ្រង់ក្រចេះទាំងអស់ ។ គោលបំណងនៃមហាសន្និបាតនេះគឺ៖ ១.) ពិនិត្យ និងអនុម័តលើលក្ខន្តិកៈសមាគម ២.) បោះឆ្នោតជ្រើសរើសប្រធាន អនុប្រធាន និងសមាជិកគណៈកម្មាធិការប្រតិបត្តិចំនួន១៣រូប សម្រាប់អាណត្តិ២០២៤-២០២៧ និង […]

24
Oct
October 24, 2024

ឯកឧត្តម អ៊ុក ប្រជា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបរបាយការណ៍ការងារនាយកដ្ឋានកម្មសិទ្ធិបញ្ញា នៃអគ្គនាយកដ្ឋានសេវាពាណិជ្ជកម្ម នៃក្រសួងពាណិជ្ជកម្ម

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៤ នៅទីស្ដីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម អ៊ុក ប្រជា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបរបាយការណ៍ការងារនាយកដ្ឋានកម្មសិទ្ធិបញ្ញា នៃអគ្គនាយកដ្ឋានសេវាពាណិជ្ជកម្ម នៃក្រសួងពាណិជ្ជកម្ម។ កិច្ចប្រជុំនេះ បានរៀបចំឡើងក្នុងគោលបំណងដើម្បីពិនិត្យនិងពិភាក្សាលើរបាយការណ៍ការងាររបស់នាយកដ្ឋានកម្មសិទ្ធិបញ្ញា ការដោះស្រាយបញ្ហាប្រឈមនានា និងលើកទិសដៅការងាររបស់នាយកដ្ឋាន។

26
Sep
September 26, 2024

ឯកឧត្តម សួន វិជ្ជា ទីប្រឹក្សាក្រសួងពាណិជ្ជកម្ម និងជាប្រធាននាយកដ្ឋានកម្មសិទ្ធិបញ្ញា បានជួបប្រជុំពិភាក្សាជាមួយ លោក ប្រាក់ សិរីវឌ្ឍន៍ អ្នកអនុវត្តគម្រោងកសាងកេរ្តិ៍ឈ្មោះ “ប្រហុកសៀមរាប” ជាម៉ាកសម្គាល់ភូមិសាស្រ្តទំនិញ ក្រោមជំនួយបច្ចេកទេសរបស់អង្គការ UNIDO ស្តីពីវឌ្ឍនភាពនៃការចុះសិក្សាអំពីខ្សែច្រវាក់ផលិតកម្ម និងការលើកទិសដៅសម្រាប់អនុវត្តបន្ត

នៅរសៀលថ្ងៃពុធ ទី២៥ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម សួន វិជ្ជា ទីប្រឹក្សាក្រសួងពាណិជ្ជកម្ម និងជាប្រធាននាយកដ្ឋានកម្មសិទ្ធិបញ្ញា បានជួបប្រជុំពិភាក្សាជាមួយ លោក ប្រាក់ សិរីវឌ្ឍន៍ អ្នកអនុវត្តគម្រោងកសាងកេរ្តិ៍ឈ្មោះ “ប្រហុកសៀមរាប” ជាម៉ាកសម្គាល់ភូមិសាស្រ្តទំនិញ ក្រោមជំនួយបច្ចេកទេសរបស់អង្គការ UNIDO ស្តីពីវឌ្ឍនភាពនៃការចុះសិក្សាអំពីខ្សែច្រវាក់ផលិតកម្ម និងការលើកទិសដៅសម្រាប់អនុវត្តបន្ត។ ជាលទ្ធផល អង្គប្រជុំ បានយល់ស្របលើរបាយការណ៍នៃការចុះសិក្សាអំពីខ្សែច្រវាក់ផលិតកម្ម “ប្រហុកសៀមរាប” រួមមាន៖ ប្រវត្តិនៃប្រហុកខ្មែរ តំបន់ភូមិសាស្រ្ត និងការធ្វើពាណិជ្ជកម្មត្រីប្រហុកក្នុងតំបន់ទន្លេសាប បច្ចេកទេសកែច្នៃប្រហុក និងសុវត្ថិភាពចំណីអាហារ និងការចុះទៅជួបប្រជុំពិភាក្សាជាមួយនាយកដ្ឋានជលផលនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប មន្ទីរពាណិជ្ជកម្មខេត្តសៀមរាប អ្នកកែច្នៃពាក់កណ្តាលសម្រេច និងសម្រេច អ្នកនេសាទ ពិសេសគឺតំបន់ពាណិជ្ជកម្មត្រី ក្នុងខេត្តបាត់ដំបង ខេត្តសៀមរាប និងខេត្តពោធិ៍សាត់។ ក្នុងនោះ ឯកឧត្តម បានស្នើឱ្យលោក ប្រាក់ សិរីវឌ្ឍន៍ បន្តស្វែងរកបច្ចេកទេសកែច្នៃ និងកាត់បន្ថយជាតិប្រៃក្នុងប្រហុក ដោយជំនួសនូវការយកប្រហុកនោះត្រាំទឹក ដែលអាចបាត់បង់នូវសារធាតុសំខាន់ៗ។ ជាចុងក្រោយ អង្គប្រជុំបានសម្រេចកំណត់យកសប្តាហ៍ទី4 ខែតុលា ឆ្នាំ២០២៤ ដើម្បីរៀបចំសិក្ខាសាលាផ្សព្វផ្សាយ […]