September 4, 2024 ឯកឧត្តម សួន វិជ្ជា ទីប្រឹក្សាក្រសួងពាណិជ្ជកម្ម ប្រធានលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិគ្រប់គ្រងកម្មសិទ្ធិបញ្ញា (ល.គ.ក.ប.) និងជាប្រធាននាយកដ្ឋានកម្មសិទ្ធិបញ្ញា បានដឹកនាំ និងចូលរួមកិច្ចប្រជុំលើកទី៧៣ នៃក្រុមការងារសហប្រតិបត្តិការកម្មសិទ្ធិបញ្ញាអាស៊ាន នៅទីក្រុង Bandar Seri Begawan, Brunei Darussalam ( Bandar Seri Begawan, Brunei Darussalam)៖ នៅព្រឹកថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម សួន វិជ្ជា ប្រធាននាយកដ្ឋានកម្មសិទ្ធិបញ្ញាប្រធានល.គ.ក.ប. និងជាទីប្រឹក្សាក្រសួងពាណិជ្ជកម្ម បានចូលរួមកិច្ចប្រជុំលើកទី៧៣ នៃក្រុមការងារសហប្រតិបត្តិការកម្មសិទ្ធិបញ្ញាអាស៊ានត្រូវបានធ្វើឡើងចាប់ពីថ្ងៃទី០២ ដល់ថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២៤ នៅទីក្រុង Bandar Seri Begawan, Brunei Darussalam ដឹកនាំដោយលោក XAYSOMPHET NORASINGH អគ្គនាយកកម្មសិទ្ធិបញ្ញាប្រទេសឡាវជាប្រធានអង្គប្រជុំ ដោយមានសមាជិកចូលរួមពីប្រទេសអាស៊ានចំនួន ១០ និងប្រទេសទីមុ័រខាងកើតបានចូលរួមជាសមាជិកសង្កេតការណ៍ លេខាធិការដ្ឋានអាស៊ាន គណៈប្រតិភូកម្ពុជា ដឹកនាំដោយរូបខ្ញុំបាទ និងមានតំណាងពីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ចំនួន ០១រូប និងមានតំណាងពីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈចំនួន ០១រូប។ អង្គប្រជុំបានពិនិត្យលើការងារជាច្រើនក្នុងក្របខណ្ឌពង្រឹងកិច្ចសហប្រតិបត្តិការផែនការសកម្មភាពកម្មសិទ្ធិបញ្ញាអាស៊ានឆ្នាំ២០១៦-២០២៥ ក្នុងនោះបានកំណត់ផែនការសកម្មភាពជាអទិភាព រួមមាន៖ (១) បញ្ចប់ការពិនិត្យឡើងវិញលើកិច្ចព្រមព្រៀងក្របខណ្ឌអាស៊ានស្តីពីកិច្ចសហប្រតិបត្តិការកម្មសិទ្ធិបញ្ញា (AFAIPC) ជាមួយនឹងទិដ្ឋភាពដើម្បីធ្វើឱ្យប្រសើរឡើងនូវកិច្ចព្រមព្រៀង (២) បើកដំណើរការគម្រោងអភិវឌ្ឍន៍គោលនយោបាយជាតិ និងច្បាប់ទាក់ទងនឹងធនធានពិន្ទុ ចំណេះដឹងប្រពៃណី និងវិញ្ញាតិវប្បធម៌ និង(៣) បង្កើតផែនទីបង្ហាញផ្លូវអាស៊ានសម្រាប់ការវាយតម្លៃ IP ដែលនឹងរួមបញ្ចូល (ក) ការអភិវឌ្ឍន៍កញ្ចប់ឧបករណ៍វាយតម្លៃ IP (ខ) ដឹកនាំកិច្ចប្រជុំពិគ្រោះយោបល់ជាមួយភាគីពាក់ព័ន្ធ និង (គ) ផ្តល់ការបណ្តុះបណ្តាលថ្នាក់ តំបន់។