What Is An Industrial Design?

គំនូរឧស្សាហកម្ម គឺជាការផ្គុំនៃបន្ទាត់ ឬពណ៌ ឬទម្រង់បីខ្នាត ឬសម្ភារៈណាមួយ ទោះបីជាមានឬពុំមានការផ្គុំរួមជាមួយបន្ទាត់ ឬពណ៌ក៏ដោយឱ្យតែការផ្គុំទម្រង់ឬសម្ភារៈទាំងនោះរំលេចឡើងជារូបរាងពិសេសរបស់ផលិតផលឧស្សាហកម្ម ឬសិប្បកម្ម និងដែលអាចធ្វើជាគំរូផលិតផលឧស្សាហកម្ម ឬសិប្បកម្ម និងអាចសម្គាល់បានដោយចក្ខុ ។
ច្បាប់មិនការពារផ្នែកណាមួយនៃគំនូរឧស្សាហកម្ម ដែលបម្រើឱ្យគោលបំណងសម្រាប់តែទទួលបាននូវលទ្ធផលបច្ចេកទេស និងដែលផ្នែកនោះមិនមានរូបរាងច្បាស់លាស់ ។ គំនូរឧស្សាហកម្មអាចចុះបញ្ជីបាន ប្រសិនបើថ្មី ។ គំនូរឧស្សាហកម្មត្រូវចាត់ថាថ្មី ប្រសិនបើគំនូរឧស្សាហកម្មនោះមិនទាន់បានបញ្ចោញឱ្យដឹងដល់សាធារណជននៅទីកន្លែងណាមួយនៅលើពិភពលោក មុនកាលបរិច្ឆេទសុំចុះបញ្ជី ឬមុនកាលបរិច្ឆេទអាទិភាពនៃសំណុំលិខិតស្នើសុំ តាមរយៈការផ្សព្វផ្សាយដោយប្រើរូបភាពជាក់ស្តែង ឬតាមរយៈការប្រើប្រាស់ ឬតាមរយៈមធ្យោបាយផ្សព្វផ្សាយផ្សេងៗទៀត ។ មិនបានចាត់ទុកថាជាការដឹងដល់សាធារណជនចំពោះករណីដូចខាងក្រោម ៖

  • ការដឹងដល់សាធារណជននូវគំនូរឧស្សាហកម្មដែលបានកើតឡើងក្នុងអំឡុងពេលដប់ពីរ (១២)ខែ មុនកាលបរិច្ឆេទសុំចុះបញ្ជីសំណុំលិខិតស្នើសុំ ឬកាលបរិច្ឆេទអាទិភាពនៃសំណុំលិខិតស្នើសុំនោះ។
  • ខ-ការធ្វើឱ្យលេចឮខ្ចរខ្ចាយព័ត៌មានអំពីគំនូរឧស្សាហកម្ម តាមរយៈអ្នកដាក់ពាក្យសុំ តាមរយៈអ្នកស្នងរបស់បុព្វជន ឬតាមរយៈការរំលោភរបស់ភាគីទីបីទៅលើអ្នកដាក់ពាក្យសុំ ឬអ្នកស្នងរបស់បុព្វជនដែលបណ្តាលឱ្យលេចឮខ្ចរខ្ចាយព័ត៌មាននេះ ។

គំនូរឧស្សាហកម្ម ដែលផ្ទុយនឹងសណ្តាប់ធ្នាប់សាធារណៈ ឬសីលធម៌មិនអាចចុះបញ្ជីបានឡើយ ។

Last updated on: May 21, 2024