សហប្រតិបត្តិការណ៍ជាមួយសាធារណរដ្ឋប្រជាមានិតប្រទេសចិន

ការិយាល័យកម្មសិទ្ធិបញ្ញារដ្ឋ (ហៅកាត់ថា “SIPO” នៃសាធារណៈរដ្ឋប្រជាមានិតចិន និងក្រសួងពាណិជ្ជកម្ម/គណៈកម្មាធិការជាតិសម្រាប់សិទ្ធិកម្មសិទ្ធិបញ្ញានៃព្រះរាជាណាចក្រកម្ពុជា (ហៅកាត់ថា “MOC/NCIPR”) យល់ព្រមលើការបង្កើត នៃអនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការនៃកម្មសិទ្ធិបញ្ញា (ហៅកាត់ថា “IP”) នៅថ្ងៃទី 23 ខែមីនា ឆ្នាំ 2011។
គោលបំណងនៃអនុស្សរណៈនេះគឺដើម្បីទទួលស្គាល់ពីសារៈសំខាន់នៃការជំរុញកិច្ចសហប្រតិបត្តិការលើវិស័យ IP ដើម្បីបង្កើនទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្ម វិទ្យាសាស្ត្រ និងបច្ចេកវិទ្យារវាងសាធារណៈរដ្ឋប្រជាមានិតចិន និងព្រះរាជាណាចក្រកម្ពុជា ដែលភាគីទាំងពីរបង្ហាញពីបំណងចង់ពង្រឹងទំនាក់ទំនងមិត្តភាពដែលមានស្រាប់។ និងកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរ។

Last updated on: ខែ​វិច្ឆិកា 14, 2024