26
តុលា
ខែ​តុលា 26, 2024

ឯកឧត្តម កឹម សុខុន រដ្ឋលេខាធិការ ក្រសួងពាណិជ្ជកម្ម និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ចូលរួមជាអធិបតីយភាព ក្នុងមហាសន្និបាតរបស់សមាគមអ្នកដាំក្រូច ថ្លុងកោះទ្រង់ក្រចេះ

(កោះទ្រង់ ខេត្តក្រចេះ)៖ នៅព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តម កឹម សុខុន រដ្ឋលេខាធិការ ក្រសួងពាណិជ្ជកម្ម និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានចូលរួមជាអធិបតីយភាព ក្នុងមហាសន្និបាតសមាគមអ្នកដាំក្រូច ថ្លុងកោះទ្រង់ក្រចេះ ដោយមានការចូលរួម ដោយ៖ ឯកឧត្តម ឃី វិបុលបុត្រា អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តម សួស សេរីសួស្តី អភិបាលរង នៃគណៈអភិបាលខេត្តក្រចេះ លោក ស៊យ សេង តំណាងអង្គការ FAO និងសហការីតំណាងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មន្ទីរទេសចរណ៍ខេត្តក្រចេះ និងអាជ្ញាធរមូលដ្ឋាន លោក លោកស្រី ដែលជាសមាជិកសមាគមអ្នកដាំក្រូចថ្លុងកោះទ្រង់ក្រចេះទាំងអស់ ។ គោលបំណងនៃមហាសន្និបាតនេះគឺ៖ ១.) ពិនិត្យ និងអនុម័តលើលក្ខន្តិកៈសមាគម ២.) បោះឆ្នោតជ្រើសរើសប្រធាន អនុប្រធាន និងសមាជិកគណៈកម្មាធិការប្រតិបត្តិចំនួន១៣រូប សម្រាប់អាណត្តិ២០២៤-២០២៧ និង […]

24
តុលា
ខែ​តុលា 24, 2024

ឯកឧត្តម អ៊ុក ប្រជា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបរបាយការណ៍ការងារនាយកដ្ឋានកម្មសិទ្ធិបញ្ញា នៃអគ្គនាយកដ្ឋានសេវាពាណិជ្ជកម្ម នៃក្រសួងពាណិជ្ជកម្ម

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៤ នៅទីស្ដីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម អ៊ុក ប្រជា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបរបាយការណ៍ការងារនាយកដ្ឋានកម្មសិទ្ធិបញ្ញា នៃអគ្គនាយកដ្ឋានសេវាពាណិជ្ជកម្ម នៃក្រសួងពាណិជ្ជកម្ម។ កិច្ចប្រជុំនេះ បានរៀបចំឡើងក្នុងគោលបំណងដើម្បីពិនិត្យនិងពិភាក្សាលើរបាយការណ៍ការងាររបស់នាយកដ្ឋានកម្មសិទ្ធិបញ្ញា ការដោះស្រាយបញ្ហាប្រឈមនានា និងលើកទិសដៅការងាររបស់នាយកដ្ឋាន។

26
កញ្ញា
ខែ​កញ្ញា 26, 2024

ឯកឧត្តម សួន វិជ្ជា ទីប្រឹក្សាក្រសួងពាណិជ្ជកម្ម និងជាប្រធាននាយកដ្ឋានកម្មសិទ្ធិបញ្ញា បានជួបប្រជុំពិភាក្សាជាមួយ លោក ប្រាក់ សិរីវឌ្ឍន៍ អ្នកអនុវត្តគម្រោងកសាងកេរ្តិ៍ឈ្មោះ “ប្រហុកសៀមរាប” ជាម៉ាកសម្គាល់ភូមិសាស្រ្តទំនិញ ក្រោមជំនួយបច្ចេកទេសរបស់អង្គការ UNIDO ស្តីពីវឌ្ឍនភាពនៃការចុះសិក្សាអំពីខ្សែច្រវាក់ផលិតកម្ម និងការលើកទិសដៅសម្រាប់អនុវត្តបន្ត

នៅរសៀលថ្ងៃពុធ ទី២៥ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម សួន វិជ្ជា ទីប្រឹក្សាក្រសួងពាណិជ្ជកម្ម និងជាប្រធាននាយកដ្ឋានកម្មសិទ្ធិបញ្ញា បានជួបប្រជុំពិភាក្សាជាមួយ លោក ប្រាក់ សិរីវឌ្ឍន៍ អ្នកអនុវត្តគម្រោងកសាងកេរ្តិ៍ឈ្មោះ “ប្រហុកសៀមរាប” ជាម៉ាកសម្គាល់ភូមិសាស្រ្តទំនិញ ក្រោមជំនួយបច្ចេកទេសរបស់អង្គការ UNIDO ស្តីពីវឌ្ឍនភាពនៃការចុះសិក្សាអំពីខ្សែច្រវាក់ផលិតកម្ម និងការលើកទិសដៅសម្រាប់អនុវត្តបន្ត។ ជាលទ្ធផល អង្គប្រជុំ បានយល់ស្របលើរបាយការណ៍នៃការចុះសិក្សាអំពីខ្សែច្រវាក់ផលិតកម្ម “ប្រហុកសៀមរាប” រួមមាន៖ ប្រវត្តិនៃប្រហុកខ្មែរ តំបន់ភូមិសាស្រ្ត និងការធ្វើពាណិជ្ជកម្មត្រីប្រហុកក្នុងតំបន់ទន្លេសាប បច្ចេកទេសកែច្នៃប្រហុក និងសុវត្ថិភាពចំណីអាហារ និងការចុះទៅជួបប្រជុំពិភាក្សាជាមួយនាយកដ្ឋានជលផលនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប មន្ទីរពាណិជ្ជកម្មខេត្តសៀមរាប អ្នកកែច្នៃពាក់កណ្តាលសម្រេច និងសម្រេច អ្នកនេសាទ ពិសេសគឺតំបន់ពាណិជ្ជកម្មត្រី ក្នុងខេត្តបាត់ដំបង ខេត្តសៀមរាប និងខេត្តពោធិ៍សាត់។ ក្នុងនោះ ឯកឧត្តម បានស្នើឱ្យលោក ប្រាក់ សិរីវឌ្ឍន៍ បន្តស្វែងរកបច្ចេកទេសកែច្នៃ និងកាត់បន្ថយជាតិប្រៃក្នុងប្រហុក ដោយជំនួសនូវការយកប្រហុកនោះត្រាំទឹក ដែលអាចបាត់បង់នូវសារធាតុសំខាន់ៗ។ ជាចុងក្រោយ អង្គប្រជុំបានសម្រេចកំណត់យកសប្តាហ៍ទី4 ខែតុលា ឆ្នាំ២០២៤ ដើម្បីរៀបចំសិក្ខាសាលាផ្សព្វផ្សាយ […]

26
កញ្ញា
ខែ​កញ្ញា 26, 2024

ឯកឧត្តម សួន វិជ្ជា ទីប្រឹក្សាក្រសួងពាណិជ្ជកម្ម និងជាប្រធានលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិគ្រប់គ្រងកម្មសិទ្ធិបញ្ញា និងជាប្រធាននាយកដ្ឋានកម្មសិទ្ធិបញ្ញា បានអនុញ្ញាតិឲ្យ ឯកឧត្តម កង តារាវុធ ប្រធានសមាគមកម្មសិទ្ធិបញ្ញាកម្ពុជានិងសហការី ចូលរួមប្រជុំពិភាក្សា

ភ្នំពេញ៖ ថ្ងៃពុធ ៨រោច ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៤ឯកឧត្តម សួន វិជ្ជា ទីប្រឹក្សាក្រសួងពាណិជ្ជកម្ម និងជាប្រធានលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិគ្រប់គ្រងកម្មសិទ្ធិបញ្ញា និងជាប្រធាននាយកដ្ឋានកម្មសិទ្ធិបញ្ញា បានអនុញ្ញាតិឲ្យ ឯកឧត្តម កង តារាវុធ ប្រធានសមាគមកម្មសិទ្ធិបញ្ញាកម្ពុជានិងសហការី ចូលរួមប្រជុំពិភាក្សាស្តីពីគម្រោងរៀបចំសិក្ខាសាលា នាពេលខាងមុខ។ គោលបំណងនៃកិច្ចប្រជុំ ផ្តោតសំខាន់ទៅលើ គម្រោងនៃការរៀបចំសិក្ខាសាលា ដែលនឹងត្រូវរៀបចំដោយ សមាគមកម្មសិទ្ធិបញ្ញាកម្ពុជា នាពេលខាងមុខនេះ។ ឯកឧត្តម កង តារ៉ាវុធ ប្រធានសមាគម បានស្នើសុំឲ្យនាយដ្ឋានកម្មសិទ្ធិបញ្ញា នៃក្រសួងពាណិជ្ជកម្ម ជួយគាំទ្រ និងសហការ ក្នុងការរៀបចំកម្មវិធីនេះប្រព្រឹត្តទៅដោយដំណើរការល្អ។ នាចុងបញ្ចប់ ឯកឧត្តម សួន វិជ្ជា មានសេចក្តីរីករាយ និងគាំទ្រយ៉ាងខ្លាំង ដល់សមាគមក្នុងការរៀបចំកម្មវិធីនេះឡើង ដែលជាផ្នែកមួយក្នុងការជួយជម្រុញវិស័យកម្មសិទ្ធិបញ្ញាឲ្យកាន់តែរីកចម្រើននៅព្រះរាជាណាចក្រកម្ពុជា៕

18
កញ្ញា
ខែ​កញ្ញា 18, 2024

កិច្ចប្រជុំលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិគ្រប់គ្រងកម្មសិទ្ធិបញ្ញា (ល.គ.ក.ប.) ដើម្បីតាមដានវឌ្ឍនភាពការងារ និង ទិសដៅការងារឆ្នាំ២០២៤ របស់ គ.ក.ប.

ថ្ងៃអង្គារ ១៥កើត ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម សួន វិជ្ជា ទីប្រឹក្សាក្រសួងពាណិជ្ជកម្ម ប្រធានលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិគ្រប់គ្រងកម្មសិទ្ធិបញ្ញា និងជាប្រធាននាយកដ្ឋានកម្មសិទ្ធិបញ្ញា បានអញ្ជើញដឹកនាំកិច្ចប្រជុំលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិគ្រប់គ្រងកម្មសិទ្ធិបញ្ញា (ល.គ.ក.ប.) សម្រាប់ឆមាសទី១ ដែលមានការចូលរួមពីសមាជិកល.គ.ក.ប. សរុបចំនួន៤៥រូប ។ នៅក្នុងកិច្ចប្រជុំនេះ សមាជិក ល.គ.ក.ប. បានផ្តល់នូវវឌ្ឍនភាពការងារដែលសម្រេចបាន នៅក្នុងឆមាសទី១ និងទិសដៅការងារដែលត្រូវបន្តអនុវត្តនៅឆមាសទី២ ដូចមានក្នុងទិសដៅការងារឆ្នាំ២០២៤ របស់ គ.ក.ប. ព្រមទាំងពិនិត្យសំណូមពរ និងបញ្ហាប្រឈមផ្សេងៗ របស់សមាជិក ល.គ.ក.ប។

10
កញ្ញា
ខែ​កញ្ញា 10, 2024

ឯកឧត្តម សួន វិជ្ជា ទីប្រឹក្សាក្រសួងពាណិជ្ជកម្ម ប្រធានលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិគ្រប់គ្រងកម្មសិទ្ធិបញ្ញា និងជាប្រធាននាយកដ្ឋានកម្មសិទ្ធិបញ្ញា បានដឹកនាំប្រជុំស្តីពីកិច្ចសហប្រតិបត្តិការកម្មសិទ្ធិបញ្ញា រវាងនាយកដ្ឋានកម្មសិទ្ធិបញ្ញានៃក្រសួងពាណិជ្ជកម្ម និង អង្គភាពកម្មសិទ្ធិបញ្ញាកូរ៉េ (KIPO)

(នាព្រឹក ថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៤)៖ ឯកឧត្តម សួន វិជ្ជា ទីប្រឹក្សា​ក្រសួងពាណិជ្ជកម្ម ប្រធានលេខាធិការដ្ឋាននៃគណៈកម្មាធិការ​ជាតិគ្រប់គ្រងកម្មសិទ្ធិបញ្ញា និងជាប្រធាននាយកដ្ឋានកម្មសិទ្ធិបញ្ញា បានជួបប្រជុំពិភាក្សាការងារជាមួយលោក CHOI IL SEUNG ប្រធាន​ផ្នែក​គោលនយោបាយព័ត៌មានកម្មសិទ្ធិបញ្ញា នៃអង្គភាព​កម្មសិទ្ធិបញ្ញាកូរ៉េ (KIPO) និងសហការី ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ​កម្មសិទ្ធិបញ្ញារវាង​នាយកដ្ឋានកម្មសិទ្ធិបញ្ញានៃក្រសួងពាណិជ្ជកម្ម និង អង្គភាពកម្មសិទ្ធិបញ្ញាកូរ៉េ (KIPO)។ គោលបំណងនៃកិច្ចប្រជុំនេះ គឺផ្តោតសំខាន់លើ៖ ១.) ការប្រើប្រាស់បច្ចេកវិទ្យា បញ្ញាសប្បនិម្មិត (AI) ក្នុងការគ្រប់គ្រងពាណិជ្ជសញ្ញា៖ ស្ថានភាពបច្ចុប្បន្ន និងផែនការអនាគតរបស់KIPO ២.) ការចែករំលែក ផ្លាស់ប្តូរព័ត៌មានពីវិស័យកម្មសិទ្ធិបញ្ញារវាង KIPO និង DIP ៣.)ការណែនាំអំពីសិក្ខាសាលា KIPO-WIPO ក្នុងការប្រើប្រាស់បញ្ញាសប្បនិម្មិត (AI) និង៤.) បន្តពង្រឹងកិច្ចសហប្រតិបត្តិការឱ្យកាន់តែជិតស្និទ្ធិបន្ថែមទៀត។

4
កញ្ញា
ខែ​កញ្ញា 4, 2024

ឯកឧត្តម សួន វិជ្ជា ទីប្រឹក្សាក្រសួងពាណិជ្ជកម្ម ប្រធានលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិគ្រប់គ្រងកម្មសិទ្ធិបញ្ញា (ល.គ.ក.ប.) និងជាប្រធាននាយកដ្ឋានកម្មសិទ្ធិបញ្ញា បានដឹកនាំ និងចូលរួមកិច្ចប្រជុំលើកទី៧៣ នៃក្រុមការងារសហប្រតិបត្តិការកម្មសិទ្ធិបញ្ញាអាស៊ាន នៅទីក្រុង Bandar Seri Begawan, Brunei Darussalam

( Bandar Seri Begawan, Brunei Darussalam)៖ នៅព្រឹកថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម សួន វិជ្ជា ប្រធាននាយកដ្ឋានកម្មសិទ្ធិបញ្ញាប្រធានល.គ.ក.ប. និងជាទីប្រឹក្សាក្រសួងពាណិជ្ជកម្ម បានចូលរួមកិច្ចប្រជុំលើកទី៧៣ នៃក្រុមការងារសហប្រតិបត្តិការកម្មសិទ្ធិបញ្ញាអាស៊ានត្រូវបានធ្វើឡើងចាប់ពីថ្ងៃទី០២ ដល់ថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២៤ នៅទីក្រុង Bandar Seri Begawan, Brunei Darussalam ដឹកនាំដោយលោក XAYSOMPHET NORASINGH អគ្គនាយកកម្មសិទ្ធិបញ្ញាប្រទេសឡាវជាប្រធានអង្គប្រជុំ ដោយមានសមាជិកចូលរួមពីប្រទេសអាស៊ានចំនួន ១០ និងប្រទេសទីមុ័រខាងកើតបានចូលរួមជាសមាជិកសង្កេតការណ៍ លេខាធិការដ្ឋានអាស៊ាន គណៈប្រតិភូកម្ពុជា ដឹកនាំដោយរូបខ្ញុំបាទ និងមានតំណាងពីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ចំនួន ០១រូប និងមានតំណាងពីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈចំនួន ០១រូប។ អង្គប្រជុំបានពិនិត្យលើការងារជាច្រើនក្នុងក្របខណ្ឌពង្រឹងកិច្ចសហប្រតិបត្តិការផែនការសកម្មភាពកម្មសិទ្ធិបញ្ញាអាស៊ានឆ្នាំ២០១៦-២០២៥ ក្នុងនោះបានកំណត់ផែនការសកម្មភាពជាអទិភាព រួមមាន៖ (១) បញ្ចប់ការពិនិត្យឡើងវិញលើកិច្ចព្រមព្រៀងក្របខណ្ឌអាស៊ានស្តីពីកិច្ចសហប្រតិបត្តិការកម្មសិទ្ធិបញ្ញា (AFAIPC) ជាមួយនឹងទិដ្ឋភាពដើម្បីធ្វើឱ្យប្រសើរឡើងនូវកិច្ចព្រមព្រៀង (២) បើកដំណើរការគម្រោងអភិវឌ្ឍន៍គោលនយោបាយជាតិ និងច្បាប់ទាក់ទងនឹងធនធានពិន្ទុ ចំណេះដឹងប្រពៃណី និងវិញ្ញាតិវប្បធម៌ […]

30
សីហា
ខែ​សីហា 30, 2024

ឯកឧត្តម សួន វិជ្ជា ប្រធាននាយកដ្ឋានកម្មសិទ្ធិបញ្ញា ប្រធានលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិគ្រប់គ្រងកម្មសិទ្ធិបញ្ញា (ល.គ.ក.ប.) និងជាទីប្រឹក្សាក្រសួងពាណិជ្ជកម្ម បានចូលរួមកិច្ចប្រជុំថ្នាក់តំបន់លើកទី១៧ វេទិកាការពារពូជថ្មីនៃដំណាំអាស៊ីបូព៌ា នៅសណ្ឋាគារកាំបូឌីយ៉ាណា រាជាធានីភ្នំពេញ។

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តម សួន វិជ្ជា ប្រធាននាយកដ្ឋានកម្មសិទ្ធិបញ្ញា ប្រធានល.គ.ក.ប. និងជាទីប្រឹក្សាក្រសួងពាណិជ្ជកម្ម បានចូលរួមកិច្ចប្រជុំស្ដីកិច្ចប្រជុំថ្នាក់តំបន់លើកទី១៧ វេទិកាការពារពូជថ្មីនៃដំណាំអាស៊ីបូព៌ា ដោយមានការចូលរួមពី៖ ឯកឧត្តម ប្រាក់ ជាតិថូ អគ្គនាយករងនៃអគ្គនាយកដ្ឋានកសិកម្ម ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ – លោកស្រី Yolanda Huerta អគ្គលេខាធិការរងនៃអង្គភាពUPOV របស់អង្គការកម្មសិទ្ធិបញ្ញាពិភពលោក – លោក Akiko Ishimaru អនុប្រធាននាយកដ្ឋានក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទជប៉ុន -លោក ផែ ច័ន្ទត្រាវុឌ្ឍ ប្រធាននាយកដ្ឋានកម្មសិទ្ធិឧស្សាហកម្ម នៃក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ មន្ត្រីជំនាញពីបណ្ដាក្រសួងពាក់ព័ន្ធ និងតំណាងប្រទេសជាសមាជិកអាស៊ានទាំង១០។គោលបំណងនៃកិច្ចប្រជុំនេះគឺ៖ ១.) ចែករំលែកនូវលទ្ធិផល និងបទពិសោធន៍នៃការអនុវត្តការពារពូជថ្មីនៃដំណាំរបស់ប្រទេសថ្នាក់តំបន់ ២.) បង្ហាញនិងទទួលយកផែនការយុទ្ធសាស្ត្រ និងបទពិសោធន៍ថ្មីៗ និង ៣.) ជំរុញការការពារពូជថ្មីនែដំណាំ ដែលឆ្លើយតបទៅនឹងតម្រូវការជាក់ស្ដែងរបស់ប្រទេសជាសមាជិក។ឯកឧត្តម សួន វិជ្ជា […]

4
កក្កដា
ខែ​កក្កដា 4, 2024

កម្មវិធីសម្ពោធគម្រោងស្តីពីការពង្រឹងប្រព័ន្ធម៉ាកសម្គាល់ភូមិសាស្រ្តទំនិញ និងទំនិញសម្គាល់ភូមិសាស្រ្តកម្ពុជាប្រកបដោយចីរភាព និងសិក្ខាសាលាស្តីពី ចំណេះដឹងម៉ាកសម្គាល់ភូមិសាស្រ្តទំនិញ និងការអភិវឌ្ឍយុទ្ធសាស្រ្តនៅកម្ពុជា

ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៤ នាយកដ្ឋានកម្មសិទ្ធិបញ្ញា ក្រសួងពាណិជ្ជកម្ម និងអង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ (FAO) បានរៀបចំពិធីសម្ពោធគម្រោងស្តីពី ការពង្រឹងប្រព័ន្ធម៉ាកសម្គាល់ភូមិសាស្រ្តទំនិញ និងទំនិញសម្គាល់ភូមិសាស្រ្តកម្ពុជាប្រកបដោយចីរភាព និងសិក្ខាសាលាស្តីពី ចំណេះដឹងម៉ាកសម្គាល់ភូមិសាស្រ្តទំនិញ និងការអភិវឌ្ឍយុទ្ធសាស្រ្តនៅកម្ពុជា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ របស់ លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងកម្មសិទ្ធិបញ្ញា ។ នាឱកាស កម្មវិធីសម្ពោធគម្រោង នេះក៏មានការចូលរួមពី តំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធដែលជាសមាជិក និងសមាជិការគណៈកម្មាធិការជាតិគ្រប់គ្រង កម្មសិទ្ធិបញ្ញា មន្ត្រីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្ម តំណាងស្ថានទូតបារាំងប្រចាំប្រទេសកម្ពុជា សមាជិក និងសមាជិកា នៃគណៈកម្មាធិការជាតិគ្រប់គ្រងកម្មសិទ្ធិបញ្ញា ដៃគូអភិវឌ្ឍ អង្គការអន្តរជាតិ សមាគមកសិកម្ម វិស័យឯកជន សរុបអ្នកចូលរួមប្រមាណ ១០០នាក់។ លោកជំទាវរដ្ឋមន្រ្តី បានគូសបញ្ជាក់ថា ម៉ាកសម្គាល់ភូមិសាស្ត្រទំនិញគឺជាឧបករណ៍កម្មសិទ្ធិបញ្ញាមួយដែលដើរតួនាទីយ៉ាងសំខាន់ក្នុងការលើកកម្ពស់សហគ្រិនភាព ការអភិវឌ្ឍសហគមន៍កសិកម្ម បង្កើនចំណូលរបស់សហគមន៍ បង្កើតភាពប្រកួតប្រជែងផ្នែកពាណិជ្ជកម្ម ដែលរួមចំណែកក្នុងការអភិវឌ្ឍសង្គម សេដ្ឋកិច្ច វប្បធម៌ និងទេសចរណ៍។ លោកជំទាវ បន្ថែមថាក្រសួងពាណិជ្ជកម្មបានចាប់ផ្តើមអភិវឌ្ឍន៍ម៉ាកសម្គាល់ ភូមិសាស្ត្រទំនិញតាំងពីឆ្នាំ២០០៧ ដើម្បីរៀបចំប្រព័ន្ធអភិវឌ្ឍន៍ម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដែលផលិតផលទាំងនេះ មានកេរ្តិ៍ឈ្មោះល្បី […]

25
មិថុនា
ខែ​មិថុនា 25, 2024

កម្មវិធីបិទបញ្ចប់ការអនុវត្តគម្រោង “កំណើនប្រកបដោយបរិយាបន្ន៖ ការលើកកម្ពស់សហគ្រិនកម្ពុជាមានពិការភាពតាមរយៈការអប់រំកម្មសិទ្ធិបញ្ញា និងការកសាងកេរ្តិ៍ឈ្មោះម៉ាកសម្រាប់ពាណិជ្ជកម្ម”

(ភ្នំពេញ)៖ នារសៀលថ្ងៃព្រហស្បតិ៍ ទី២០ ខែមិថុនា ឆ្នាំ២០២៤ នៅសណ្ឋាគារកាំប៉ូឌីយ៉ាណា នាយកដ្ឋានកម្មសិទ្ធិបញ្ញានៃក្រសួងពាណិជ្ជកម្ម សហការជាមួយក្រុមការងារគម្រោងពាណិជ្ជកម្មតំបន់សម្រាប់ការអភិវឌ្ឍ (RT4D) បានរៀបចំពិធីបិទគម្រោង “កំណើនប្រកបដោយបរិយាបន្ន៖ ការលើកកម្ពស់សហគ្រិនកម្ពុជាមានពិការភាពតាមរយៈការអប់រំកម្មសិទ្ធិបញ្ញា និងការកសាងកេរ្តិ៍ឈ្មោះម៉ាកសម្រាប់ពាណិជ្ជកម្ម” ក្រោមអធិបតីភាព ឯកឧត្តម អ៊ុក ប្រជា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ។ កម្មវិធីនេះ មានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំក្រសួងពាណិជ្ជកម្ម តំណាងស្ថានទូតអូស្ត្រាលីប្រចាំព្រះរាជាណាចក្រកម្ពុជា នាយកគម្រោងពាណិជ្ជកម្មតំបន់សម្រាប់ការអភិវឌ្ឍ មន្ត្រីនាយកដ្ឋានកម្មសិទ្ធិបញ្ញា និងសហគ្រិនមានពិការភាពសរុបចំនួន ៧០រូប។ ជាបឋម ឯកឧត្តម សួន វិជ្ជា ទីប្រឹក្សាក្រសួងពាណិជកម្ម ប្រធានលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិគ្រប់គ្រងកម្មសិទ្ធិបញ្ញា និងជាប្រធាននាយកដ្ឋានកម្មសិទ្ធិបញ្ញា បានគោរពថ្លែងអំណរគុណ ឯកឧត្តមរដ្ឋលេខាធិការ ដែលបានផ្តល់កិត្តិយសនិងចំណាយពេលវេលាដ៏មានតម្លៃអញ្ជើញចូលរួមជាអធិបតីក្នុងកម្មវិធីបិទ “ការអនុវត្តគម្រោងពាណិជ្ជកម្មតំបន់សម្រាប់ការអភិវឌ្ឍ(RT4D)ដោយផ្តោតលើកំណើនប្រកប ដោយបរិយាបន្ន៖ ការលើកកម្ពស់សហគ្រិនកម្ពុជាមានពិការភាពតាមរយៈការអប់រំកម្មសិទ្ធិបញ្ញានិងការកសាងកេរ្តិ៍ឈ្មោះម៉ាកសម្រាប់ពាណិជ្ជកម្ម” និង លោក Kieran Donelly តំណាងស្ថានទូតអូស្រា្តលីប្រចាំកម្ពុជា លោក អាឌ្រៀន ហ្គីលប៊ឺត តំណាងគម្រោងពាណិជ្ជកម្មតំបន់សម្រាប់ការអភិវឌ្ឍ (RT4D) ក៏ដូចជាសហគ្រិនទាំងអស់ដែលបានចំណាយពេលវេលាចូលរួមក្នុងកម្មវិធីនារសៀលនេះផងដែរ។ បន្ទាប់មកឯកឧត្តម […]