ភាសាខ្មែរ English
  • អំពីយើង
    • នាយកដ្ឋានកម្មសិទ្ធិបញ្ញា

    • នាយកដ្ឋានកម្មសិទ្ធិឧស្សាហកម្ម

    • នាយកដ្ឋានសិទ្ធិអ្នកនិពន្ធ និង​ សិទ្ធិប្រហាក់ប្រហែល

    • សហប្រតិបត្តិការណ៍ និង ជំនួយបច្ចេកទេស

  • ការចុះបញ្ជីម៉ាកអន្តរជាតិ
    • ការចុះបញ្ជីម៉ាកជាលក្ខណៈអន្តរជាតិ
  • សេចក្តីផ្តើមពីកម្មសិទ្ធិបញ្ញា
    • តើអ្វីជាកម្មសិទ្ធិបញ្ញា?

      កម្មសិទ្ធិបញ្ញា (IP) សំដៅទៅលើការបង្កើតដោយគំនិតបញ្ញា ដូចជា តក្កកម្ម ស្នាដៃអក្សរសាស្ត្រនិងសិល្បៈ និមិត្តសញ្ញា រូបភាព និងគំនូរ​ដែលត្រូវប្រើប្រាស់នៅក្នុងពាណិជ្ជកម្ម។

    • តើកម្មសិទ្ធិបញ្ញាផ្តល់ផលប្រយោជន៍អ្វីខ្លះ?

      កំណើនសេដ្ឋកិច្ចដែលរួមចំណែកដោយចំណេះដឹង កម្មសិទ្ធិបញ្ញា គឺជាការពិចារណាដ៏សំខាន់ក្នុងការសម្រេចចិត្តផ្នែកពាណិជ្ជកម្ម។

    • តើអ្វីជាកម្មសិទ្ធិបញ្ញាសំរាប់ពាណិជ្ជកម្ម?

      To many, intellectual property (IP) is a rather obscure legal concept that can only be properly understood and applied by those who are specially trained

    • តើអ្វីជាម៉ាក?

      ម៉ាក​ គឺជាសញ្ញាដែលមើលឃើញ ហើយអាចសំគាល់លក្ខណះខុសគ្នានៃទំនិញ ឬសេវានៃសហគ្រាសនីមួយៗ។ ម៉ាកដែលប្រើប្រាស់សំរាប់ទំនិញហៅថាពាណិជ្ជសញ្ញា ហើយម៉ាកដែលប្រើប្រាស់សំរាប់ សេវាហៅថា សេវាសញ្ញា។

    • តើអ្វីជាពាណិជ្ជនាម?

      ពាណិជ្ជនាម គឺជាឈ្មោះ ឬសញ្ញាសំគាល់ ឬជាឈ្មោះ និង​សញ្ញាសំគាល់ សំរាប់បញ្ជាក់ និងសំគាល់លក្ខណះខុសគ្នានៃសហគ្រាសនីមួយៗ។

    • តើអ្វីជាប្រកាសនីយបត្រតក្កកម្ម?

      ប្រកាសនីយបត្រតក្កកម្ម​ គឺជាវិញ្ញាបនបត្រដែលបាន ផ្តល់ដើម្បីការពារតក្កកម្ម។ តក្កកម្ម គឺជាគំនិតរបស់​តក្កករដែល​អាចយកទៅអនុវត្ត បាននៅក្នុងដំណោះស្រាយបញ្ហាជាក់លាក់ណាមួយ​ក្នុងវិស័យបច្ចេកវិទ្យា។ តក្កកម្មអាចជាការរកឃើញផលិតផល ឬដំណើរការផលិតកម្ម ឬអាចជាការរកឃើញអ្វីមួយ ដែលទាក់ទងទៅនឹងផលិតផល ឬដំណើរការផលិតកម្ម។

    • តើអ្វីជាគំនូរឧស្សាហកម្ម?

      គំរូឧស្សាហកម្ម គឺជាការផ្គុំនៃបន្ទាត់​ ឬពណ៌ ឬទម្រង់បីខ្នាត ឬសម្ភាៈណាមួយ ទោះបីជាមានឬពុំមានការផ្គុំរួមជា​មួយបន្ទាត់ ឬពណ៌ក៏ដោយ អោយតែការផ្គុំទំរង់ ឬសម្ភារៈទាំងនោះរំលេចឡើងជារូបរាងពិសេស​របស់ ផលិតផលឧស្សាហកម្ម ឬសិប្បកម្មនិងដែលអាចធ្វើជាគំរូផលិតផល ឧស្សាហកម្ម ឬសិប្បកម្ម និង​អាចសម្គាល់បានដោយចក្ខុ។

    • តើអ្វីជាវិញ្ញាបនបត្រម៉ូដែលមានអត្ថប្រយោជន៍?

      ម៉ូដែលមានអត្ថប្រយោជន៍ គឺជាតក្កកម្មណាមួយ​ដែលថ្មី និងអាចយកទៅអនុវត្តបានក្នុង​វិស័យឧស្សាហកម្ម និងដែលអាចជាផលិតផល ឬដំណើរការផលិតកម្ម​ ឬដែលអាចទាក់ទងទៅនឹងផលិតផល ឬដំណើរការផលិតកម្ម។

    • តើអ្វីជាកិច្ចការពារពូជថ្មីនៃដំណាំ?

      ពូជសំដៅដល់រាល់ប្រភេទពូជដំណាំ ឬ ក្រុមផ្សេងៗ នៃប្រភេទពូជដំណាំណាមួយ ដែលមាន លក្ខណៈដូចគ្នា និងធ្វើឱ្យឃើញថាប្លែកពីរុក្ខជាតិដទៃទៀត ក្នុងប្រភេទពូជដំណាំតែមួយក្នុង លក្ខណៈមួយឬច្រើន ហើយដែលលក្ខណៈទាំងនេះនៅតែអាចរក្សាបាន ដើម្បីយកទៅប្រើប្រាស់ ធ្វើជាពូជដំណាំបាន ឬ ការបង្កាត់ដោយសរីរាង្គដទៃទៀត ។

    • តើអ្វីជាសិទ្ធិអ្នកនិពន្ធ និង សិទ្ធិប្រហាក់ប្រហែល?

      សិទ្ធិអ្នកនិពន្ធនិងសិទ្ធិប្រហាក់ប្រហែល គឺជាសិទ្ធិដែលផ្តល់ឱ្យ ដើម្បីការពារអ្នកនិពន្ធ អ្នកសម្តែង ផលិតករហ្វូណូក្រាម និងអង្គភាពទូរផ្សាយ និង ដើម្បីចូលរួមវិភាគទានក្នុងការ អភិវឌ្ឍន៍សេដ្ឋកិច្ច ក៏ដូចជាវប្បធម៌ជាតិ។

    • តើអ្វីជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ?

      ម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ សំដៅដល់ឈ្មោះ សញ្ញាសម្គាល់ និង/ឬ រូបភាពផ្សេងៗទៀតដែលមាន លក្ខណៈញែកដាច់ ដែលជាឈ្មោះឬតំណាងឱ្យប្រភពដើមនៃតំបន់​ភូមិសាស្រ្ត​មួយ ហើយឈ្មោះ សញ្ញាសម្គាល់ និង/ឬ រូបភាពនោះ សម្រាប់កំណត់អត្តសញ្ញាណទំនិញមានប្រភព ក្នុងភូមិសាស្ត្រនោះ ដែលបានផ្តល់ជាមូលដ្ឋានគ្រឹះដល់គុណភាព កិត្តិសព្ទ ​ឬ ចរិតលក្ខណៈ ផ្សេងទៀតនៃទំនិញដែលកើតចេញពីតំបន់ភូមិសាស្រ្តនោះ។

    • តើអ្វីជាការសម្ងាត់ពាណិជ្ជកម្ម?

      Broadly speaking, any confidential business information which provides an enterprise a competitive edge may be considered a trade secret.

    • តើអ្វីជាព័ត៌មានសម្ងាត់?

      Undisclosed information refers to information which is secret and has commercial value because it is secret. Undisclosed information, or ‘trade secrets’, is protected in the TRIPs Agreement under the framework or discipline of unfair competition

    • តើអ្វីជាគំនូរបង្ហាញនៃសៀគ្វីបង្រួម?

      A layout-design of an integrated circuit refers essentially to the three-dimensional character of the elements and interconnections of an integrated circuit.

    • តើអ្វីជាចំណេះដឹងប្រពៃណី​និងធនធានសេនេទិច?

      Traditional Knowledge: Traditional knowledge (TK) is knowledge, know-how, skills and practices that are developed, sustained and passed on from generation to generation within a community, often forming part of its cultural or spiritual identity.

    • តើអ្វីជាអំពើនៃការប្រកួតប្រជែងមិនស្មោះត្រង់?

      អំពើនៃការប្រកួតប្រជែងណា ដែលផ្ទុយពីគោល​ការណ៍​នៃការអនុវត្តន៍ទៀងទាត់នៅក្នុងវិស័យ​ឧស្សាហកម្ម ពាណិជ្ជកម្ម សេវាកម្ម ត្រូវចាត់ទុកថា ជាការប្រកួតប្រជែងមិនស្មោះត្រង់។

    • តើអ្វីជាអាជ្ញាប័ណ្ណបញ្ជាសម្រាប់ សុខភាពសាធារណៈ?

      A compulsory license is an authorization which is granted by the government without the permission of the patent holder

    • កម្មសិទ្ធិបញ្ញាជាឧបករណ៍ទីផ្សារ

      For most small and medium-sized enterprises (SMEs), marketing products or services is a major challenge

  • ការគ្រប់គ្រងកម្មសិទ្ធិបញ្ញា
    • ម៉ាក

    • ប្រកាសនីយបត្រតក្កកម្ម

    • ម៉ាកសម្គាល់ភូមិសាស្រ្តទំនិញ

    • វិញ្ញាបនបត្រម៉ូដែលមានអត្ថប្រយោជន៍

    • គំនូរឧស្សាហកម្ម

    • សិទ្ធិអ្នកនិពន្ធ

    • ម៉ាកសមូហភាព

    • កន្លែងផ្តល់ប្រឹក្សាសំរាប់សហគ្រាសធុនតូច និងមធ្យម

    • មជ្ឈមណ្ឌលព័ត៌មានកម្មសិទ្ធិបញ្ញា

      មជ្ឈមណ្ឌលព័ត៌មានកម្មសិទ្ធិបញ្ញា

  • វិវាទកម្មសិទ្ធិបញ្ញា
    • អង្គភាពអនុវត្តសិទ្ធិ

    • ម៉ាក

  • ច្បាប់ និង បទប្បញ្ញត្តិ
    • សន្ធិសញ្ញាកម្មសិទ្ធិបញ្ញាអន្តរជាតិ

    • ច្បាប់

    • ព្រះរាជក្រឹត្យ

    • អនុក្រឹត្យ

    • ប្រកាស

    • សារាចរ

    • សេចក្តីសម្រេច

    • សេចក្តីណែនាំ និងសេចក្តីជូនដំណឹង

    • អនុសារណៈ

  • ប្រភពឯកសារ
    • ប្រព័ន្ធទីក្រុងហេច និងពិធីសារទីក្រុងម៉ាឌ្រីដ

    • នីតិវិធីត្រួតពិនិត្យម៉ាកលម្អិត

    • ព្រឹត្តិប័ត្រផ្លូវការ

    • មជ្ឍមណ្ឌលគាំទ្របច្ចេកវិទ្យា និងនវានុវត្តន៏

      មជ្ឍមណ្ឌលគាំទ្របច្ចេកវិទ្យា និងនវានុវត្តន៏

    • បញ្ជីភ្នាក់ងារតំណាងស្របច្បាប់

    • របាយការណ៍ របស់នាយកដ្ឋានកម្មសិទ្ធិបញ្ញា

    • របាយការណ៍ប្រចាំឆ្នាំ របស់នាយកដ្ឋានកម្មសិទ្ធិបញ្ញា

    • បញ្ជីកត់ត្រាទទួលស្គាល់សិទ្ធិនាំចូល និងចែកចាយផ្តាច់មុខ

      បញ្ជីកត់ត្រាទទួលស្គាល់សិទ្ធិនាំចូល និងចែកចាយផ្តាច់មុខ

    • ម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ

    • កម្មសិទ្ធិបញ្ញា ប៉ូរ៉ូរ៉ូ

    • ទំព័រភ្ជាប់ដែលមានប្រយោជន៍

    • ឯកសារពាក់ព័ន្ធនឹងសិក្ខាសាលា

    • ករណីសិក្សា

      IP ដែលយុទ្ធសាស្រ្តរបស់សហគ្រិនមួយឆ្ពោះទៅកាន់ភាពជោគជ័យ

    • ការសិក្សាកម្មសិទ្ធិបញ្ញាពីចម្ងាយ

    • ស្ថិតិកម្មសិទ្ធិបញ្ញា

  • អានទាំងអស់
    DIP
    • អំពីយើង
      • នាយកដ្ឋានកម្មសិទ្ធិបញ្ញា
      • នាយកដ្ឋានកម្មសិទ្ធិឧស្សាហកម្ម
      • នាយកដ្ឋានសិទ្ធិអ្នកនិពន្ធ និង​ សិទ្ធិប្រហាក់ប្រហែល
      • សហប្រតិបត្តិការណ៍ និង ជំនួយបច្ចេកទេស
    • ការចុះបញ្ជីម៉ាកអន្តរជាតិ
    • សេចក្តីផ្តើមពីកម្មសិទ្ធិបញ្ញា
      • តើអ្វីជាកម្មសិទ្ធិបញ្ញា?
      • តើកម្មសិទ្ធិបញ្ញាផ្តល់ផលប្រយោជន៍អ្វីខ្លះ?
      • តើអ្វីជាកម្មសិទ្ធិបញ្ញាសំរាប់ពាណិជ្ជកម្ម?
      • តើអ្វីជាម៉ាក?
      • តើអ្វីជាពាណិជ្ជនាម?
      • តើអ្វីជាប្រកាសនីយបត្រតក្កកម្ម?
      • តើអ្វីជាគំនូរឧស្សាហកម្ម?
      • តើអ្វីជាវិញ្ញាបនបត្រម៉ូដែលមានអត្ថប្រយោជន៍?
      • តើអ្វីជាកិច្ចការពារពូជថ្មីនៃដំណាំ?
      • តើអ្វីជាសិទ្ធិអ្នកនិពន្ធ និង សិទ្ធិប្រហាក់ប្រហែល?
      • តើអ្វីជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ?
      • តើអ្វីជាការសម្ងាត់ពាណិជ្ជកម្ម?
      • តើអ្វីជាព័ត៌មានសម្ងាត់?
      • តើអ្វីជាគំនូរបង្ហាញនៃសៀគ្វីបង្រួម?
      • តើអ្វីជាចំណេះដឹងប្រពៃណី​និងធនធានសេនេទិច?
      • តើអ្វីជាអំពើនៃការប្រកួតប្រជែងមិនស្មោះត្រង់?
      • តើអ្វីជាអាជ្ញាប័ណ្ណបញ្ជាសម្រាប់ សុខភាពសាធារណៈ?
      • កម្មសិទ្ធិបញ្ញាជាឧបករណ៍ទីផ្សារ
    • ការគ្រប់គ្រងកម្មសិទ្ធិបញ្ញា
      • ម៉ាក
      • ប្រកាសនីយបត្រតក្កកម្ម
      • ម៉ាកសម្គាល់ភូមិសាស្រ្តទំនិញ
      • វិញ្ញាបនបត្រម៉ូដែលមានអត្ថប្រយោជន៍
      • គំនូរឧស្សាហកម្ម
      • សិទ្ធិអ្នកនិពន្ធ
      • ម៉ាកសមូហភាព
      • កន្លែងផ្តល់ប្រឹក្សាសំរាប់សហគ្រាសធុនតូច និងមធ្យម
      • មជ្ឈមណ្ឌលព័ត៌មានកម្មសិទ្ធិបញ្ញា
    • វិវាទកម្មសិទ្ធិបញ្ញា
      • អង្គភាពអនុវត្តសិទ្ធិ
      • ម៉ាក
    • ច្បាប់ និង បទប្បញ្ញត្តិ
      • សន្ធិសញ្ញាកម្មសិទ្ធិបញ្ញាអន្តរជាតិ
      • ច្បាប់
      • ព្រះរាជក្រឹត្យ
      • អនុក្រឹត្យ
      • ប្រកាស
      • សារាចរ
      • សេចក្តីសម្រេច
      • សេចក្តីណែនាំ និងសេចក្តីជូនដំណឹង
      • អនុសារណៈ
    • ប្រភពឯកសារ
      • ប្រព័ន្ធទីក្រុងហេច និងពិធីសារទីក្រុងម៉ាឌ្រីដ
      • នីតិវិធីត្រួតពិនិត្យម៉ាកលម្អិត
      • ព្រឹត្តិប័ត្រផ្លូវការ
      • មជ្ឍមណ្ឌលគាំទ្របច្ចេកវិទ្យា និងនវានុវត្តន៏
      • បញ្ជីភ្នាក់ងារតំណាងស្របច្បាប់
      • របាយការណ៍ របស់នាយកដ្ឋានកម្មសិទ្ធិបញ្ញា
      • របាយការណ៍ប្រចាំឆ្នាំ របស់នាយកដ្ឋានកម្មសិទ្ធិបញ្ញា
      • បញ្ជីកត់ត្រាទទួលស្គាល់សិទ្ធិនាំចូល និងចែកចាយផ្តាច់មុខ
      • ម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ
      • កម្មសិទ្ធិបញ្ញា ប៉ូរ៉ូរ៉ូ
      • ទំព័រភ្ជាប់ដែលមានប្រយោជន៍
      • ឯកសារពាក់ព័ន្ធនឹងសិក្ខាសាលា
      • ករណីសិក្សា
      • ការសិក្សាកម្មសិទ្ធិបញ្ញាពីចម្ងាយ
      • ស្ថិតិកម្មសិទ្ធិបញ្ញា
    We can help you...
    eFiling Trade mark Search
    Forms Trade mark Search
    • ចុះឈ្មោះ
    • ចូល
    • ផែនទីគេហទំព័រ
    • នាយកដ្ឋានកម្មសិទ្ធិបញ្ញា
      • អារម្ភកថារបស់ប្រធាននាយកដ្ឋាន
      • ប្រវត្តិនៃនាយកដ្ឋានកម្មសិទ្ធិបញ្ញា
        • សាវតា
        • ស្ថាបនិក
      • រចនាសម្ព័ន្ធនាយកដ្ឋាន
    • នាយកដ្ឋានកម្មសិទ្ធិឧស្សាហកម្ម
      • សហប្រតិបត្តិការនៃការពិនិត្យប្រកាសនីយបត្រតក្កកម្មអាស៊ាន
      • រចនាសម្ព័ន្ធនាយកដ្ឋាន
    • នាយកដ្ឋានសិទ្ធិអ្នកនិពន្ធ និង​ សិទ្ធិប្រហាក់ប្រហែល
      • រចនាសម្ព័ន្ធនាយកដ្ឋាន
    • សហប្រតិបត្តិការណ៍ និង ជំនួយបច្ចេកទេស
      • សហប្រតិបត្តិការណ៍ជាមួយ WIPO
      • សហប្រតិបត្តិការណ៍ជាមួយសាធារណរដ្ឋប្រជាមានិតប្រទេសចិន
      • សហប្រតិបត្តិការណ៍ជាមួយសហរដ្ឋអាមេរិក
      • សហប្រតិបត្តិការណ៍ជាមួយព្រះរាជាណាចក្រប្រទេសថៃឡង់ដ៍
      • គំរោងកម្មវិធីគាំទ្រការអភិវឌ្ឍន៍វិស័យ​ពាណិជ្ជកម្ម (គំរោងបង្រៀន​និងបណ្តុះ​បណ្តាលកម្មសិទ្ធិបញ្ញា)
    Total visitor
    Today 0000000575
    Yesterday 0000002542
    This Month 0000017597
    Total 0005414607
    Sub banner

    ប្រវត្តិនៃនាយកដ្ឋានកម្មសិទ្ធិបញ្ញា

    ប្រវត្តិប្រព័ន្ធកម្មសិទិ្ធបញ្ញានៅក្នុងប្រទេសកម្ពុជា

    ១- ប្រវត្តិសងេ្ខប

                 នៅក្នុងព្រះរាជាណាចក្រកម្ពុជា កម្មសិទ្ធិបញ្ញាបានចាប់កំណើតមានតាំងពីក្នុងទស្សវត្សទី៦០ និង ៧០ មកម្ល៉េះ ហើយម៉ាកមួយចំនួនក៏បាន​ទទួល​កិច្ចការពារ​នៅក្នុងកំឡុងពេលនោះដែរ ដូចជា ម៉ាក PERTUSSIN ស្ថិតនៅក្នុងជំពូកទី៥ ដែលមានលេខដាក់ពាក្យ ១៩៧៣ នៅក្នុងឆ្នាំ១៩៦៦ ហើយ ម៉ាក RIBENA ស្ថិតក្នុងជំពូកទី៥ និង៣២ ដែលមានលេខដាក់ពាក្យ១០៣១៨ នៅក្នុងឆ្នាំ១៩៧៣។ ជាអកុសល ក្រោយមក ប្រទេសកម្ពុជាបានជួបនូវវិបត្តិសង្រ្គាមក្នុងស្រុកដ៏ធ្ងន់ធ្ងរ ដែលធ្វើអោយវិស័យកម្មសិទ្ធិបញ្ញាត្រូវបានបោះបង់ចោលអស់រយៈពេលជិត២ទសវត្ស។ ដោយមានកិច្ចព្រមព្រៀង​ទីក្រុងប៉ារីស​ នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១ ប្រទេសកម្ពុជាបានចាប់ផ្តើមស្តារហេដ្ឋារចនាសម្ព័ន្ធសេដ្ឋកិច្ចជាតិឡើងវិញ ដែលនាំអោយវិស័យកម្មសិទ្ធិបញ្ញា ត្រូវបានដំណើរការឡើងវិញ។ ជាលទ្ធផល នៅឆ្នាំ១៩៩១ ការិយាល័យពាណិជ្ជសញ្ញា ត្រូវបានបង្កើតឡើងនៅក្រោមការគ្រប់គ្រងរបស់ក្រសួងពាណិជ្ជកម្ម ដែលមានភារកិច្ចទទួលចុះបញ្ជី និងការពារពាណិជ្ជសញ្ញា និងទទួលបាន​ការ​គាំទ្រ និង​ជួយជ្រោមជ្រែងបណ្តុះបណ្តាលផ្នែកបច្ចេកទេសពីប្រទេសនានា ជាពិសេស អង្គការកម្មសិទ្ធិបញ្ញាពិភពលោក (World Intellectual Property Organization-WIPO) ដែលមាន មូលដ្ឋាននៅក្នុងទីក្រុងហ្សឺណែវ នៃប្រទេសស្វីស។

    ២- នាយកដ្ឋានកម្មសិទិ្ធបញ្ញា

                 នៅថៃ្ងទី ២២ ខែកញ្ញា ឆ្នាំ១៩៩៧ នាយកដ្ឋានកម្មសិទិ្ធបញ្ញានៃក្រសួងពាណិជ្ជកម្ម ត្រូវបានបង្កើតឡើង តាមអនុក្រឹត្យនៃរាជរដ្ឋាភិបាលកម្ពុជាលេខ ៥៤។ នៅមុនការបង្កើតនាយកដ្ឋាននេះ នាយកដ្ឋានពាណិជ្ជកម្មក្រៅប្រទេស ទទួលតួនាទីចុះបញ្ជី និងការពារម៉ាក ។ នាយកដ្ឋានកម្មសិទិ្ធបញ្ញា មានភារកិច្ច និង​ទទួល​ខុសត្រូវ​លើ ‌៖

    • (១) ការសិក្សា វិភាគ និងផ្តល់អនុសាសន៍អំពីគោលនេយាបាយកម្មសិទិ្ធបញ្ញាជូនដល់រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មនិងរដ្ឋាភិបាលកម្ពុជា។
    • (២) សម្របសម្រួល និងរៀបចំច្បាប់ ព្រមទាំងបទបញ្ញតិ្តកម្មសិទិ្ធបញ្ញា ។
    • (៣) សម្របសម្រួលកិច្ចសហប្រតិបត្តិការ និងជំនួយក្នុងវិស័យកម្មសិទិ្ធបញ្ញាជាមួយសហគមន៍អន្តរជាតិ ។
    • (៤) ត្រួតពិនិត្យមើលវិស័យទាំងបីនៃកម្មសិទិ្ធបញ្ញាក្នុងប្រទេសកម្ពុជា ធើ្វជាចំនុចប្រសព្វនៃកម្មសិទិ្ធបញ្ញា និងសម្របសម្រួលបញ្ហាកម្មសិទិ្ធបញ្ញាទាំងអស់ ជាមួយក្រសួងពាក់ព័ន្ធ ។
    • (៥) ជំរុញផ្សព្វផ្សាយតាមមធ្យោបាយនានាដើម្បីការពារកម្មសិទិ្ធបញ្ញាអោយបានត្រឹមត្រូវ និងមានប្រសិទិ្ធភាព ។
    • (៦) អនុវត្តរាល់កាតព្វកិច្ចទាំងអស់ ដែលមានចែងក្នុងកិច្ចព្រមព្រៀង និងអនុសញ្ញានានា ។
    •  

                 ចាប់តាំងពីឆ្នាំ១៩៩៤ ដល់ ឆ្នាំ១៩៩៨ នាយកដ្ឋានកម្មសិទ្ធិបញ្ញាបានទទួលចុះបញ្ជីម៉ាកចំនួន៧០៥៥ ដែលនៅក្នុងនោះម៉ាកក្នុងស្រុកមានចំនួន ១៩៨ និង ម៉ាកបរទេស​មានចំនួន ៦៨៥៥។

    ម៉ាកដែលបានចុះបញ្ជីពីឆ្នាំ១៩៩៤ ដល់ ១៩៩៨៖

     

                 ទោះបីវិស័យកម្មសិទិ្ធបញ្ញាជាបញ្ហាថ្មីស្រឡាងចំពោះព្រះរាជាណាចក្រកម្ពុជាយើងក៏ដោយ ប៉ុន្តែដោយបានទទួលការជួយឧបត្ថម្ភផ្នែក​បច្ចេកទេស​ពី​អង្គការ​​កម្មសិទិ្ធ​បញ្ញា​ពិភពលោក ក្នុងការបណ្តុះបណ្តាលធនធានមនុស្សទាំងនៅក្រៅប្រទេស និងក្នុងប្រទេស តាមរូបភាពហ្វឹកហ្វឺនរយៈពេលខ្លី និងសិក្ខាសាលាជាតិ ឬវេទិការ​អន្តរជាតិ​សី្តអំពីកម្មសិទិ្ធបញ្ញា និងការផ្តល់ជាបរិក្ខាបច្ចេកទេស នាយកដ្ឋានកម្មសិទិ្ធបញ្ញាអនុវត្តបាននូវតួនាទី​របស់ខ្លួន ក្នុងការទទួលចុះបញ្ជី និង កិច្ចការពារ​ពាណិជ្ជ​សញ្ញា-​សេវាសញ្ញា​ក្នុងស្រុក និងបរទេស ។ ក្រោមការគ្រប់គ្រង និងដឹកនាំដោយ លោក លី ផាណ្ណា ចាប់ពីឆ្នាំ១៩៩៧ ដល់២០០៤ ដែលក្រោយមក លោកកាន់​តំណែង​ជា​អគ្គនាយក​ក្រសួងពាណិជ្ជកម្ម និងជាតំណាង រដ្ឋមន្ត្រីពាណិជ្ជកម្មប្រចាំតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ នាយកដ្ឋានបានទទួលសមិទិ្ធផលល្អ គួរអោយកត់សម្គាល់ ដោយបានធ្វើអោយសាធារណៈជនស្គាល់ទាំងក្នុងស្រុក និងក្រៅស្រុក តាមរយៈការចុះបញ្ជី និងការការពារកម្មសិទិ្ធបញ្ញា និងតាមរយៈការយល់ដឹង​ជា​សាធារណៈ​ សកម្មភាពចុះអនុវត្តច្បាប់ ព្រមទាំងសហការជាមួយស្ថាប័នជាតិ និងអន្តរជាតិ ។ នាពេលនោះ នាយកដ្ឋានមានបុគ្គលិកសរុបប្រមាណ៤០រូប និងមាន​ការិយាល័យ​ចំណុះចំនួន២ គឺការិយាល័យចុះបញ្ជីម៉ាក និងការិយាល័យផ្សព្វផ្សាយ និងពត៌មាន ។ ទោះបីជាយ៉ាងណាក៏ដោយ បើប្រៀបធៀបនឹងសម័យបច្ចុប្បន្ន នៅក្នុងកំឡុង​ពេល​នោះ ការងារកម្មសិទិ្ធបញ្ញានៅមានទំហំតូច ដែលបានទទួលពាក្យស្នើសុំចុះបញ្ជីម៉ាកចំនួនពី១៥០០ ទៅ ២០០០ ម៉ាក(ភាគច្រើនលើសលុប គឺជាម៉ាក​របស់បរទេស) និងម៉ាកអាចចុះបញ្ជីបានចំនួនប្រហែល១៥០០ម៉ាក ក្នុង១ឆ្នាំៗ ។ ជាងនេះទៅទៀត ទាំងឧបករណ៍ប្រើប្រាស់នៅក្នុងការិយាល័យ និងចំណេះដឹង​របស់​បុគ្គលិក​នៅមានកំរិតនៅឡើយ ដោយប្រើម៉ាស៊ីនអង្គុលីលេខដើម្បីវាយអត្ថបទ ឬឯកសាផេ្សងៗ ។

    ៣- គណៈកម្មាធិការគ្រប់គ្រងផ្នែកទាំងបីនៃកម្មសិទិ្ធបញ្ញា

                អស់រយៈពេលជិត២ឆ្នាំក្រោយមក ដោយយោងតាមសំណើរបស់ក្រសួងពាណិជ្ជកម្ម និង ក្នុងគោលបំណងអោយមាននយោបាយកម្មសិទិ្ធបញ្ញារបស់ជាតិតែមួយ រាជរដ្ឋាភិបាលកម្ពុជាបានចេញសេចកី្តសម្រេចមួយលេខ១៦ ចុះថៃ្ងទី២២ ខែកុម្ភៈ ឆ្នាំ១៩៩៩ បង្កើត “គណៈកម្មាធិការគ្រប់គ្រងផ្នែកទាំងបីនៃកម្មសិទិ្ធបញ្ញា” ដោយមានរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មជាប្រធាន និងនាយកដ្ឋានកម្មសិទិ្ធបញ្ញាត្រូវបានជ្រើសតាំងជាលេខាធិការដ្ឋាននៃគណៈកម្មាធិការ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម រ៉ែ និងថាមពល ជាអនុប្រធាន ចំណែករដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ព្រមទាំងក្រសួងពត៌មាន ជាសមាជិក ។ ភារកិច្ចរបស់គណៈកម្មាធិការនេះគឺ ៖

    • (១) ពន្លឿនសេចកី្តព្រៀងច្បាប់ និងបទបញ្ញតិ្តទាំងអស់ ដែលពាក់ព័ន្ធនឹងវិស័យកម្មសិទិ្ធបញ្ញា ដើម្បីបំពេញកាត្វកិច្ចរបស់ប្រទេសកម្ពុជា ក្នុងការចូល​ជា​សមាជិករបស់អង្គការពាណិជ្ជកម្មពិភពលោក ។
    • (២) សម្របសម្រួលបញ្ហាកម្មសិទិ្ធបញ្ញាទាំងអស់ រវាងក្រសួងពាក់ព័ន្ធខាងលើ ។

                   ដោយផ្អែកលើភារកិច្ចខាងលើ គណៈកម្មាធិការ និងលេខាធិការដ្ឋានបានកោះប្រជុំជាច្រើនលើក ដើម្បីរកវិធីពន្លឿនសេចកី្តព្រាងច្បាប់កម្មសិទិ្ធបញ្ញា និងបែងចែក​ការ​ទទួលខុសត្រូវរវាងក្រសួងពាក់ព័ន្ធនានា ។

                  ក្រោយពីរយៈពេល៧ឆ្នាំជាប្រធាននាយកដ្ឋានកម្មសិទិ្ធបញ្ញា លោក លី ផាណ្ណា ត្រូវបានតម្លើងតំណែងជាអគ្គនាយករងបចេ្ចកទេសនៃក្រសួងពាណិជ្ជកម្ម ហើយ​បន្ទាប់​មកនៅដើមឆ្នាំ២០០៨ លោកត្រូវបានតម្លើងឋានៈជាអគ្គនាយក និងជាតំណាងរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មប្រចាំតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ។ ចំណែក លោក វ៉ា រុតសាន ដែលជាអនុប្រធាននាយកដ្ឋានកម្មសិទ្ធបញ្ញាក្នុងសម័យនោះ ក៏បានឡើងកាន់តំណែង​ជាប្រធាន​នាយកដ្ឋាន​កម្មសិទិ្ធបញ្ញា​ជំនួសវិញ​រហូត​មកដល់​បច្ចុប្បន្ន ហើយលោកក៏​មាន​តំណែងជាទីប្រឹក្សាក្រសួងពាណិជ្ជកម្ម និងជាប្រធានលេខាធិការដ្ឋាន​នៃ​គណៈកម្មាធិការ​ជាតិ​គ្រប់​គ្រងកម្មសិទិ្ធបញ្ញាផងដែរ ។ ដោយការខិតខំប្រឹងប្រែង និង​បញ្ញា​ឈ្លាសវៃ​របស់ ឯកឧត្តម វ៉ា រុតសាន នាយកដ្ឋានកម្មសិទិ្ធបញ្ញាបាន​រីកចម្រើនទៅមុខយ៉ាងខ្លាំងពីមួយឆ្នាំទៅមួយឆ្នាំ ដោយទទួល​បាន​ពាក្យ​សើ្នសុំចុះបញ្ជីម៉ាក​កើនឡើង​ទ្វេដង ឬ ៣ដង ដែលមានចំនួនប្រមាណពី៣៥០០ ទៅ៤០០០ម៉ាក និងម៉ាកដែលអាចចុះបញ្ជីបានចំនួនប្រមាណ៣០០០ម៉ាក ក្នុងមួយឆ្នាំ ។ ដូច្នេះ ប្រាក់ចំណូល​ដែលបានទទួល​ពីការ​បង់កម្រៃចុះបញ្ជីម៉ាក ក៏មានចំនួនកើនឡើងយ៉ាងខ្លាំងដែរ។

               ទន្ទឹមនឹងកំណើននេះ កិច្ចសហប្រតិបតិ្តការរវាងនាយកដ្ឋានកម្មសិទិ្ធបញ្ញា និងដៃគូរអភិវឌ្ឍន៍នៅក្រៅប្រទេសជាច្រើន ត្រូវបានពង្រឹងកាន់តែខ្លាំង ដោយទទួលបានជំនួយ​បច្ចេកទេស​ទាំងផ្នែកច្បាប់ និងសម្ភារៈ ជាបន្តបន្ទាប់ ដែលនាំអោយកេរ្តិ៍ឈ្មោះរបស់នាយកដ្ឋាន ត្រូវបានទទួលស្គាល់នៅលើឆាកអន្តរជាតិ ដូចជា អង្គការ​កម្មសិទិ្ធបញ្ញា​​ពិភពលោក​(WIPO) គម្រោង​សហប្រតិបតិ្តការ​សហគមន៍​អឺរ៉ុប-អាស៊ានលើការការពារកម្មសិទិ្ធបញ្ញា(ECAPII)   ការិយាល័យ​ប្រកាសនីយបត្រ​តក្កកម្មរបស់ជប៉ុន(JPO) ការិយាល័យម៉ាក និង​ប្រកាសនីយបត្រតក្កកម្មរបស់សហរដ្ឋអាមេរិក(USPTO) ជាដើម។

                ជាងនេះទៅទៀត កម្លាំងធនធានមនុស្ស និងទំហំនាយកដ្ឋាន ចាំបាច់ត្រូវតែពង្រីក ។ ឯកឧត្តមប្រធាន វ៉ា រុតសាន បានរិះរកមធ្យោបាយ ដោយដាក់សំណើទៅរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម សុំចំនួនបុគ្គលិកបន្ថែមនិងបន្ថែមការិយាល័យចំនួន៤ទៀត ដើម្បីអោយសមស្រប ទៅនឹងស្ថានការនាពេលនោះ ។ នៅថ្ងៃទី ១៩ ខែកញ្ញា ឆ្នាំ ២០០៧ រដ្ឋមន្ត្រីបានចេញប្រកាស សី្តពីការរៀបចំ និងការប្រព្រឹត្តិទៅនៃនាយកដ្ឋានកម្មសិទិ្ធបញ្ញា ដោយសម្រេចបង្កើតការិយាល័យចំនួន៤ទៀត គឺ ៖

    • (១) ការិយាល័យក្រោយចុះបញ្ជីម៉ាក ។
    • (២) ការិយាល័យម៉ាកសម្គាល់ភូមិសាស្រ្តទំនិញនិងពត៌មានសម្ងាត់។
    • (៣) ការិយាល័យវិវាទ ។
    • (៤) ការិយាល័យសហប្រតិបតិ្តការនិងកិច្ចការច្បាប់។

    ៤- គណៈកម្មាធិការជាតិគ្រប់គ្រងកម្មសិទិ្ធបញ្ញា

                 រយៈពេល៨ឆ្នាំក្រោយពេលកម្ពុជាយើងបានចូលជាសមាជិក នៃអង្គការកម្មសិទិ្ធបញ្ញាពិភពលោក ការត្រៀមខ្លួនអនុវត្តកិច្ចព្រមព្រៀងទិដ្ឋភាពកម្មសិទិ្ធបញ្ញាពាក់ព័ន្ធនឹងពាណិជ្ជកម្ម (TRIPS Agreement) ត្រូវបានពង្រឹង ដែលស្របទៅនឹងយុទ្ធសាស្រ្តចតុកោណដំណាក់ទី២របស់រាជរដ្ឋាភិបាលគឺ “ការពង្រឹងការអនុវត្តច្បាប់កម្មសិទិ្ធបញ្ញា” ។ ដើម្បីបង្រួបបង្រួមការធ្វើគោលនយោបាយ ការពង្រឹងការអនុវត្តន៍ច្បាប់កម្មសិទិ្ធបញ្ញា និងជំនួយបច្ចេកទេស រាជរដ្ឋាភិបាលកម្ពុជាបានចេញអនុក្រឹត្យសី្តពី “ការបង្កើតគណៈកម្មាធិការជាតិគ្រប់គ្រងកម្មសិទិ្ធបញ្ញា” លេខ ១៤២ ចុះថ្ងៃទី ១៨ ខែកញ្ញា ឆ្នាំ២០០៨ ជំនួសសេចកី្តសម្រេចចាស់តាំងពីឆ្នាំ១៩៩៩ ដោយមាននាយកដ្ឋានកម្មសិទិ្ធបញ្ញានៃក្រសួងពាណិជកម្ម ជាលេខាធិការដ្ឋាន ។ គណៈកម្មាធិការនេះ ទទួលខុសត្រូវបង្កើតគោលនយោបាយជាតិសី្តពីកម្មសិទិ្ធបញ្ញា ពង្រឹងកិច្ចសហប្រតិបតិ្តការរវាងភ្នាក់ងារឬស្ថាប័ននានា រៀបចំផ្សព្វផ្សាយច្បាប់ និងបទបញ្ញតិ្តថ្មីៗ និងធ្វើជាចំណុចរួមមួយក្នុងការទទួលជំនួយបច្ចេកទេស ។ គណៈកម្មាធិការ មានរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មធ្វើជាប្រធាន និងមានក្រសួង ចំនួន ១៣ទៀត ជាសមាជិក ។ គណៈកម្មាធិការជាតិនេះ មានភារកិច្ចបន្ថែមលើសពីគណៈកម្មាធិការគ្រប់គ្រងផ្នែកទាំងបីនៃកម្មសិទិ្ធបញ្ញា ត្រង់សហការផ្សព្វផ្សាយច្បាប់កម្មសិទិ្ធបញ្ញាជូន ដល់មន្ត្រីរាជការ និស្សិត ស្ថាប័នអប់រំ សហការជាមួយអាជ្ញាធរមានសមត្ថកិច្ច និងតុលាការ ដើម្បីទប់ស្កាត់ការរំលោភបំពានកម្មសិទិ្ធបញ្ញា ព្រមទាំងសិក្សាអំពីកិច្ចព្រមព្រៀង និងសន្ធិសញ្ញាអន្តរជាតិនានា ដើម្បីរកចំណុចខ្លាំង និងចំណុចខ្សោយ ។

                 ដោយផ្អែកលើភារកិច្ចដែលមានចែងនៅក្នុងអនុក្រឹត្យ នាយកដ្ឋានកម្មសិទិ្ធបញ្ញាដែលជាលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិគ្រប់គ្រងកម្មសិទិ្ធបញ្ញា បានសហការជាមួយអង្គការ (ECAPIII) រៀបចំផែនការសកម្មភាពមួយដែលមាន ៣៩ចំណុច ក្នុងគោលដៅជាក់លាក់មួយ ដើម្បីបង្កើតប្រព័ន្ធកម្មសិទិ្ធបញ្ញាជាតិដ៏ខ្លាំងមួយ សម្រាប់ការពារកម្មសិទិ្ធបញ្ញា ការគ្រប់គ្រង និងការអនុវត្តច្បាប់អោយស្របទៅនឹងស្តង់ដារកម្មសិទិ្ធបញ្ញាអន្តរជាតិ និងគាំទ្រគោលដៅអភិវឌ្ឍន៍ពាណិជ្ជកម្មរបស់រាជរដ្ឋាភិបាល ។ បន្ទាប់ពីនាយកដ្ឋាន ជាពិសេស ឯកឧត្តមប្រធាន វ៉ា រុតសាន បានស្វះសែ្វងរកជំនួយគាំទ្រពីដៃគូរអភិវឌ្ឍន៍ក្រៅប្រទេសមក សកម្មភាពចំនួន២១ត្រូវបានគាំទ្រដោយអង្គការកម្មសិទិ្ធបញ្ញាពិភពលោក និងធនាគារពិភពលោក ។ បន្ទាប់មកលោកនាយកបានបនែ្ថមគំនិតដោយបញ្ចូលសកម្មភាពថ្មីៗ ទៅលើសកម្មភាពដែលនៅសេសសល់រហូតដល់ ៥២ សកម្មភាព ។ នាពេលបច្ចុប្បន្ន នាយកដ្ឋានកម្មសិទិ្ធបញ្ញាកំពុងមានទិសដៅទៅមុខបនែ្ថមទៀត ដោយធ្វើសេចកី្តព្រាងអនុក្រឹត្យមួយសី្តពីការពង្រឹងការអនុវត្តន៍ច្បាប់កម្មសិទិ្ធបញ្ញា ការអប់រំ និងផ្សព្វផ្សាយ ។

    ៥- ក្របខណ្ឌច្បាប់

                ចាប់តាំងពីមានការឯកភាពជាតិនាឆ្នាំ១៩៩១មក ប្រទេសកម្ពុជាបានមានគោលនយោបាយកម្មសិទិ្ធបញ្ញាឡើងវិញ នៅពេលដែលពាណិជ្ជករ និងវិនិយោគិនបរទេសជាច្រើន បានស្នើសុំមកក្រសួងពាណិជ្ជកម្ម និងក្រុមប្រឹក្សារដ្ឋមន្ត្រី អោយតម្កល់ទុកជាផ្លូវការនូវស្លាកសញ្ញាទំនិញរបស់ពួកគេ។ គោលគំនិតសំខាន់នៃគោលនយោបាយកម្មសិទិ្ធបញ្ញាកម្ពុជាចាប់ពីឆ្នាំ១៩៩១ ដល់ឆ្នាំ២០០៣ គឺរៀបចំច្បាប់ និងបទប្បញ្ញតិ្តសី្តពីម៉ាក ប្រកាសនីយបត្រតក្កកម្ម និងសិទិ្ធអ្នកនិពន្ធ ដើម្បីអនុវត្តតាមកាតព្វកិច្ចរបស់ខ្លួននៅក្រោមកិច្ចព្រមព្រៀងTRIPS នៃអង្គការពាណិជ្ជកម្មពិភពលោក ។ គោលនយោបាយយុទ្ធសាស្រ្តចតុកោណដំណាក់កាលទីពីររបស់រាជរដ្ឋាភិបាលកម្ពុជាគឺ ធ្វើអោយច្បាប់កម្មសិទិ្ធបញ្ញាស្របទៅនឹងសេចកី្តត្រូវការនៃការអភិវឌ្ឍន៍របស់ប្រទេស ជាពិសេសក្នុងវិស័យអប់រំ កសិកម្ម និងសុខភាព ។ រាជរដ្ឋាភិបាលកម្ពុជាបានចាត់ទុកការការពារកម្មសិទិ្ធបញ្ញាថាមានសារៈសំខាន់ ដល់ការលើកស្ទួយការអភិវឌ្ឍន៍សេដ្ឋកិច្ច ជម្រុញការវិនិយោគទុនបរទេស និងការផ្ទេរបច្ចេកវិទ្យា ព្រមទាំងសម្រួលដល់សមាហរណកម្មរបស់ប្រទេសកម្ពុជាចូលទៅក្នុងសេដ្ឋកិច្ចពិភពលោក ។

              ដំបូងឡើយ កិច្ចការពារកម្មសិទិ្ធបញ្ញារបស់ប្រទេសកម្ពុជា ផ្អែកលើមាត្រា៤៧ និង៤៨ នៃបទប្បញ្ញតិ្តដែលពាក់ព័ន្ធនឹងច្បាប់ និងនីតិវិធីព្រហ្មទណ្ឌ  តុលាការ ដែលអាចអនុវត្តបានក្នុងប្រទេសកម្ពុជានៅក្នុងសម័យអន្តរកាលរបស់អាជ្ញាធរបណ្តោះអាសន្ននៃអង្គការសហប្រជាជាតិប្រចាំប្រទេសកម្ពុជា (UNTAC: United Nations Transitional Authority in Cambodia) ចុះថ្ងៃទី១០ ខែកញ្ញា ឆ្នាំ១៩៩២ និង ប្រកាសលេខ៣៦៨ របស់ក្រសួងពាណិជ្ជកម្ម នាថ្ងៃទី១៥ ខែធ្នូ ឆ្នាំ១៩៩៧ សី្តពីនីតិវិធីរបស់នាយកដ្ឋានកម្មសិទិ្ធបញ្ញា ដែលមានបំណងធានាដល់កិច្ចការពារកម្មសិទិ្ធបញ្ញា ដែលបានត្រួសត្រាយផ្លូវដល់ការចូលជាសមាជិករបស់អង្គការ WTO ក្នុងឆ្នាំ ២០០៤ ។ នៅក្នុងសេចកី្តប្រកាសនេះ នាយកដ្ឋានមានសិទិ្ធធ្វើការចុះបញ្ជី និងផ្តល់វិញ្ញាបនបត្រពាណិជ្ជសញ្ញា និងសេវាសញ្ញា ជូនដល់ពាណិជ្ជករនិងអ្នកវិនិយោគ ទាំងក្នុងស្រុក និងក្រៅប្រទេស ព្រមទាំងដោះស្រាយរាល់បញ្ហាទាំងអស់ ដែលកើតឡើងពីការចុះបញ្ជីនេះ។ នៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០០០ ក្រសួងពាណិជ្ជកម្ម និងក្រសួងឧស្សាហកម្ម រ៉ែ និងថាមពលបានចេញកំណត់ហេតុនៃ ការព្រមព្រៀងផ្ទេរភារកិច្ចនៃការគ្រប់គ្រង និងចុះបញ្ជីការពារម៉ាកនៃផលិតផលក្នុងស្រុក ដោយផ្ទេរភារកិច្ចគ្រប់គ្រង ចុះបញ្ជី ការពារម៉ាកក្នុងស្រុក ដែលពីមុនស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រសួងឧស្សាហកម្ម រ៉ែ និងថាមពល អោយស្ថិតនៅក្រោមសិទិ្ធអំណាចរបស់ក្រសួងពាណិជ្ជកម្មវិញ ។ ដូច្នេះរាល់បញ្ហាទាំងអស់ដែលពាក់ព័ន្ធនឹងម៉ាក គឺជាការទទួលខុសត្រូវតែមួយគត់របស់ក្រសួងពាណិជ្ជកម្ម ។

                   បច្ចុប្បន្ន ប្រទេសកម្ពុជាមានច្បាប់ទាក់ទងនឹងកម្មសិទ្ធិបញ្ញាចំនួន ៤ គឺ៖

    • 1) ច្បាប់សី្តពីម៉ាក ពាណិជ្ជនាម និងអំពើនៃការប្រកួតប្រជែងមិនស្មោះត្រង់ ដែលត្រូវបាន ប្រកាសអោយប្រើបា្រស់នៅថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០០២ បានបញ្ជាក់ពីភារកិច្ចរបស់ក្រសួងពាណិជ្ជកម្មចំពោះម៉ាក ។ ក្រសួងពាណិជ្ជកម្មមិនមែនគ្រប់គ្រងផ្តាច់មុខនូវរាល់បញ្ហាទាំងអស់ ដែលពាក់ព័ន្ធនឹងកម្មសិទិ្ធបញ្ញាទេ ។
    • 2) ច្បាប់សី្តពីប្រកាសនីយបត្រតក្កកម្ម ម៉ូដែលមានអត្ថប្រយោជន៍ និងគំនូរឧស្សាហកម្ម ត្រូវបានគ្រប់គ្រងដោយក្រសួងឧស្សាហកម្ម រ៉ែ និងថាមពល ។ ច្បាប់នេះត្រូវបានប្រកាសអោយប្រើប្រាស់ នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០០៣ នៅពេលដែលក្រសួងនេះកំពុងរៀបចំបទបញ្ញាតិ្ត ដូចជា អនុក្រឹត្យ ឬ ប្រកាសសម្រាប់អនុវត្តច្បាប់នេះ ។
    • 3) ច្បាប់សី្តពីសិទិ្ធអ្នកនិពន្ធ និងសិទិ្ធប្រហាក់ប្រហែល ដែលបានប្រកាសអោយប្រើប្រាស់នៅថ្ងៃទី២៣ ខែ មីនា ឆ្នាំ២០០៣ ត្រូវបានគ្រប់គ្រងដោយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម្រាប់ការពារសិទិ្ធនេះ។
    • 4) ច្បាប់សី្តពីការគ្រប់គ្រងពូជដំណាំ និងសិទ្ធិអ្នកបង្កាត់ពូជដំណាំ បានអនុម័តនៅថ្ងៃទី ៨ ខែ មេសា ឆ្នាំ២០០៨ ដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ។
    • ទំនាក់ទំនង
      • Tel: 012 26 15 36 (Hotline): 012 807 346
      • E-mail: [email protected]
      • Website: www.cambodiaip.gov.kh
      • ក្រសួងពាណិជ្ជកម្ម, ឡូត៌លេខ ១៩-៦១ វិថីក្រសួងពាណិជ្ជកម្ម (១១៣បេ), ភូមិទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
      • Read More
    • OUR INFORMATIONS
      • Events
      • Registration Forms
      • Litigation
      • News
      • Site Map
    • CAMBODIA IP
      • Copyrights
      • Trade Marks
      • Designs
      • Patents
    • FOLLOW US
      • Facebook
    ©2004-2020 Ministry of Commerce, All Rights Reserved.