Sub banner

តើអ្វីជាកម្មសិទ្ធិបញ្ញា?

           កម្មសិទ្ធិបញ្ញា (IP) សំដៅទៅលើការបង្កើតដោយគំនិតបញ្ញា ដូចជា តក្កកម្ម ស្នាដៃអក្សរសាស្រ្តនិងសិល្បៈ និមិត្តិសញ្ញា រូបភាព​ និង គំនូរ ដែលត្រូវបានប្រើប្រាស់
នៅក្នុងពាណិជ្ជកម្ម។

            កម្មសិទ្ធិបញ្ញា ត្រូវបានបែងចែកជាពីរប្រភេទគឺ   កម្មសិទ្ធិឧស្សាហកម្ម   សិទ្ធិអ្នកនិពន្ធ   និងសិទ្ធិប្រហាក់ប្រហែល។  កម្មសិទ្ធិឧស្សាហកម្ម រួមមាន
ប្រកាសនីយបត្រតក្កកម្ម ម៉ាក គំនូរឧស្សាហកម្ម​  និងម៉ាកសម្គាល់ភូមិសាស្ដ្រ​ទំនិញ។ល។ ចំណែកឯសិទ្ធិអ្នកនិពន្ធ រួមមានស្នាដៃ ​ អក្សរសាស្ត្រ  និងសិល្បៈទំាងឡាយ
ដូចជា​រឿងប្រលោមលោក កំណាព្យ និងល្ខោន ភាពយន្ត ស្នាដៃ​តន្ត្រី គំនូរ រូបថត ចម្លាក់  និងស្ថាបត្យកម្មជាដើម។ សិទិ្ធប្រហាក់ប្រហែល គឺសំដៅទៅលើសិទ្ធិរបស់អ្នកសម្តែង
ផលិតករហ្វូណូក្រាម និងអង្គភាពទូរផ្សាយ។