ខែ​កញ្ញា 26, 2024

ឯកឧត្តម សួន វិជ្ជា ទីប្រឹក្សាក្រសួងពាណិជ្ជកម្ម និងជាប្រធានលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិគ្រប់គ្រងកម្មសិទ្ធិបញ្ញា និងជាប្រធាននាយកដ្ឋានកម្មសិទ្ធិបញ្ញា បានអនុញ្ញាតិឲ្យ ឯកឧត្តម កង តារាវុធ ប្រធានសមាគមកម្មសិទ្ធិបញ្ញាកម្ពុជានិងសហការី ចូលរួមប្រជុំពិភាក្សា

ភ្នំពេញ៖ ថ្ងៃពុធ ៨រោច ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៤ឯកឧត្តម សួន វិជ្ជា ទីប្រឹក្សាក្រសួងពាណិជ្ជកម្ម និងជាប្រធានលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិគ្រប់គ្រងកម្មសិទ្ធិបញ្ញា និងជាប្រធាននាយកដ្ឋានកម្មសិទ្ធិបញ្ញា បានអនុញ្ញាតិឲ្យ ឯកឧត្តម កង តារាវុធ ប្រធានសមាគមកម្មសិទ្ធិបញ្ញាកម្ពុជានិងសហការី ចូលរួមប្រជុំពិភាក្សាស្តីពីគម្រោងរៀបចំសិក្ខាសាលា នាពេលខាងមុខ។ គោលបំណងនៃកិច្ចប្រជុំ ផ្តោតសំខាន់ទៅលើ គម្រោងនៃការរៀបចំសិក្ខាសាលា ដែលនឹងត្រូវរៀបចំដោយ សមាគមកម្មសិទ្ធិបញ្ញាកម្ពុជា នាពេលខាងមុខនេះ។ ឯកឧត្តម កង តារ៉ាវុធ ប្រធានសមាគម បានស្នើសុំឲ្យនាយដ្ឋានកម្មសិទ្ធិបញ្ញា នៃក្រសួងពាណិជ្ជកម្ម ជួយគាំទ្រ និងសហការ ក្នុងការរៀបចំកម្មវិធីនេះប្រព្រឹត្តទៅដោយដំណើរការល្អ។ នាចុងបញ្ចប់ ឯកឧត្តម សួន វិជ្ជា មានសេចក្តីរីករាយ និងគាំទ្រយ៉ាងខ្លាំង ដល់សមាគមក្នុងការរៀបចំកម្មវិធីនេះឡើង ដែលជាផ្នែកមួយក្នុងការជួយជម្រុញវិស័យកម្មសិទ្ធិបញ្ញាឲ្យកាន់តែរីកចម្រើននៅព្រះរាជាណាចក្រកម្ពុជា៕