ខែ​កញ្ញា 18, 2024

កិច្ចប្រជុំលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិគ្រប់គ្រងកម្មសិទ្ធិបញ្ញា (ល.គ.ក.ប.) ដើម្បីតាមដានវឌ្ឍនភាពការងារ និង ទិសដៅការងារឆ្នាំ២០២៤ របស់ គ.ក.ប.

ថ្ងៃអង្គារ ១៥កើត ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម សួន វិជ្ជា ទីប្រឹក្សាក្រសួងពាណិជ្ជកម្ម ប្រធានលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិគ្រប់គ្រងកម្មសិទ្ធិបញ្ញា និងជាប្រធាននាយកដ្ឋានកម្មសិទ្ធិបញ្ញា បានអញ្ជើញដឹកនាំកិច្ចប្រជុំលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិគ្រប់គ្រងកម្មសិទ្ធិបញ្ញា (ល.គ.ក.ប.) សម្រាប់ឆមាសទី១ ដែលមានការចូលរួមពីសមាជិកល.គ.ក.ប. សរុបចំនួន៤៥រូប ។ នៅក្នុងកិច្ចប្រជុំនេះ សមាជិក ល.គ.ក.ប. បានផ្តល់នូវវឌ្ឍនភាពការងារដែលសម្រេចបាន នៅក្នុងឆមាសទី១ និងទិសដៅការងារដែលត្រូវបន្តអនុវត្តនៅឆមាសទី២ ដូចមានក្នុងទិសដៅការងារឆ្នាំ២០២៤ របស់ គ.ក.ប. ព្រមទាំងពិនិត្យសំណូមពរ និងបញ្ហាប្រឈមផ្សេងៗ របស់សមាជិក ល.គ.ក.ប។