- ម៉ាក
- ប្រកាសនីយបត្រតក្កកម្ម
- ម៉ាកសម្គាល់ភូមិសាស្រ្តទំនិញ
- វិញ្ញាបនបត្រម៉ូដែលមានអត្ថប្រយោជន៍
- គំនូរឧស្សាហកម្ម
- សិទ្ធិអ្នកនិពន្ធ
- ម៉ាកសមូហភាព
- កន្លែងផ្តល់ប្រឹក្សាសំរាប់សហគ្រាសធុនតូច និងមធ្យម
- មជ្ឈមណ្ឌលព័ត៌មានកម្មសិទ្ធិបញ្ញា
- បញ្ជីផលិតផល/សេវារបស់សហគ្រិនស្តី្រ ក្រោមគម្រោង ស្ដីពីកម្មសិទ្ធិបញ្ញាសម្រាប់សហគ្រិនស្ត្រី
ការលុបចោលម៉ាកសំគាល់ភូមិសាស្រ្តទំនិញ
បុគ្គលដែលពាក់ព័ន្ធណាមួយអាចស្នើទៅនាយកដ្ឋានកម្មសិទ្ធិបញ្ញា ឱ្យលុបចោលម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ។
នាយកដ្ឋានកម្មសិទ្ធិបញ្ញានឹងលុបចោលការចុះបញ្ជីម៉ាកនេះ ប្រសិនបើៈ
- ម្ចាស់សិទ្ធិមិនបានគោលរពនិងអនុរត្តតាមលក្ខខណ្ឌដែលមានក្នុងពាក្យស្នើសុំ
- ម្ចាស់សិទ្ធិម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដែលបានចុះបញ្ជី ស្នើសុំលុបម៉ាកនេះចោល
- ម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដែលបានចុះបញ្ជី បានបាត់បង់លក្ខណៈពេលជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ
- ម៉ាកសម្គាល់ភូមិសាស្រ្តទំនិញបរទេសដែលឈបទទួលបានកិច្ចការពារ ឬលែងប្រើប្រាស់ក្នុងប្រទេសដើមរបស់ខ្លួន
- អាសយដ្ឋានសម្រាប់សេវា ក្នុងព្រះរាជាណាចក្រកម្ពុជា មិនអាចទំនាក់ទំនងបានយ៉ាងតិច៣ដងដោយមធ្យោបាយណាមួយក្នុងរយៈពេល៣ខែ
- ម្ចាស់សិទ្ធិម៉ាកសម្គាល់ភូមិសាស្រ្តដែលបានចុះបញ្ជី មិនអនុលោមតាមលក្ខខណ្ឌនៃឯកសារគំាទ្រដែលបញ្ជូនមកដូចកំណត់ក្នុងមាត្រា១៧នៃច្បាប់ស្តីពីម៉ាកសម្គាល់ភូមិសាស្រ្តទំនិញ
- ម្ចាស់សិទ្ធិមិនអនុលោមតាមច្បាប់និងបទបញ្ជា។
នាយកដ្ឋានកម្មសិទ្ធិបញ្ញាននឹងត្រួតពិនិត្យការសង្កេតចំពោះការលុបចោល ដោយផ្ទៀងផ្ទាង់អង្គហេតុ និងវាយតម្លៃ ដើម្បីធ្វើការសម្រេច ក្នុងការយល់ព្រម ឱ្យកែតម្រូវ ឬលុបចោល ម៉ាកសម្គាល់ភូមិសាស្ត្រទំនិញតាមច្បាប់នេះ និងបទបញ្ជាជាធរមាន។
ការលុបចោលម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដែលបានចុះបញ្ជី នឹងមានអានុភាពចាប់តាំងពីកាលបរិច្ឆេទនៃសេចក្តីសម្រេច។
ការលុបចោលនេះ ត្រូវបានកត់ត្រានិងបោះពុម្ពក្នុងព្រឹត្តិប័ត្រផ្លួវការនិងផ្សព្វផ្សាយជាសាធារណៈភ្លាម។
Last updated on: ខែឧសភា 21, 2024