ការត្រួតពិនិត្យលក្ខខណ្ឌទម្រង់

  • នាយកដ្ឋានកម្មសិទ្ធិឧស្សាហកម្ម នឹងធ្វើការត្រូតពិនិត្យបែបបទនៃពាក្យស្នើសុំដែលបានដាក់​និងជូនដំណឹងក្នុងរយៈពេល៤៥​ថ្ងៃ​ចាប់ពីកាលបរិច្ឆេទ​នៃការដាក់ពាក្យស្នើសុំ។
  • នាយកដ្ឋានកម្មសិទ្ធិបញ្ញានឹងផ្អៀងផ្ទាត់សំណុំបែបបទនៃពាក្យស្នើសុំ​ ប្រសិនបើ​ពាក្យស្នើសុំបានបំពេញរាល់លក្ខខណ្ឌ​នោះនាយកដ្ឋាននឹងចេញ​ការទទួលស្គាល់ពាក្យស្នើសុំ។
  • ក្នុងករណីដែលពាក្យស្នើសុំ​មិនបានបំពេញលក្ខខណ្ឌ​ នាយកដ្ឋាន​នឹងជូនដំណឹង​ទៅអ្នកដាក់ពាក្យស្នើសុំ​ ដើម្បីឱ្យបន្ថែម​ឬកែតម្រូវចំណុចដែលខ្វះខាត។​​ ការបន្ថែមឬការកែតម្រូវ​ត្រូវធ្វើឡើងក្នុងរយៈ​ពេល៦ខែ រាប់ចាប់ពីការបរិច្ឆេទនៃការជូនដំណឹង។ ពាក្យស្នើសុំ​នឹងចាត់ទុកថាបានបោះបង់ចោល ប្រសិនបើ មិនបានបន្ថែមឬកែតម្រូវតាម ឬ​មិនបានឆ្លើយតប ​ឬ​គ្មានការពន្យល់សមស្រប​ក្នុងរយៈពេលកំណត់ខាងលើ។ តាមការស្នើសុំរបស់អ្នកដាក់ពាក្យស្នើសុំ នាយកដ្ឋាន​អាចពន្យារយៈពេល៦ខែបន្ថែមទៀត។
  • នាយកដ្ឋាន នឹងត្រួតពិនិត្យ​ឯកសារបន្ថែមឬការកែតម្រូវ និង ធ្វើការឆ្លើយតបក្នុងរយៈពេល៤៥ថ្ងៃ រាប់ចាប់ពី​កាលបរិច្ឆេទទទួលបានឯកសារទាំងនេះ។

Last updated on: ខែ​ឧសភា 21, 2024