- ម៉ាក
- ប្រកាសនីយបត្រតក្កកម្ម
- ម៉ាកសម្គាល់ភូមិសាស្រ្តទំនិញ
- វិញ្ញាបនបត្រម៉ូដែលមានអត្ថប្រយោជន៍
- គំនូរឧស្សាហកម្ម
- សិទ្ធិអ្នកនិពន្ធ
- ម៉ាកសមូហភាព
- កន្លែងផ្តល់ប្រឹក្សាសំរាប់សហគ្រាសធុនតូច និងមធ្យម
- មជ្ឈមណ្ឌលព័ត៌មានកម្មសិទ្ធិបញ្ញា
- បញ្ជីផលិតផល/សេវារបស់សហគ្រិនស្តី្រ ក្រោមគម្រោង ស្ដីពីកម្មសិទ្ធិបញ្ញាសម្រាប់សហគ្រិនស្ត្រី
សិទ្ធិដែលបានប្រគល់តាមរយៈប្រកាសនីយបត្រតក្កកម្ម
ការធ្វើអាជីវកម្ម នៅក្នុងព្រះរាជាណាចក្រកម្ពុជានូវតក្កកម្មដែលបានទទួលប្រកាសនីយបត្រតក្កកម្មរួចហើយ ដោយបុគ្គលដទៃទៀត ចាំបាច់ត្រូវតែមានការយល់ព្រមពីម្ចាស់ប្រកាសនីយបត្រតក្កកម្មនោះ។
ការធ្វើអាជីវកម្មនៃតក្កកម្មដែលបានទទួលប្រកាសនីយបត្រតក្កកម្មរួយហើយគឺមានន័យថា ជាសកម្មភាពណាមួយនៃសកម្មភាពទាំងឡាយខាងក្រោមនេះ៖
១. ចំពោះផលិតផលមួយ ដែលបានផ្តល់ជូននូវប្រកាសនីយបត្រតក្កកម្មរួចហើយ ការធ្វើអាជីវកម្មគឺជា៖
ក- ការផលិត ការនាំចូល ការផ្គត់ផ្គង់សម្រាប់ការលក់ និងការប្រើប្រាស់ផលិតផលនោះ
ខ- ការស្តុកទុកផលិតផលនោះ ក្នុងគោលបំណងផ្គត់ផ្គង់សម្រាប់លក់ ឬប្រើប្រាស់
២. ចំពោះដំណើរការផលិតកម្មមួយ ដែលបានផ្តល់ជូននូវប្រកាសនីយបត្រតក្កកម្មរួចហើយ ការធ្វើអាជីវកម្មគឺជា៖
ក- ការប្រើប្រាស់ដំណើរការផលិតកម្មនោះ
ខ- ការធ្វើសកម្មភាពណាមួយនៃសកម្មភាពទាំងឡាយ ដូចមានចែងក្នុងចំណុច ក និងចំណុច ខ នៃមាត្រានេះ លើផលិតផលដែល ទទួលបានដោយផ្ទាល់ពីមធ្យោបាយនៃដំណើរការផលិតកម្មនោះ។
ម្ចាស់ប្រកាសនីយបត្រតក្កកម្មមានសិទ្ធិប្តឹងទៅតុលាការមានសមត្ថកិច្ច ចំពោះបុគ្គល ណាដែលរំលោភលើប្រកាសនីយបត្រតក្កកម្មឬដោយមានការយល់ព្រមពីម្ចាស់ ឬមានសិទ្ធិប្តឹងចំពោះបុគ្គលណាដែលអនុវត្តសកម្មភាពទាំងឡាយ ដែលអាចនឹងបណ្តាលឪ្យមានការរំលោភដូចគ្នានេះកើតឡើង។
សិទ្ធិដែលបានប្រគល់តាមរយៈប្រកាសនីយបត្រតក្កកម្មមិនអនុវត្តចំពោះ៖
ក. សកម្មភាពទាក់ទងនឹងសម្ភារៈ ដែលបានដាក់តាំងនៅលើទីផ្សារនៃព្រះរាជាណាចក្រកម្ពុជាឬនៅលើទីផ្សារក្រៅព្រះរាជាណាចក្រកម្ពុជា ដោយម្ចាស់ប្រកាសនីយបត្រតក្កកម្ម ឬដោយមានការយល់ព្រមពីម្ចាស់ប្រកាសនីយបត្រតក្កកម្ម
ខ. ការប្រើប្រាស់សម្ភារៈនៅលើអាកាសយាន យានយន្តផ្លូវគោក ឬនាវារបស់ប្រទេសដទៃដែលចូលចតជាបណ្តោះអាសន្ន ឬចូលចតដោយឧបទ្ទវហេតុ ក្នុងដែនអាកាស ដែនគោកឬដែនទឹកនៃព្រះរាជាណាចក្រកម្ពុជា
គ. សកម្មភាពដែលធ្វើត្រឹមតែគោលបំណងពិសោធន៍ ដែលទាក់ទងទៅនឹងតក្កកម្មដែលបានផ្តល់ប្រកាសនីយបត្រតក្កកម្មរួចហើយ
ឃ. សកម្មភាពដែលប្រព្រឹត្តក្នុងគោលបំណងល្អ ដោយបុគ្គលណាម្នាក់ ដោយប្រើប្រាស់តក្កកម្មឬក៏ធ្វើការរៀបចំឱ្យមានប្រសិទ្ធភាពនិងហ្មត់ចត់នូវតក្កកម្មនោះ មុនកាលបរិច្ឆេទសុំចុះបញ្ញី សំនុំលិខិតស្នើសុំ ឬមុនកាលបរិច្ឆេទអាទិភាពនៃសំនុំលិខិតស្នើសុំ ដែលបានអះអាងក្នុងករណីដែលបានប្រកាសនីយបត្រតក្កកម្មបានផ្តល់រួចហើយ និងបានផ្តល់នៅក្នុងព្រះរាជាណាចក្រកម្ពុជា។
យោងតាមចំនុច ឃ សិទ្ធិរបស់អ្នកប្រើប្រាស់មុនអាចផ្ទេរបានជាមួយតែសហគ្រាស ឬក្រុមហ៊ុន ឬមួយផ្នែកនៃសហគ្រាស ឬក្រុមហ៊ុនដែលបានប្រើប្រាស់ឬបានរៀបចំការប្រើប្រាស់តក្កកម្ម នោះរួចហើយ។
Last updated on: ខែឧសភា 21, 2024