ឈ្មោះតក្កករ

មាត្រាទី១០: ​ សិទ្ធិជាម្ចាស់នៃប្រកាសនីយបត្រតក្កកម្ម គឺជាកម្មសិទ្ធិរបស់តក្កករ។

មាត្រាទី១១: ​ ប្រសិនបើមានបុគ្គលពីរនាក់ ឬច្រើននាក់រួមគ្នាបង្កើតបានតក្កកម្មមួយ សិទ្ធិជាម្ចាស់នៃប្រកាសនីយបត្រតក្កកម្មនេះ ត្រូវតែជាកម្មសិទ្ធិរួមគ្នានៃបុគ្គលទាំងឡាយនោះ។

មាត្រាទី១២: ​ ប្រសិនបើមានបុគ្គលពីរនាក់ឬច្រើននាក់ បានរកឃើញដោយឡែកៗពីគ្នានូវ តក្កកម្មមួយដូចគ្នា បុគ្គលណាបានដាក់សំណុំលិខិតស្នើសុំដែលមានកាលបរិច្ឆេទសុំ ចុះបញ្ជី​មុនគេបង្អស់ ឬមានកាលបរិច្ឆេទអាទិភាពមុនគេបង្អស់ ហើយបានប្រកាស សុពលភាពនៃកាលបរិច្ឆេទអាទិភាពនោះ ត្រូវទទួលសិទ្ធិជាម្ចាស់​ប្រកាស​នីយបត្រ​តក្កកម្ម ប្រសិនបើសំណុំលិខិតស្នើសុំ​ខាង​លើមិនត្រូវដកយកទៅវិញ ឬបោះបង់ចោលឬត្រូវបដិសេធ។

មាត្រាទី១៣: ​ តក្កកម្មមួយដែលធ្វើឡើងនៅក្នុងការប្រតិបត្តិទៅតាមកិច្ចសន្យាជូលធ្វើការងារ សិទ្ធិជាម្ចាស់នៃប្រកាសនីយបត្រតក្កកម្ម ត្រូវតែជាកម្មសិទ្ធិរបស់និយោជក ប្រសិននៅក្នុងកិច្ចសន្យានោះ ពុំមានប្រការ​អ្វី​ចែងផ្ទុយពីនេះ។/p>

មាត្រាទី១៤: ​ តក្កករត្រូវតែដាក់ឈ្មោះរបស់ខ្លួននៅក្នុងប្រកាសនីយបត្រតក្កកម្ម លើកលែងតែតក្កករនោះបានចុះហត្ថលេខាលើសេចក្តីប្រកាសជាលាយលក្ខណ៍អក្សរ

មាត្រាទី១៥: ​ ពិសេសមួយ ផ្ញើជូនមន្ត្រីកាន់កាប់បញ្ជីដោយបញ្ជាក់ថាខ្លួនពុំមានបំណង​ឱ្យដាក់ឈ្មោះរបស់ខ្លួនឡើយ ទើបនៅលើប្រកាសនីយបត្រតក្កកម្មនោះ​ មិនត្រូវដាក់ឈ្មោះតក្កករ។ ការសន្យាឬការទទួលរ៉ាបរងណាមួយរបស់តក្កករដោយផ្ទាល់មាត់​ធ្វើឡើង ចំពោះបុគ្គលណាមួយ ដែលថាខ្លួននឹងធ្វើ​តាមសេចក្តី ប្រកាសខាងលើ​ នឹងពុំមានប្រសិទ្ធភាពស្របច្បាប់ឡើយ។

Last updated on: ខែ​ឧសភា 21, 2024