តក្កកម្មដែលមិនអាចទទួលបានប្រកាសនីយបត្រ​តក្កកម្ម

មាត្រា ៤តក្កកម្មខាងក្រោមនេះ មិនត្រូវការពារដោយប្រកាសនីយបត្រតក្កកម្មនៃច្បាប់នេះទេ៖

    1. ការរកឃើញ ទ្រឹស្តីវិទ្យាសាស្រ្ត និងវិធីសាស្រ្តគណិតវិទ្យា
    2. គម្រោងការ ក្បួន ឬវិធីសាស្រ្តសម្រាប់ធ្វើជំនួញ សម្រាប់ធ្វើសកម្មភាពហ្វឹកហ្វឺនខាងប្រាជ្ញាសុទ្ធសាធ ឬសម្រាប់លេងល្បែងកំសាន្ត
    3. វិធីសាស្រ្តសម្រាប់ព្យាបាលរាងកាយ​មនុស្ស​ឬសត្វ ដោយការវះកាត់ ឬដោយការព្យាបាល ក៏ដូចជាវិធីសាស្រ្តវិនិច្ឆ័យរោគដែលបាន​អនុវត្ត​លើរាង​កាយ​មនុស្សឬសត្វ។ បទប្បញ្ញត្តិនេះមិនយកមកអនុវត្តចំពោះផលិតផលទាំងឡាយដែល យកមកប្រើប្រាស់ក្នុងវិធីសាស្រ្តខាងលើនេះទេ
    4. ផលិតផលឪសថដូចមានចែងក្នុងមាត្រា ១៣៦ នៃច្បាប់នេះ
    5. រុក្ខជាតិ ឬសត្វដែលមិនមែនជាមីក្រូសរីរាង្គ និងដំណើរការកកើត តាមលក្ខណៈជីវសាស្រ្តសំខាន់ៗសម្រាប់ផលិតកម្មរុក្ខជាតិឬសត្វ
    6. ប្រភេទផ្សេងៗនៃពូជរុក្ខជាតិណាមួយ។

Last updated on: ខែ​ឧសភា 21, 2024