ខែធ្នូ 22, 2024 ឯកឧត្តម សួន វិជ្ជា ទីប្រឹក្សាក្រសួងពាណិជ្ជកម្ម និងជាប្រធាននាយកដ្ឋានកម្មសិទ្ធិបញ្ញា បានដឹកនាំកិច្ចប្រជុំពិភាក្សាស្តីពី ការពិនិត្យ និងដោះស្រាយបញ្ហាប្រឈមរបស់សមាគមអ្នកដាំក្រូចថ្លុងកោះទ្រង់ក្រចេះ តាមរយៈប្រព័ន្ធអេឡិចត្រូនិក Zoom (រាជធានីភ្នំពេញ) ៖ នាថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តម សួន វិជ្ជា ទីប្រឹក្សាក្រសួងពាណិជ្ជកម្ម និងជាប្រធាននាយកដ្ឋានកម្មសិទ្ធិបញ្ញា បានដឹកនាំកិច្ចប្រជុំពិភាក្សាស្តីពី ការពិនិត្យ និងដោះស្រាយបញ្ហាប្រឈមរបស់សមាគមអ្នកដាំក្រូចថ្លុងកោះទ្រង់ក្រចេះ តាមរយៈប្រព័ន្ធអេឡិចត្រូនិក Zoom។ឯកឧត្តម សួន វិជ្ជា ទីប្រឹក្សាក្រសួងពាណិជ្ជកម្ម និងជាប្រធាននាយកដ្ឋានកម្មសិទ្ធិបញ្ញា បានដឹកនាំកិច្ចប្រជុំពិភាក្សាស្តីពី ការពិនិត្យ និងដោះស្រាយបញ្ហាប្រឈមរបស់សមាគមអ្នកដាំក្រូចថ្លុងកោះទ្រង់ក្រចេះ តាមរយៈប្រព័ន្ធអេឡិចត្រូនិក Zoom ដែលមានការចូលរួមពី លោក ជា វេង ប្រធានមន្ទីរពាណិជ្ជកម្មខេត្តក្រចេះ តំណាងក្រសួង និងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោកចៅសង្កាត់រងកោះទ្រង់ លោក លោកស្រីប្រធាន អនុប្រធាន និងសមាជិកនៃគណៈកម្មាធិការប្រតិបត្តិ និងក្រុមប្រឹក្សាភិបាលនៃសមាគមអ្នកដាំក្រូចថ្លុងកោះទ្រង់ក្រចេះ និងទីប្រឹក្សាសមាគមសរុបចំនួន ២៥រូប និងទទួលបាននូវលទ្ធផលដូចខាងក្រោម៖១- សហការជាមួយមន្ទីរពាណិជ្ជកម្មខេត្តក្រចេះ រដ្ឋបាលខេត្តក្រចេះ និងអាជ្ញាធរមូលដ្ឋានក្នុងការស្វែងរក និងបញ្ចូលសមាជិកភាពបន្ថែមក្នុងសមាគម ជំរុញការប្រើប្រាស់រូបសញ្ញាជាតិ និងរូបសញ្ញាម៉ាកសម្គាល់ភូមិសាស្រ្តំនិញ បិទលើផលិតផល “ក្រូចថ្លុងកោះទ្រង់” និងចូលរួមទប់ស្កាត់ការក្លែងបន្លំគុណភាព និងកេរ្តិ៍ឈ្មោះម៉ាកសម្គាល់ភូមិសាស្រ្តទំនិញ “ក្រូចថ្លុងកោះទ្រង់”២- សហការជាមួយក្រុមអ្នកជំនាញរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងការពង្រឹងគុណភាព “ក្រូចថ្លុងកោះទ្រង់” ដូចជា បច្ចេកទេសដាំដុះ ការវិភាគដី ការប្រើប្រាស់ជីធម្មជាតិ ការតាក់តែងមែក និងការថែទាំ ដើម្បីឲ្យ “ក្រូចថ្លុងកោះទ្រង់” មានរសជាតិឆ្ងាញ់ និងមានគុណភាពល្អ និង៣- ជំរុញទីប្រឹក្សាសមាគម ក្នុងការរៀបចំវគ្គបណ្តុះបណ្តាលជំនាញស្តីពី ប្រព័ន្ធគ្រប់គ្រងរដ្ឋបាល ការរៀបចំផែនការសកម្មភាពការងារ ផែនការត្រួតពិនិត្យ ការអនុវត្តប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុង និងយុទ្ធសាស្រ្តទីផ្សារ។