ខែ​ធ្នូ 14, 2024

ឯកឧត្តម សួន វិជ្ជា ទីប្រឹក្សាក្រសួងពាណិជ្ជកម្ម និងជាប្រធាននាយកដ្ឋានកម្មសិទ្ធិបញ្ញា និងសហការី បានចុះសិក្សា និងធ្វើការវិភាគខ្សែច្រវាក់តម្លៃ និងការប្រមូលព័ត៌មានលម្អិតពាក់ព័ន្ធនឹងប្រវត្តិ “ប្រហុកសៀមរាប” ដើម្បីរៀបចំចុះបញ្ជីជាម៉ាកសម្គាល់ភូមិសាស្រ្តទំនិញ

(ខេត្តសៀមរាប) ៖ ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តម សួន វិជ្ជា ទីប្រឹក្សាក្រសួងពាណិជ្ជកម្ម និងជាប្រធាននាយកដ្ឋានកម្មសិទ្ធិបញ្ញា និងសហការី បានចុះសិក្សា និងធ្វើការវិភាគខ្សែច្រវាក់តម្លៃ និងការប្រមូលព័ត៌មានលម្អិតពាក់ព័ន្ធនឹងប្រវត្តិ “ប្រហុកសៀមរាប” ដើម្បីរៀបចំចុះបញ្ជីជាម៉ាកសម្គាល់ភូមិសាស្រ្តទំនិញ។
 
ក្រសួងពាណិជ្ជកម្មរៀបចំចុះបញ្ជី “ប្រហុកសៀមរាប”ជាម៉ាកសម្គាល់ភូមិសាស្រ្តទំនិញ ក្រោមកិច្ចសហគាំទ្រមូលនិធិដោយសហភាពអឺរ៉ុប និង UNIDO ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តម សួន វិជ្ជា ទីប្រឹក្សាក្រសួងពាណិជ្ជកម្ម និងជាប្រធាននាយកដ្ឋានកម្មសិទ្ធិបញ្ញា និងសហការី បានចុះសិក្សា និងធ្វើការវិភាគខ្សែច្រវាក់តម្លៃ និងការប្រមូលព័ត៌មានលម្អិតពាក់ព័ន្ធនឹងប្រវត្តិ “ប្រហុកសៀមរាប” ដើម្បីរៀបចំចុះបញ្ជីជាម៉ាកសម្គាល់ភូមិសាស្រ្តទំនិញ ដែលមានការចូលរួមពី តំណាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាងឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្តសៀមរាប តំណាងអង្គការ UNIDO-CAPFish លោកប្រធានមន្ទីរពាណិជ្ជកម្មខេត្តសៀមរាប និងខេត្តបាត់ដំបង តំណាងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងនាយខណ្ឌរដ្ឋបាលជលផលខេត្តសៀមរាប និងខេត្តបាត់ដំបង និងលោក លោកស្រី ជាអ្នកផលិត សហគ្រាស និងក្រុមហ៊ុនកែច្នៃវេចខ្ចប់ និងទទួលបាននូវលទ្ធផលដូចខាងក្រោម៖
 
– បានចុះពិនិត្យទីតាំងសហគ្រាស សំណាង សុធា អំពីដំណើរការនៃការកែច្នៃ និងវេចខ្ចប់ប្រហុកសៀមរាប
– បានពិនិត្យ និងផ្តល់យោបល់លើរបាយការណ៍សិក្សាស្រាវជ្រាវអំពីខ្សែច្រវាក់តម្លៃ និងការប្រមូលព័ត៌មានលម្អិតពាក់ព័ន្ធនឹងប្រវត្តិ “ប្រហុកសៀមរាប” របស់អង្គការ CIRD
– បានពិនិត្យ និងផ្តល់ធាតុចូលក្នុងសៀវភៅបន្ទុកម៉ាកសម្គាល់ភូមិសាស្រ្តទំនិញ “ប្រហុកសៀមរាប” អំពីវិធីសាស្រ្តនៃការប្រមូលត្រី ពូជត្រី ការផលិត តំបន់ភូមិសាស្រ្តផលិតកម្ម និងស្តង់ដារនៃការកែច្នៃ និងវេចខ្ចប់
– បានរៀបចំបង្កើតគណៈកម្មការបណ្តោះអាសន្ន ដើម្បីបន្តពិនិត្យ និងផ្តល់ធាតុចូលលើការរៀបចំលក្ខន្តិកៈសមាគម សៀវភៅបន្ទុកម៉ាកសម្គាល់ភូមិសាស្រ្តទំនិញ រូបសញ្ញាម៉ាកសម្គាល់ភូមិសាស្រ្តទំនិញ “ប្រហុកសៀមរាប” ជាមួយក្រុមការងារបន្ត។