ក្នុងករណីដែលសំណុំលិខិតស្នើសុំប្រកាសនីយបត្រតក្កកម្ម មានអមដោយសេចក្តីប្រកាសដូចខាងលើ អ្នកដាក់ពាក្យសុំត្រូវផ្តល់ដល់មន្ត្រីកាន់កាប់បញ្ជីតាមពេលវេលាកំណត់នូវឯកសារចម្លងនៃសំណុំលិខិតស្នើសុំដែលបានដាក់មុនគេ និងត្រូវមានការបញ្ជាក់ថាត្រឹមត្រូវតាមច្បាប់ដើមដោយ ការិយាល័យដែលបានទទួលសំណុំលិខិតស្នើសុំនោះ។
អានុភាពនៃសេចក្តីប្រកាសខាងលើ ដូចមានចែងនៅក្នុងមាត្រា ២៧ នៃច្បាប់នេះ ត្រូវបានកំណត់នៅក្នុងអនុសញ្ញាទីក្រុងប៉ារីស។ ប្រសិនបើមន្ត្រីកាន់កាប់បញ្ជីពិនិត្យឃើញថា លក្ខខណ្ឌតម្រូវនៅក្រោមផ្នែក ទី៥ នៃជំពូកទី២ នៃច្បាប់នេះ និងបទបញ្ជាទាំងឡាយដែលពាក់ព័ន្ធនឹងផ្នែកនេះ មិនបានបំពេញត្រឹមត្រូវទេនោះ សេចក្តីប្រកាសអមខាងលើត្រូចាត់ទុកថាមិនបានធ្វើឡើយ។
|