ក្រសួងពាណិជ្ជកម្ម មានកិត្តិយសសូមជម្រាបជូនដំណឹងដល់ លោក លោកស្រី ដែលជាម្ចាស់ម៉ាកបរទេស និងភ្នាក់ងារតំណាងម្ចាស់ម៉ាកបរទេសទាំងអស់ឲ្យបានជ្រាបថា យោងតាមច្បាប់ស្តីពី ម៉ាក ពាណិជ្ជនាម និងអំពើនៃការប្រកួតប្រជែងមិនស្មោះត្រង់ ដែលបានប្រកាសឲ្យប្រើ នាថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០០២ និងអនុក្រឹត្យស្តីពី ការអនុវត្តន៍ច្បាប់ស្តីពី ម៉ាក ពាណិជ្ជនាម និងអំពើនៃការប្រកួតប្រជែងមិនស្មោះត្រង់ ចុះថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០០៦ លោក លោកស្រី អាចដាក់ពាក្យស្នើសុំធ្វើ ”សេចក្តីប្រកាសអំពីការប្រើប្រាស់ ឬមិនបានប្រើប្រាស់ម៉ាកអន្តរជាតិ” ដែលបានចុះបញ្ជីក្រោមពិធីសារទីក្រុងម៉ាឌ្រីដ (Protocol Relating to the Madrid Agreement Concerning the International Registration of Marks) នៅនាយកដ្ឋានកម្មសិទ្ធិបញ្ញា នៃក្រសួងពាណិជ្ជកម្ម និងបង់កម្រៃដូចមានចែងក្នុងប្រកាសរួមស្តីពី ការផ្តល់សេវាសាធារណៈរបស់ក្រសួងពាណិជ្ជកម្ម និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លេខ១២១៧ សហវ.ប្រក ចុះថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៧ ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ។
ពាក្យស្នើសុំអាចទាញយកបានតាមរយៈគេហទំព័រ www.cambodiaip.gov.kh ។
អាស្រ័យដូចជម្រាបជូនខាងលើ សូមលោក លោកស្រី ដែលជាម្ចាស់ម៉ាកបរទេស និងភ្នាក់ងារតំណាងម្ចាស់ម៉ាកបរទេសទាំងអស់ ជ្រាបជាព័ត៌មាន។