សេចក្តីជូនដំណឹង
ក្រសួងពាណិជ្ជកម្ម សូមជម្រាបជូនដំណឹងដល់ លោក លោកស្រី អ្នកនាងកញ្ញា ដែលជាម្ចាស់ម៉ាក ភ្នាក់ងារតំណាងម្ចាស់ម៉ាក ក្រុមហ៊ុនឯកជន និងសាធារណជនទាំងអស់ឲ្យបានជ្រាបថា ប្រព័ន្ធដាក់ពាក្យស្នើសុំចុះបញ្ជីម៉ាកតាមប្រព័ន្ធអេឡិចត្រូនិក www.efiling.cambodiaip.gov.kh របស់ក្រសួងពាណិជ្ជកម្ម អាចធ្វើការបង់ប្រាក់តាមប្រព័ន្ធអនឡាញ (Canadia E-Commerce Payment) ជាមួយធនាគារកាណាឌីយ៉ា ក.អ (CANADIA BANK PLC) បានចាប់ពីថ្ងៃជូនដំណឹងនេះតទៅ។
ធនាគារកាណាឌីយ៉ា ក.អ (CANADIA BANK PLC) គឺជាធនាគារទីពីរ បន្ទាប់ពីធនាគា អេស៊ីលីដា ភីអិលស៊ី (ACLEDA BANK PLC) ដែលបានតភ្ជាប់ការបង់ប្រាក់តាមប្រព័ន្ធអនឡាញជាមួយប្រព័ន្ធដាក់ពាក្យស្នើសុំចុះបញ្ជីម៉ាកតាមប្រព័ន្ធអេឡិចត្រូនិក របស់ក្រសួងពាណិជ្ជកម្ម។
អាស្រ័យដូចជម្រាបជូនខាងលើ សូម លោក លោកស្រី អ្នកនាងកញ្ញា ដែលជាម្ចាស់ម៉ាក ភ្នាក់ងារតំណាងម្ចាស់ម៉ាក ក្រុមហ៊ុនឯកជន និងសាធារណជនទាំងអស់ ជ្រាបជាព័ត៌មាន។