នាយកដ្ឋានកម្មសិទ្ធិបញ្ញា សូមជម្រាបជូន លោក លោកស្រី អ្នកនាង កញ្ញា ដែលភ្នាក់ងារតំណាងម្ចាស់ម៉ាកស្របច្បាប់ ជ្រាបថា ក្រសួងពាណិជ្ជកម្ម នឹងរៀបចំប្រារព្ធទិវាកម្មសិទិ្ធបញ្ញាពិភពលោក ឆ្នាំ២០១៨ ក្រោមប្រធានបទ “Powering change: Women in innovation and creativity” ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃព្រហស្បតិ៍ ១២កើត ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦១ ដែលត្រូវនឹងថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៨ វេលាម៉ោង ៨.៣០នាទីព្រឹក នៅទីស្តីការក្រសួងពាណិជ្ជកម្ម។